Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រន្ធ-ត់​ណាស់លោកអើយ! ស្រ្តី​កម្មករ​ដូងប្រេង​ម្នា​ក់ រួចផុត​អាយុជីវិត​ដ៏​អម្ភូ​តហេ​តុ បន្ទាប់​ត្រូវ​ក្រ-ពើ-អូ-ស​ចូលក្នុង​ទឹក​ជិត១ម៉ោ​ង

ស្ត្រីជនជាតិឥណ្ឌូនេស៊ីម្នាក់ មានសំណាងស្ទើរតែមិនគួរឲ្យជឿ បន្ទាប់ពីរួចជីវិតពីការវាយប្រហារដោយសត្វក្រពើដ៏ធំមួយក្បាល រយៈពេល ៩០ នាទី មុនពេលនាងត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅមន្ទីរពេទ្យ។

កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ស្រី្តឈ្មោះ Falmira De Jesus អាយុ ៣៨ ឆ្នាំ ជាកសិករចម្ការដូងប្រេង មកពីខេត្ត Kalimantan ភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី បានទៅដងទឹកពីអូររាក់មួយ ដែលគ្របដណ្តប់ដោយព្រៃបៃតងនៅក្នុង Ketapang Regency នៅពេលនោះ នាងក៏ត្រូវបានវាយប្រហារដោយសត្វក្រពើដែលកំពុងសម្ងំរង់ចាំ។ ពេល​ស្ត្រី​នោះ​ដើរ​ទៅ​ជិត​ដង​ខ្លួនវា សត្វ​ល្មូន​យក្សនោះ​ក៏​ស្ទុះចេញ​ពី​ស្លឹក​ឈើ ខាំ​ជើង ហើយ​អូស​នាងចូល​ទៅ​ក្នុង​ទឹក។

នៅពេលនោះ អ្នកស្រី Falmira បានស្រែករកជំនួយ និងប្រយុទ្ធជាមួយក្រពើអស់មួយសន្ធុះធំ ដើម្បីរង់ចាំអ្នករួមការងារក្នុងចម្ការមកជួយ។ វីដេអូឃ្លីបដ៏រន្ធត់ បានបង្ហាញស្ត្រីដ៏ក្លាហានរូបនោះ លេចចេញក្បាលរបស់នាងពីលើទឹក ខណៈនាងព្យាយាមរក្សាជីវិតរបស់នាង ដើម្បីចាប់តោងបង្គោលឈើដែលលាតសន្ធឹងចូលក្នុងទឹក ដោយអ្នករួមការងាររបស់នាង ខណៈពេលដែលអ្នកផ្សេងទៀត បានយកដំបងវាយទឹក ដើម្បីគំរាមក្រពើនោះឲ្យដោះលែង។

ក្នុងអំឡុងតស៊ូដើម្បីជិវិត Falmira បានរៀបរាប់ឲ្យដឹងថា «ខ្ញុំ​ឈឺ​ចាប់​ខ្លាំងពី​កន្លែង​ដែល​ក្រពើ​ខាំ​ខ្ញុំ។ ខ្ញុំមិនអាចដោះលែងបានទេ។ បន្ទាប់មកខ្ញុំចាប់ផ្តើមមានអារម្មណ៍ថា ខ្ញុំកាន់តែខ្សោយទៅៗ ហើយខ្ញុំបានតែ​គិត​ថា ​ខ្ញុំ​នឹង​ស្លាប់​ព្រោះ​ខ្ញុំ​ធ្លាក់​ទឹក​»។

សាក្សីដែលបានឃើញផ្ទាល់ភ្នែក បាននិយាយថា ក្រពើបានចាប់ Falmira អស់រយៈពេល ៩០ នាទី ហើយវាព្យាយាមយ៉ាងខ្លាំង ដើម្បីទាញនាងចុះទៅក្នុងទឹក។ តែជាសំណាងល្អសម្រាប់នាង ទឹកមិនជ្រៅ ហើយយូរៗទៅ មនុស្សមកជួយកាន់តែច្រើនឡើង។ នៅទីបំផុត សត្វក្រពើនោះក៏បានសម្រេចចិត្តដោះលែង ហើយដកថយវិញ។ អ្នក​រួម​ការងារ​ដ៏​ក្លាហាន​របស់​នាង ​បាន​ចុះ​ទៅ​ក្នុង​ទឹក​ដើម្បី​យក​នាង​ចេញ ហើយ​នាង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត។

ស្រ្តីនៅរស់រានមានជីវិតអាយុ ៣៨ ឆ្នាំ បាននិយាយថា «ខ្ញុំដេកនៅក្នុងមន្ទីរពេទ្យ ហើយនៅតែអាចឃើញសត្វក្រពើនៅក្នុងចិត្តរបស់ខ្ញុំ ហើយមានអារម្មណ៍ថា វានៅលើខ្លួនរបស់ខ្ញុំ។ ខ្ញុំ​ពិតជាអរគុណ​ខ្លាំងណាស់ ​ចំពោះ​មនុស្ស​ដែល​បានមក​ជួយ​ខ្ញុំ​ឲ្យ​រួចផុតពីអាយុជីវិត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×