ពេលនេះវាកំពុងតែប្រទះឃើញមានច្រើនលើសលប់ លក់នៅ គ្រប់ទីកន្លែង រួមទាំងចិញ្ចើមថ្នល់នៅប្រទេសវៀតណាម ។
មាន់ទាំងនេះត្រូវបានអ្នកលក់ផ្សាយទាំង “អំនួត” ថា ៖ សាច់ស្វិតតែឆ្ងាញ់ មានតម្លៃថោក តែ 40.000 ដុង (ជិត ២ដុល្លារ/kg) ទៅ 50.000 ដុង (ជាង២ដុល្លា/kg) ប៉ុណ្ណោះ ហើយជាទំនិញនាំចូលពី… កូរ៉េខាងត្បូងថែមទៀត ។
តាមក្រុមអ្នកកាសែតវៀតណាម និងសមត្ថកិច្ចពាក់ព័ន្ធឲ្យដឹងថា ប្រភេទមាន់នេះពិតជានាំចូលពីកូរ៉េខាងត្បូងមែន ប៉ុន្តែទុកសម្រាប់…ធ្វើចំណីសត្វប៉ុណ្ណោះ ។
តាមនាយកដ្ឋានបសុពេទ្យវៀតណាមនោះជាប្រភេទមាន់ដែលគេចិញ្ចឹមសម្រាប់យកស៊ុត ហើយក្រោយពេល 2-3ឆ្នាំ វាពុំមានប្រសិទ្ធភាពក្នុងការផ្តល់ស៊ុតទៀត គឺគេយកវាទៅកិនកម្ទេចធ្វើជាចំណីសត្វ ។
ប្រាកដណាស់ដែលវាពុំល្អសម្រាប់មនុស្សបរិភោគទេ ព្រោះតែក្នុងអំឡុងពេលចិញ្ចឹមយកស៊ុតនោះ វាត្រូវបានចាក់វ៉ាក់សាំងច្រើនមុខព្រមទាំងថ្នាំផ្សេងៗទៀតក្នុងអំឡុងពេលមួយវែងជាងប្រៀបនឹងមាន់ចិញ្ចឹមយកសាច់ ។
ចំពោះការដែលវាគ្មានក្បាល និងជើង ព្រមទាំងគ្រឿងក្នុងនោះ ដោយបញ្ហា “ពន្ធនាំចូល” ប៉ុណ្ណោះ បើទុកទាំង “មូល” គឺពន្ធដល់ទៅ ១៤% តែបែបនេះបង់តែ ១០%ប៉ុណ្ណោះ ។
ក្រែងលោ “ច្រាល” ចូលប្រទេសយើង ទើបអំពាវនាវនិងជូនដំណឹងបងប្អូនទុកជាមុន ៕ បូព៌ា