Thursday, January 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ថែម​លើ​រឿ​ងលោក «​អធិការរង​នគរបាល​ខណ្ឌចំការមន» សូម​បុរស​ឆ្លៀតឱកាស​ពាក់អាវ​កា​រ៉ូ មូក​ក្រហម ប្រញាប់​យក​ទូរស័ព្ទ ឲ្យ​ម្ចាស់​ឡា​ន Prius បើ​មិន​ចង់​ខ្មាសគេ

ដូចដែលប្រិយមិត្តបានទទួលជ្រាបរួចហើយ ចំពោះទង្វើដ៏មិនថ្លៃថ្នូរ មិនសមជាមន្រ្តីអនុវត្តច្បាប់ របស់លោក ហ៊ុត គង់ អធិការរងនគរបាលខណ្ឌចំការមនម្នាក់ ដែលបានជិះម៉ូតូ PCX ទៅឃាត់រថយន្តបុរសម្នាក់ ដែលបើកបុក «គម្របលូ» ខឿនផ្លូវបណ្តាលឲ្យខូចខាតបន្តិចបន្តួច និងប្រើប្រាស់សំដីដ៏មិនសមរម្យទាំងខ្លួនស្រវឹងស្រាជោគ រហូតដល់ប្រើអំពើហិង្សាវាយម្ចាស់រថយន្ត PRIUS ដោយលួចឆ្មក់វាយ១ដៃចុងក្រោយឡើងសន្លប់ស្តូកស្តឹង បានធ្វើឲ្យមហាស្អប់យ៉ាងខ្លាំង។

ទោះជាយ៉ាងណា ក្រោយវីដេអូនៃករណីនេះ ដែលបានកើតឡើងពីវេលាម៉ោងជាង១យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែកជាបួន​ លើផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ​ ព្រំប្រទល់សង្កាត់បឹងត្របែក ខណ្ឌចំការមន ត្រូវបានចែករំលែកយ៉ាងលឿន នៅលើបណ្តាញសង្គម ខណៈបានដឹងថា បុរសជិះម៉ូតូ PCX ទាំងស្ថានភាពស្រវឹង គឺជាអធិការរងនគរបាលខណ្ឌចំការមន ដែលធ្វើផ្ទុយក្នុងនាមជាមន្រ្តីអនុវត្តច្បាប់ គួរតែហៅ ឬឃាត់ម្ចាស់យានយន្ដ ដែលបើកបង្កគ្រោះថ្នាក់បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ ដើម្បីធ្វើកិច្ចសន្យា ឬផាកពីន័យតាមផ្លូវច្បាប់នោះ, ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអនុវត្តតាមច្បាប់យ៉ាងម៉ឺងម៉ាត់។

តែអ្វីដែលគួរឲ្យហួសចិត្តខ្លាំងបំផុតទៀតនោះ គឺស្របពេលម្ចាស់ឡាន Prius ផ្ទុះកំហឹងស្ទុះទៅវាយយ៉ាងសន្ធាប់លែងគិតខ្វល់ពីរបស់ទ្រព្យ បន្ទាប់អធិការរងនគរបាលខណ្ឌចំការមនរូបនោះ ទះ១កំផ្លៀងយ៉ាងចាស់ដៃ ដែលបណ្តាលឲ្យជ្រុះទូរស័ព្ទ និងនាឡិកា គេក៏បានកត់សម្គាល់ឃើញបុរសម្នាក់ពាក់អាវការ៉ូ និងពាក់មូកក្រហម បានឆ្លៀតឱកាសរើសយកទៅបាត់ភ្លាមៗតែម្តង។

នេះបើតាមម្ចាស់រថយន្ត Prius ដែលមានគណនីហ្វេសប៊ុកឈ្មោះ Kong Sambath បានផ្តាំទៅកាន់បុរសឆ្លៀតឱកាសដើម្បីប្រយោជន៍ខ្លួនរូបនោះឲ្យដឹងយ៉ាងដូច្នេះថា៖ «ជួយស៊ែផង ទូរស័ព្ទ និងនាឡិការខ្ញុំ បើរើសបានយកអោយខ្ញុំវិញ ខ្ញុំមិនរករឿងទេ កុំឆ្លៀតឱកាស ខ្ញុំនឹងជូនសាគុណ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×