នារីម្នាក់បានចែករំលែកបទពិសោធទិញខុនដូខុស ជំនួសឲ្យភាពរស់នៅសុខស្រួល តែបែរធ្វើឱ្យឈឺក្បាលដល់ចំណុចកំពូល ព្រោះថាចំណតរថយន្តប្រែក្លាយប្រៀបដូចជាទីបញ្ចុះសពអ៊ីចឹង អាចចតបាន ប៉ុន្តែមិនអាចបើកបរចេញបាន ជាពិសេសថ្ងៃឈប់សំរាក បើកបង្អួចមើលហើយនិយាយមិនចេញនោះទេ។
កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២៣ នារីរូបនោះបានបង្ហោះឃ្លីបមួយនៅលើ TikTok បង្ហាញឲ្យឃើញចំណតនៃខុនដូរបស់នាង មិនមានកន្លែងកំណត់គ្រប់គ្រាន់សម្រាប់ចំនួនរថយន្តរបស់អ្នករស់នៅនោះទេ ដោយបានចតយ៉ាងណែនតាន់តាប់ស្ទើរត្រួតលើគ្នាពេញផ្ទៃដី រហូតដល់នាងហៅថានេះជាទីបញ្ចុះសពរថយន្តតែម្តង។ នាងនិយាយថា អ្នកអាចចតឡានរបស់អ្នកបាន ប៉ុន្តែអ្នកមិនអាចបើកវាទៅធ្វើការបានទេ។
បន្ទាប់មក នាងបានថតទិដ្ឋភាពជុំវិញចំណតរថយន្ត រួមជាមួយនឹងពាក្យថា សូមនាំអ្នកទាំងអស់គ្នាទៅមើលទីបញ្ចុះសពឡាន នេះជាចំណតរបស់ខុនដូរបស់ខ្ញុំ នៅកណ្តាលក្រុងប៉ាធុមថានី។ តើម៉ោងប៉ុន្មានទើបខ្ញុំអាចចេញទៅធ្វើការ ឬចេញក្រៅបាន កុំច្រឡំណា ខ្ញុំត្រូវជិះម៉ូតូឌុបចេញក្រៅ ព្រោះកន្លែងចតឡានជាន់គ្នា ជាន់ទី3 4 5 6 7 8 9 ខ្ញុំពិតជាមិនអាចចេញបាន ប្រសិនមានបញ្ហាអ្វីហ្នឹង ច្បាស់ណាស់ឡានពេទ្យមកយកនៅមុខខុនដូតែប៉ុណ្ណោះ។
នាងក៏បាននិយាយទាំងហួសចិត្តថា លើសពីនោះ គឺថ្ងៃអាទិត្យ ឬនៅថ្ងៃវិស្សមកាល ជំនួសឱ្យការស្នាក់នៅក្នុងបន្ទប់គេងដ៏ស្រស់ស្រាយ នោះសំឡេងការប៉ះទង្គិចរថយន្ត គឺលាន់ឮស្ទើរពេញមួយយប់។ ដូច្នេះ សូមមិត្តយល់ផង នៅពេលអ្នកអញ្ជើញខ្ញុំក្រោយម៉ោង ៩ យប់ ខ្ញុំប្រហែលជាមិនចេញទៅក្រៅទេ។ ដោយសារតែខ្ញុំពិតជាមិនអាចបើករថយន្តចេញទៅក្រៅបាន ខ្ញុំត្រូវអង្គុយក្នុង Grab ឬត្រូវមកយកខ្ញុំ។ អ្នកណាចង់ទិញខុនដូនៅតំបន់នេះ សូមកុំទិញ ជៀសឲ្យឆ្ងាយទៅណ៎!!”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង