Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! គូស្នេហ៍​មួយគូ នាំគ្នា​ជ-ល់​កែវ ដាក់​ឡើង​ស្រវឹ-ង​ខ្លាំង ដល់​ថ្នា​ក់ដេ-កដួ-លលើ​ផ្លូវ ធ្វើ​រឿង​ដ៏​ហួសចិត្ត ស្មាន​តែ​បន្ទប់ VIP

កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២៣ គេហទំព័រ Next Apple បានបញ្ចេញហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ ដែលបានកើតឡើងនៅម៉ោងប្រហែល ៣ ទៀបភ្លឺ ថ្ងៃទី៦ ខែសីហា ស្ថិតតាមផ្លូវទល់មុខបារមួយកន្លែង នៅក្នុងទីក្រុង Tianhe ខេត្តក្រុង Guangzhou ប្រទេសចិន ដោយមាន​ស្រ្តី​វ័យក្មេង​ម្នាក់ ស្រវឹងដេក​សន្លប់ស្តូកស្តឹង ​នៅលើ​ចិញ្ចើមផ្លូវ​ក្នុង​សភាព​វេទនា​យ៉ាង​ខ្លាំង ខណៈ​បុរស​ម្នាក់​មិន​ដឹង​ថា​មក​ពី​ណា ​បាន «​បោះខ្លួន» ទៅលើ​​នាង​ក្នុង​លក្ខណៈ​ដ៏ស្រើបស្រាល ធ្វើ​ឱ្យ​មនុស្ស​នៅ​ជុំវិញ​ស្រឡាំងកាំងតែម្តង។

​សាក្សីដែលបាន​ឃើញ បាននិយាយ​ថា ស្ត្រី​រូប​នោះ​ស្លៀកពាក់​សិច​ស៊ី។ បន្ទាប់ពីនាងដេកលើដី សំពត់ខ្លីរបស់នាងត្រូវបានសើយឡើងអស់។ ដោយ​ឃើញបែបនេះ បុរសម្នាក់មិនដឹងមកពីណា ស្រាប់តែចូលទៅ​ដេក​ឱប និង​ថើប​ស្ត្រី​នោះ​យ៉ាង​រំភើយ ហាក់ដូច​មាន​ការ​ផ្សាយ​ផ្ទាល់​រឿង​អាសអាភាស​នៅលើ​ចិញ្ចើម​ផ្លូវអ៊ីចឹង។ ​គ្មាន​អ្នក​ណា​នៅ​ក្នុង​តំបន់​ ហ៊ានចូល​ធ្វើ​អន្តរាគមន៍ ឬ​បញ្ឈប់​សកម្មភាព​នោះ​ទេ ប៉ុន្តែ មានអ្នករាយការណ៍ទៅ​ប៉ូលិស​មូលដ្ឋាន​មក​ដោះស្រាយ​។

ក្រោយ​ពី​រូបភាព​នៃហេតុការណ៍នេះ ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅលើអ៊ីនធើរណែត ​បានធ្វើឲ្យ​មនុស្ស​ជា​ច្រើនមិនពេញចិត្ត ដោយបាន​នាំ​គ្នា​បញ្ចេញ​មតិរិះគន់ និង​ស្តី​បន្ទោស ​ចំពោះ​នារី​វ័យ​ក្មេងនោះ ​ស្រវឹង​ស្រា​រហូត​ដល់​សន្លប់ ដែលបង្ក​គ្រោះថ្នាក់​ដល់​ខ្លួន​ឯង និង​បុរស​តណ្ហា​ដែល​ឆក់​យក​ឱកាស និងក៏ដូច​មនុស្ស​ជុំវិញ​​ដែល​គ្រាន់តែ​ឈរ​មើល​ហើយ​មិន​ជួយ។

ទោះជា​យ៉ាងណា ក្រោយ​ពី​​ស៊ើបអង្កេត សមត្ថកិច្ចបានបញ្ចេញឲ្យដឹងថា តាមពិត នារី ​និង​យុវជន​នោះ​ មាន​ទំនាក់ទំនង​ស្នេហានឹងគ្នា។ មុនពេលកើតហេតុ ពួកគេបានជួបគ្នានៅបារ ហើយផឹកជាមួយគ្នានៅម៉ោងប្រហែល 11:00 យប់។ លុះ​ផឹក​ច្រើន​ម៉ោង អ្នក​ទាំង​២ក៏​ស្រវឹង​ខ្លាំងរៀងៗខ្លួន មុន​ពេលមក «ពពាក់ពពួន» គ្នា​នៅ​ចិញ្ចើម​ផ្លូវ​ស្មានតែក្នុងបន្ទប់ VIP បែបនេះ។ មន្ត្រី​បាន​ព្រមាន​ពួក​គេ​ទាំង​ពីរ​នាក់​ មុនពេលអនុញ្ញាតឲ្យទៅផ្ទះ។

តែបើទោះជាការ​ពិត​ត្រូវ​បាន​លាត​ត្រដាង ក៏អ្នក​លេង​អ៊ីនធឺណិត​បានចូលទៅ Comment យ៉ាងចាស់ដៃថា “ទោះជាស្រលាញ់គ្នាយ៉ាងណា តែប្រុសៗអាចធ្វើចរិតបែបនេះបានអត់?”, “មនុស្សស្រីតាមដងផ្លូវ… គូស្នេហ៍អាចធ្វើបែបនេះក្នុងជាសាធារណៈ?”, “ហេតុអ្វីអ្នកមិនមានការតែខ្មាសអៀនសោះអ៊ីចឹង? នេះមិនមែនជារឿងស្នេហាទេ ប៉ុន្តែវាជារឿងដែលគួរស្អប់ខ្ពើម”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×