Nguyen Thi Thu គឺជាវិចិត្រករស្រីម្នាក់ ក្នុងចំណោមវិចិត្រករដែលនៅសេសសល់មួយចំនួន បានធ្វើឲ្យសហគមន៍អ៊ីនធើរណែត ចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ចំពោះភាពដ៏ប៉ិនប្រសព្វរបស់នាង ក្នុងការឆ្លាក់ផ្កាដែលមើលទៅដូចពិតៗ ចេញពីផ្លែល្ហុង។
អ្នកស្រី Thu ត្រូវបានដឹងថា បានជាប់ចិត្តនឹងការឆ្លាក់ផ្កាផ្សេងៗពីផ្លែល្ហុងនៅអាយុ ១៥ ឆ្នាំ តាមឪពុកម្តាយដទៃទៀត ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០។ គ្រួសាររបស់នាងបានចុះឈ្មោះនាងសម្រាប់ថ្នាក់ផ្តាច់មុខលើសិល្បៈនៃការឆ្លាក់ផ្លែឈើ ហើយនាងចាប់អារម្មណ៍នឹងទម្រង់សិល្បៈប្រពៃណី។ ប៉ុន្តែក្រោយមក នាងត្រូវផ្លាស់ទៅរស់នៅប្រទេសរុស្ស៊ីអស់រយៈពេល ១៥ ឆ្នាំ ហើយដោយសារតែនាងរវល់ការងារពេក ជាហេតុធ្វើឲ្យនាងមិនមានលទ្ធភាពទទួលទានផ្លែល្ហុង ទើបនាងមិនអាចអនុវត្តទម្រង់សិល្បៈដែលនាងចូលចិត្តបាន។ នាងបានសាកល្បងវាជាមួយផ្លែឈើ និងបន្លែគ្រប់ប្រភេទ រួមទាំងផ្លែឪឡឹក ប៉ុន្តែគ្មានអ្វីដូចផ្លែល្ហុងដែលនាងស្គាល់នោះទេ។ នៅពេលដែលនាងបានត្រលប់ទៅហាណូយក្នុងឆ្នាំ 2009 នាងបានត្រលប់មកធ្វើការឆ្លាក់ផ្លែល្ហុងវិញភ្លាមៗ ហើយនាងបានអនុវត្តសិប្បកម្មនេះតាំងពីពេលនោះមក។
យោងតាមអ្នកស្រី Thu ដើម្បីឆ្កាក់ផ្កាដ៏ស្រស់ស្អាតបាន នោះគឺផ្លែល្ហុងត្រូវតែបំពេញតាមលក្ខណៈដូចនេះ៖ មានស្បែកពណ៌បៃតងខ្មៅរលោង រាងវែង និងរឹង។ មុននឹងឆ្លាក់ នាងកាត់ផ្លែល្ហុងជាពាក់កណ្តាល ហើយត្រាំក្នុងទឹកត្រជាក់រយៈពេល ១ ម៉ោង ដើម្បីយកទឹកចេញ។ បន្ទាប់មក នាងប្រើឧបករណ៍សាមញ្ញៗដូចជា កាំបិតដើម្បីបំបែកផ្កា កន្ត្រៃដើម្បីកាត់ និងឲ្យចេញជារាងផ្កា និងចង្កឹះដើម្បីពត់ផ្កា។ ហើយចុងក្រោយ នាងបានប្រើជក់លេបពណ៌លើផ្កា ដើម្បីឱ្យវាមើលទៅដូចផ្កាពិតៗ។
ប៉ុន្មានឆ្នាំមកនេះ អ្នកស្រី Thu បានបង្រៀនខ្លួនឯងឱ្យឆ្លាក់ផ្កាជាច្រើនប្រភេទ ចាប់ពីដើមផ្កាឈូក និងផ្កាឈូករ័ត្ន រហូតដល់ផ្កាលីលី និងផ្កាប៉េនី ប៉ុន្តែការដែលនាងចូលចិត្តមកទល់ពេលនេះ គឺផ្កាដែលស្មុគ្រស្មាញបំផុត គឺផ្កាឈូរី។ នាងក៏បានឲ្យដឹងថា ការបង្កើតផ្កាមួយត្រូវចំណាយពេលពី ៤៥ នាទីទៅ១ម៉ោង អាស្រ័យលើភាពស្មុគស្មាញនៃការរចនា។
អ្នកស្រី Thu បាននិយាយថា «ខ្ញុំតែងតែគេងគិតពីរបៀបឆ្លាក់ផ្កា ហើយបន្ទាប់មកខ្ញុំក៏ក្រោកពីដំណេកទៅអនុវត្ត។ ខ្ញុំឆ្លាក់ផ្កាល្ហុងយ៉ាងខ្លាំងរហូតដល់ម៉ោង ៣-៤ ព្រឹក។ មានផ្កាឈូកមាសជាង ៣,០០០ ប្រភេទ នៅលើពិភពលោក ដូច្នេះហើយ បើទោះបីជាខ្ញុំលះបង់អស់មួយជីវិតរបស់ខ្ញុំ ដើម្បីឆ្លាក់រូបនីមួយៗក៏ដោយ ក៏ខ្ញុំប្រហែលជាមិនអាចធ្វើបាននោះ»។
ក្រៅពីការបង្ហាញទម្រង់សិល្បៈរបស់នាងក្នុងព្រឹត្តិការណ៍សាធារណៈផ្សេងៗ និងបង្កើតផ្កាល្ហុងជាផលិតផល, Nguyen Thi Thu ក៏មានថ្នាក់រៀននៅទីក្រុងហាណូយផងដែរ ដើម្បីរក្សាទម្រង់សិល្បៈប្រពៃណី។
អ្នកស្រីក៏បានណែនាំថា ផ្កាត្រូវទុកក្នុងទូរទឹកកក ដើម្បីពន្យារភាពស្រស់ថ្លា ហើយនៅពេលដាក់តាំង គួរតែរក្សាទុកឱ្យនៅឆ្ងាយពីពន្លឺព្រះអាទិត្យដោយផ្ទាល់។ វិចិត្រករវៀតណាមរូបនេះ ក៏បានធ្វើការពិសោធជាមួយសារធាតុរក្សាទុកផ្សេងៗ ដើម្បីពន្យារអាយុនៃស្នាដៃសិល្បៈប្លែកៗរបស់នាងផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង