Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស្ចារ្យ​មែន! ចិន​ធ្វើឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល ជាមួយ «ស្ពានឈើ​អណ្តែត​ទឹ​ក» នៅ​លើ​ទន្លេ អាច​បើករថយន្ត និង​ផ្ទុក​ទម្ងន់​មនុស្ស​រហូតដល់​ទៅ…

ចិនត្រូវបានគេចាត់ទុកថា គឺជាប្រទេស “អ្នកជំនាញ” ឈានមុខគេរបស់ពិភពលោកក្នុងការបង្កើតអគារប្លែកៗ។ ប្រទេសនេះបានកសាងអច្ឆរិយៈល្បីៗជាច្រើន ដែលបានប្រែក្លាយទៅជាកន្លែងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន។

ជាក់ស្តែង សមិទ្ធផលដ៏អស្ចារ្យមួយរបស់ប្រទេសចិនគឺ “ស្ពានឈើអណ្តែតទឹក” ប្រវែង 500 ម៉ែត្រ ទទឹង 4.5 ម៉ែត្រ ដែលមានទីតាំងនៅតំបន់ទេសភាពដ៏ល្បីល្បាញ Shiziguan ក្នុងខេត្ត Hubei ប្រទេសចិន បានកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសអ្នកចូលចិត្តដំណើរទេសចរ និងត្រូវបានគេស្គាល់ថាជាស្ពានដ៏អស្ចារ្យបំផុតមួយនៅក្នុងពិភពលោក។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ក្រុមការងារសាងសង់បានសម្រេចចិត្តបង្កើតស្ពានឈើអណ្តែតលើទន្លេ Shiziguan តភ្ជាប់ពីត្រើយម្ខាងនៃព្រៃ ដែលអាចឱ្យមនុស្សដើរឆ្លងទន្លេ ឬអាចបើករថយន្តបាន និងរីករាយជាមួយទេសភាពជុំវិញ។ ជាពិសេស ស្ពាន​នេះ​បត់​តាម​ដង​ទន្លេ​ពណ៌​ខៀវ​ស្រងាត់ ​អម​ដោយ​កំរាល​ព្រំ​ព្រៃ​ក្រាស់ ជា​ទេសភាព​ដ៏​ស្រស់​ស្អាត​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរយ៉ាងខ្លាំង។

បើទោះបីជាវាគ្រាន់តែជា “ផ្លូវឈើ” ដែលរអិលឆ្លងកាត់ទន្លេ និងគ្មានការទប់គ្រឹះទាំងស្រុងក៏ដោយ តែស្ពាននេះនៅតែអាចទប់ទល់នឹងទម្ងន់របស់អ្នកថ្មើរជើង 10,000 នាក់ ក្នុងពេលតែមួយ។ តែទោះជាយ៉ាងណាក៏ដោយ ស្ពាននេះក៏បានកំណត់រថយន្តមិនឲ្យបើកក្នុងល្បឿនលឿននោះទេ ដើម្បីជៀសវាងការបង្កើតរលកធំៗ។

យោងតាមប្រភពមួយចំនួន គឺក្នុងអំឡុងពេលសាងសង់ ក្រុមអ្នករចនាបានប្រើវិធីសាស្រ្តសាងសង់ដែលមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី។

ចាប់តាំងពីស្ពាននេះត្រូវបានបើកសម្ពោធ តំបន់ទេសភាព Shiziguan បានស្វាគមន៍ភ្ញៀវទេសចរជាច្រើន ដោយបានត្រួសត្រាយផ្លូវសម្រាប់រលកនៃទេសចរណ៍អេកូឡូស៊ី រីកដុះដាល ធ្វើឲ្យប្រជាជនចិននៅក្នុងតំបន់នេះមោទនភាពយ៉ាខ្លាំង។

មនុស្ស​ជា​ច្រើន​បាន​វាយតម្លៃ​ស្ពាន​អណ្តែត​ទឹក​លើ​ទន្លេ​នេះ​ថា​ជា “ផ្លូវ​ទឹក​ស្អាត​កំពូល​របស់​ប្រទេស​ចិន” ឬហៅថា “ស្ពាន​នៃ​ក្តី​សុបិន”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×