Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! ឃើញ​ថៅកែ​ហា​ង​សម្លៀកបំពាក់​ស្អាត ក្តៅ​ខ្លួន លបចូល​ក្នុង​ហាង យក​កាំ-បិ-ត​គំ-រាម​ប-ង្ខំ​រំ​លោ-ភ តែ​ថៅកែ​ស្រី​ប្រើ​ល្បិច​យល់​ព្រម ស្រាប់តែ…

នេះជារឿងមួយដ៏ញាក់សាច់ ខណៈដែលស្ត្រីជាម្ចាស់ហាងសម្លៀកបំពាក់មួយកន្លែងនៅស្រុក Binh Xuyen ខេត្ត Vinh Phuc ប្រទេសវៀតណាម ត្រូវបានបុរសម្នាក់បានលបលួចចូលក្នុងហាង និងគំរាមបង្ខំចាប់រំលោភ ជាមួយកាំបិតចុងស្រួចនៅក្នុងដៃគួរឲ្យខ្លាច ប៉ុន្តែ ចាញ់ល្បិចជនរងគ្រោះ ត្រូវប្រជាពលរដ្ឋ និងអ្នកលក់ដូរនៅផ្សារ ចាប់ប្រគល់ឲ្យប៉ូលិសភ្លាមៗ។

យោង​តាម​សារព័ត៌មាន​ក្នុងស្រុក​ បាន​ឲ្យ​ដឹង​ថា ករណី​ដ៏មិននឹកស្មាន​នេះ ​បាន​កើតឡើង​នៅ​ពាក់កណ្តាល​យប់​ថ្ងៃ​ទី​៥ ឧសភា កន្លងទៅ។ មុនពេលធ្វើសកម្មភាព បុរសនោះបាន​ដើរ​កាត់​ហាង​លក់​សម្លៀក​បំពាក់ ​ក៏​ឃើញ​ថៅកែ​ស្រី​មាន​រាងស្អាត ធ្វើឲ្យ​រូបគេក្តៅ​ខ្លួន ចូលចាប់គំរាមឆៅៗតែម្តង។ ដោយសារឃើញកាំបិតគួរឲ្យខ្លាច ស្រ្តីថៅកែហាង បានធ្វើពុតជាយល់ព្រម ហើយពន្យាពេលឲ្យពាក់ស្រោមអនាម័យជាមុនសិន។

បុរសស្រេកតណ្ហាខ្លាំងនោះ បន្ទាប់មក ក៏បានបង្គាប់ឲ្យថៅកែស្រី ស្រាតខោចេញ។ តែទោះជាយ៉ាងណា នៅពេលអ្វីៗគ្រប់យ៉ាងរួចរាល់ ដើម្បីរំលោភ ស្រាប់តែថៅកែស្រីឆ្លៀតឱកាស ឆក់​យក​កាំបិត​ពីដៃ ហើយ​បាន​ស្រែក​ឆោឡោឱ្យ​គេ​ជួយ។ ជនរូបនេះបានព្យាយាមទាញកាំបិតមកវិញ តែមិនបានសម្រេច និងស្លន់ស្លោខ្លាំងពេក រត់គេចខ្លួនទាំងគ្មានខោ ត្រូវប្រជាពលរដ្ឋចាប់បានភ្លាមៗ មុនពេលប្រគល់ឲ្យប៉ូលិស។

បុរស​រូប​នេះ​ ដែលបាន​សារភាព​ពី​បទ​ល្មើសរបស់ខ្លួន។ មេធាវី​មូលដ្ឋាន​បាន​និយាយ​ថា បុរស​ដែល​ប្រព្រឹត្ត​ខុសនេះ ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល ៧ ឆ្នាំ ពី​បទ​រំលោភ​សេពសន្ថវៈ ហើយ​ក៏​ត្រូវ​សង​សំណង​ដល់​ថៅកែ​ស្រី​​រង​គ្រោះ​ ចំពោះ​ការរំលោភបំពាន​ដ៏អាក្រក់នេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×