Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២​០​២​៣​ ​ត្រូវ​បាន​វាយ​តម្លៃ​ថា​ ​នឹង​សម្រេច​បាន​កំណើន​ក្នុង​អត្រា​ ​៥​,​៦​% 

ភ្នំពេញ៖ បើទោះបីជា​ស្ថានភាព​សេដ្ឋកិច្ច​សកល​ មាន​កំណើន​មិន​ច្បាស់លាស់យ៉ាងណាក៏ដោយ ប៉ុន្តែបើយោង​តាម​របាយការណ៍​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានឲ្យ​ដឹង​ថា​ ​សេដ្ឋកិច្ច​ប្រទេសកម្ពុជានៅ​ឆ្នាំ​២​០​២​៣​ ​ត្រូវ​បាន​វាយ​តម្លៃ​ថា​ ​នឹង​សម្រេច​បាន​កំណើន​ក្នុង​អត្រា​ ​៥​,​៦​% ​ ។​

​​របាយការណ៍​លទ្ធផល​នៃ​ការ​អនុវត្ត​ថវិកា​រ​ឆមាស​ទី​១​ ​និង​ការ​វាយ​តម្លៃ​ការ​អនុវត្ត​ច្បាប់​​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២​០​២​៣ របស់​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បានលើក​ឡើង​ថា​ ទោះបី​ទស្សនវិស័យ​សេដ្ឋកិច្ច​សកល​ ​បន្ត​មាន​ភាព​មិន​ប្រាកដប្រជា​ខ្ពស់​ ​និង​បាន​ដាក់​សម្ពាធ​មក​លើ​អនុ​វិ​ស័យ​បម្រើ​ការនាំចេញ​ ​ជាពិសេស​អនុ​វិ​ស័​យ​កាត់​ដេរ​ ​សេដ្ឋ​កិចុ្ច​កម្ពុជា​ ​នឹង​មាន​កំណើន​រឹង​មាំ​ ​ដូច​ការ​ប៉ាន់​ស្មាន់​ ​ធ្វើឡើង​កាលពីដើម​ឆ្នាំ​។

វិ​ស័​យ​ឧស្សាហកម្ម​ត្រូវ​បាន​ប៉ាន់ស្មាន​ថា​ ​នឹង​មាន​កំណើន​ ​៥​,​០​% ​ទាប​ជាង​ការ​រំពឹង​ទុក​ ​ដោយសារ​ការ​ថមថយ​កំណើន​នៃ​អនុ​វិ​ស័​យ​កាត់​ដេរ​ ​និង​ការ​បន្ត​កំណើន​ទាប​នៃ​អនុ​វិ​ស័​យ​សំណង់​ ​​ខណៈ​​អនុ​វិ​ស័​យ​កម្មន្តសាល​មិន​មែន​កាត់​ដេរ ​នៅ​បន្ត​រក្សា​បាន​កំណើន​ល្អ​ប្រសើរ​។​ វិ​ស័​យ​សេវាកម្ម​ត្រូវ​បាន​ប៉ាន់ស្មាន​​ថា​ ​នឹង​បន្ត​ងើបឡើង​ក្នុងរង្វង់​ ​៨​,​១​% ​ដែល​គាំទ្រ​ដោយ​សន្ទុះ​លឿន​ជាង​ការ​រំពឹង​ទុក​នៃ​កំណើន​អនុ​វិ​ស័​យ​សណ្ឋាគារ​ ​និង​ភោជនីយដ្ឋាន​ ​និង​សេវាកម្ម​គាំទ្រ​ផ្សេងទៀត។ សម្រាប់វិស័យទេសចរណ៍​វិញ​  បើ​តាម​ក្រសួង​ទេសចរណ៍ ​បានឲ្យ​ដឹង​ថា​ ​​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​ ​២​,​៥​៧ ​លាន​នាក់ ​បាន​ចូលមក​កម្ពុជា ​ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​​២​០​២​៣នេះ​ ​​មានការ​កើន​ឡើង ​៤​០​៩​%  បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​ ​

ដោយឡែកការនាំចេញវិស័យកាត់ដរ បើតាមអគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​ ​បាន​ឲ្យ​ដឹង​ថា​ ​កម្ពុជា​នាំចេញ​ផលិតផល​សំលៀកបំពាក់​ ​ស្បែក​ជើង​ ​និង​ផលិតផល​ធ្វើដំណើរ​ក្នុង​តម្លៃ​ ​៥​,២​៦​លាន​ដុល្លារ​នៅ​ក្នុង​រយៈពេល​ពេល​៦​ខែ ​ឆ្នាំ២០២៣នេះ​ ​ធ្លាក់​ចុះ​ ​១​៨​,​៧​ភាគរយ​ ​ពី​ ​៦​,​៤​៧​ ​ពាន់​លាន​ដុល្លារ​បើ​ប្រៀប​ធៀប​រយៈពេល​ដូច​គ្នា​កាល​ពីឆ្នាំ​ទៅ​។​

គួរបញ្ជាក់ថា វិស័យឧស្សាហកម្ម​កាត់​ដេរ​ ​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ​ ​ជា​ផ្នែកមួយដ៏សំខាន់ក្នងការ​រកចំណូល​ពី​ក្រៅ​ប្រទេស​របស់ប្រទេស​កម្ពុជា​។​ វិ​ស័​យ​នេះ​ មាន​រោងចក្រ​ ​និង​សាខា​ប្រមាណ​ ​១​,​៣​០០ ​ដែល​មានកម្ម​ករ​ប្រហែល​ ​៨៤០,០០០ ​នាក់​ ហើយ​ភាគច្រើន​ជា​ស្ត្រី​ ​នៅ​ទូទាំង​ប្រទេស​។​ សេដ្ឋកិច្ច​ប្រទេសកម្ពុជា ត្រូវ​បាន​ស្តារ​ឡើងវិញ​ក្រោយ​ពីរ​ង​ផល​ប៉ះពាល់​ដល់​ជំងឺ​កូវិ​ត​-​១​៩​ ​ដោយសារ​តែតម្រូវ​កា​រសាក​ល​កើន​ឡើង​ ​ភាព​ជឿជាក់របស់​វិនិ​យោគិន​បរ​ទេស​ ​និងកា​របើក​ប្រទេស​ឡើង​វិញ​ពីរាជរដ្ឋាភិបាលកម្ពុជាផង​ដែរ​៕

×