Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធ-ត់​ណាស់! ទឹកចិត្ត​ឪពុក សុខចិត្ត​រងគ្រោះ ដើម្បី​ការពារ​កូនស្រី កំពុង​ដើរ​សុ​ខៗ ស្រាប់​ផ្ទាំង​ថ្ម​ធ្លា-ក់​ចំ-ពីលើ បណ្តាល​ឲ្យ…

បុរសម្នាក់ឈ្មោះ Mehmet Candan មកពីទីក្រុង Aksehir ប្រទេសទួរគី ត្រូវបានដឹងថា បានកំពុងធ្វើដំណើរទៅទិញគ្រឿងជាមួយប្រពន្ធរបស់គាត់ឈ្មោះ Fadime Candan និងកូនស្រីឈ្មោះ Almina Gunay Candan ។ ប៉ុន្តែ អ្វីដែលរន្ធត់ខ្លាំងនោះ គឺខណៈពេលគ្រួសារនេះ កំពុងដើរនៅលើផ្លូវដើរចិញ្ចើមផ្លូវសុខៗ ស្រាប់តែផ្ទាំងថ្មមួយបានធ្លាក់ពីលើ ត្រូវចំឪពុក និងកូនស្រី បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរគួរឲ្យអាសូរ។

យោងតាមរបាយការណ៍ “ទូរទស្សន៍ NTV” របស់ប្រទេសទួរគី បានឲ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើងនៅថ្ងៃទី២ ខែសីហា នៅពេលដែលសមាជិកទាំងបីនាក់នៃគ្រួសាររបស់ Mohamed កំពុងដើរនៅលើចិញ្ចើមផ្លូវ។ រំពេច​នោះ ​គេ​បានកត់សម្គាល់​ឃើញលោក Mohamed បានដឹងភ្លាមៗ ហើយគាត់ក៏បានងាកស្រវ៉ាមកឱបការពារកូនស្រីរបស់គាត់ ប៉ុន្តែ គេចមិនទាន់ ត្រូវផ្ទាំថ្មនោះធ្លាក់ចុះមកយ៉ាងលឿន ចំពីលើ​ឪពុក​និង​កូន​ស្រីយ៉ាងពេញទំហឹង បណ្តាលឲ្យដេក​ដួល​ទៅ​នឹង​ដី ខណៈស្រ្តីជាប្រពន្ធបាន​ស្ទុះ​ទៅលើក​កូនស្រី​យ៉ាង​លឿន។

ឃើញ​ស្ថានភាព​បែប​នេះ ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ ក៏បានប្រញាប់ប្រញាល់រត់មក​ជួយ ហើយ​បញ្ជូន​ទៅ​ឪពុក និងកូនស្រី ទៅកាន់មន្ទីរពេទ្យ​រដ្ឋ Aksehir ដើម្បី​សង្គ្រោះ ប៉ុន្តែ ដោយសាររបួសធ្ងន់ធ្ងរ គេក៏បាន​បញ្ជូនបន្ត​ទៅកាន់​មន្ទីរពេទ្យ Melam ។ លោក Muhammad ត្រូវ​បាន​រង​របួស​បាក់​ឆ្អឹង​ខ្នង និង​ឆ្អឹងជំនី ខណៈកូនស្រី Almina រង​របួស​ធ្ងន់នៅត្រង់​ដៃ និង​ជើង ដែលអាចពិការភាពអស់មួយជីវិត។

ផ្ទាំងថ្មនោះ ត្រូវបានដឹងថា បានធ្លាក់ពីជាន់ទី៤ នៃអគារមួយនៅជាប់នឹងចិញ្ចើមផ្លូវកន្លែងកើតហេតុ ប៉ុន្តែរបាយការណ៍មិនបានពន្យល់ ពីមូលហេតុនៃឧបទ្ទវហេតុនេះទេ តែគេជឿថា អាចបណ្តាលមកពីគ្រោះមហន្តរាយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×