Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំពាក់បំណុលគេ ចា-ប់​ជំរិ-ត​​កូន​អ្នកមាន ទាមទារ​ប្រាក់​លោះ ១៥ ពាន់​លាន​ដុ​ង ចុងក្រោយ ត្រូវ​សមត្ថកិច្ច​ក្រុង​ហាណូយ​ឡោមព័​ទ្ធ បា-ញ់​តដៃគ្នា​បណ្តាល​ឲ្យ…

នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ប្រភពពីអ្នកយកព័ត៌មាន Dan Tri បាននិយាយថា ក្រោយចាប់ជំរិតក្មេងប្រុសម្នាក់ ពីក្នុងតំបន់លំនៅឋាន នៃភូមិគ្រឹះ ​Viet Hung ស្រុក​ Long Bien អស់រយៈពេល១០ម៉ោង ក្រុមជំនាញនៃប៉ូលីសទីក្រុងហាណូយ បានសម្របសម្រួលជាមួយកងកម្លាំងមុខងារ ដើម្បីតាមចាប់ខ្លួនជនសង្ស័យចាប់ជំរិតរូបនោះ ដោយមានការបាញ់តដៃគ្នាបណ្តាលឲ្យមន្រ្តីប៉ូលិសម្នាក់រងរបួស។

យោងតាមប៉ូលីសថា ដោយសារជំពាក់បំណុលគេ ជនចាប់ជំរិតរូបនេះដែលមានឈ្មោះ Nguyen Duc Trung បាននឹកឃើញវិធីចាប់ជំរិតកូនគ្រួសារអ្នកមាន។ បន្ទាប់មក នៅល្ងាចថ្ងៃទី១៤ ខែសីហា Trung បានបើកឡានទៅតំបន់វីឡា BT7 ឃុំ Viet Hung ស្រុក Long Bien ដើម្បីស្វែងរក «គោលដៅ»។

លុះដល់វេលាម៉ោង ៧យប់ថ្ងៃខែឆ្នាំដដែល Trung បានបើករថយន្តជាច្រើនលើកជុំវិញផ្ទះវីឡា ស្រាប់តែប្រទះឃើញក្មេងប្រុសឈ្មោះ NTC (អាយុ៧ឆ្នាំ រស់នៅភូមិគ្រឹះ BT7 ) កំពុងជិះកង់។ នៅពេលនោះ រូបគេក៏បានចាប់ក្មេងប្រុសនោះចូលក្នុងរថយន្ត រួចបើកចាកចេញយ៉ាងប្រញាប់ប្រញាល់។

បន្ទាប់ពីចាកចេញពីកន្លែងកើតហេតុ Trung បានសុំទូរស័ព្ទម្តាយរបស់ក្មេងប្រុស C ដើម្បីទាក់ និងទងទាមទារប្រាក់លោះចំនួន ១៥ ពាន់លានដុង (ស្មើជាង ៦ សែនដុល្លារ)។ ឪពុកម្តាយរបស់ក្មេងប្រុសរងគ្រោះបានត្រៀមលុយប្រហែល ១៣ ពាន់លានដុង។ ទោះជាយ៉ាងណា ជន​ចាប់​ជំរិត Trung ​បាន​សុំ​ឱ្យ​ក្រុម​គ្រួសារធ្វើដំណើរ​តាម​ទីតាំង​ជាច្រើន ខណៈបើកឡានប្តូរគោលដៅទៅជុំវិញខេត្តដូចជា Hung Yen, Bac Giang… និងបន្ទាប់មកទៅខេត្ត Ha Nam ។

ក្រោយ​ការ​ដេញ​តាម​អស់​ជា​ច្រើន​ម៉ោង ទីបំផុតនៅ​ម៉ោង​៥​ព្រឹក ថ្ងៃទី១៥ ខែសីហា ​នេះ កម្លាំង​ជំនាញក្រុងហាណូយ ​បានគ្រប់គ្រងឡោមព័ទ្ធ និង​ចាប់​ខ្លួន Trung នៅក្នុងខេត្ត​ Ha Nam។

អធិការ​នគរបាល​ស្រុក Long Bien បាន​និយាយ​ថា​៖ «ក្មេង​ប្រុស​ត្រូវ​បាន​​ជួយ​សង្គ្រោះ​ដោយ​សុវត្ថិភាព ​ដោយ​មិន​មាន​របួស​លើ​ខ្លួន​ប្រាណ​នោះទេ»។

ទោះ​​ជា​យ៉ាង​ណា ជន​សង្ស័យ​បានប្រើប្រាស់​កាំភ្លើង បាញ់តដៃជាមួយកម្លាំងសមត្ថកិច្ច ដើម្បី​រត់​គេច​ខ្លួន ដែលបណ្តាលឲ្យមន្ត្រីនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុក Long Bien ម្នាក់ត្រូវចំភ្លៅរងរបួស។

ប៉ូលីសបានបញ្ជូនមុខសញ្ញា Trung ទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប៉ូលីសទីក្រុងហាណូយ ដើម្បីធ្វើការស៊ើបអង្កេត និងបំភ្លឺបន្ថែម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×