បុរសម្ចាស់ហាងទំនើបមួយ កំពុងប្រឈមមុខនឹងបទចោទប្រកាន់ ក្នុងករណីបាញ់ប្រហារចោរម្នាក់ ដែលបានលួចស្រាបៀរ ពីក្នុងហាងរបស់គាត់ ខណៈគាត់ និងឪពុករបស់គាត់ កំពុងនៅមើលការខុសត្រូវ ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១១ និង ៤០ នាទី យប់ថ្ងៃអង្គារ នៅស្ថានីយ៍ចាក់សាំង Shell ស្ថិតនៅផ្លូវ Comee North ក្នុងតំបន់ Lakeland ។
ប៉ូលីសនិយាយថា បុរសឈ្មោះ Rennie Defoe Jr. អាយុ ៤៣ ឆ្នាំ បានចូលទៅហាងខាងលើ និងយកស្រាបៀរ Natural Ice ១៨ កញ្ចប់ ដែលមានតម្លៃ ៣៦ ដុល្លារ និងដើរចេញខាងក្រៅហាង ដោយពុំបានបង់ប្រាក់នោះទេ ។
នៅពេល Defoe ដើរចេញក្រៅហាង បុរសជាកូនម្ចាស់ហាងឈ្មោះ Mehedeun Hasan អាយុ ២២ ឆ្នាំ បានស្ទុះទៅយកកាំភ្លើងខ្លី 9 mm ពីក្នុង Office និងរត់ចេញក្រៅហាង ដើម្បីប្រឈមមុខនឹង Defoe ។ Hasan បានកំពុងនៅមើលការខុសត្រូវជាមួយឪពុករបស់គាត់ឈ្មោះ Q M Monsur Rahman អាយុ ៦១ ឆ្នាំ ។
វីដេអូកាមេរ៉ាឃ្លាំមើលពីខាងក្រៅហាង បានបង្ហាញឲ្យឃើញ Defoe បានស្រាបៀរចូលក្នុងកៅអីដំណើរនៃរថយន្តរបស់គាត់ ហើយបន្ទាប់មក បានចូល និងបិទទ្វារ ។ បន្ទាប់ភ្លាមៗនោះ Hasan ត្រូវបានឃើញរត់សំដៅទៅរថយន្តនោះ និងដកកាំភ្លើងភ្ជង់ដាក់ Dedoe ។
ប៉ូលីសនិយាយថា Hasan បានបាញ់ Defoe ខណៈគាត់ព្យាយាមបើករថយន្តចាកចេញ ។ Defoe បន្តបើករថយន្តចេញ ហើយបន្ទាប់មក បានជួបគ្រោះថ្នាក់នៅផ្លូវប្រសព្វ East Main និងផ្លូវ Hatchery Road ។
Defoe ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសុខភាពតំបន់ Lakeland ដើម្បីព្យាបាលរបួសធ្ងន់ធ្ងរនៅត្រង់ដៃឆ្វេងរបស់គាត់ និងទ្រូង ។ បច្ចុប្បន្ននេះ គាត់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
ប៉ូលីសបានចាប់ខ្លួន Hasan កាលពីថ្ងៃពុធ និងចោទប្រកាន់ពីបទបាញ់ចូលរថយន្តគេដែលកំពុងកាន់កាប់ និងប៉ុនប៉ងអំពើមនុស្សឃាតកំរិតទី២ ៕ ឧត្តម