ដូចដែលបានដឹងហើយថា នៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីទៅកាន់អគាររដ្ឋាភិបាល និងរដ្ឋបាលមួយចំនួន គឺត្រូវស្លៀកពាក់ឲ្យបានសមរម្យ ដើម្បីចៀសវាងការហាមមិនឲ្យចូល។
ពិតណាស់ ខណៈពេលដែលមានមនុស្សជាច្រើន បានជួបបទពិសោធន៍ប្រឈមមុខនឹងបញ្ហានេះ ដោយត្រូវត្រលប់ទៅផ្ទះ ដើម្បីផ្លាស់ប្តូរសម្លៀកបំពាក់ នារីជនជាតិម៉ាឡេស៊ីម្នាក់ បានសម្រេចចិត្តធ្វើរឿងដ៏អស់ទាស់មួយនេះ ដើម្បីសន្សំពេលវេលា «ខ្ជិល» ទៅផ្ទះ។
Jeanne JY បានចូលទៅកាន់ក្រុមហ្វេសប៊ុក Bukit Indah ដើម្បីចែករំលែកពីវិធីដែលនាងប្រើ «ទ្រនាប់កៅអីរថយន្ត» របស់នាង ធ្វើជាសំពត់ ដើម្បីបិទបាំងភ្នែកប៉ូលិស អំឡុងពេលនាងទៅកាន់ប៉ុស្តិ៍ប៉ូលីស ក្នុងទីក្រុង Perak។
នាងបានសរសេរបែបកំប្លែងថា «ប៉ូលីស៖ សំពត់របស់អ្នកមិនវែងទេ វាមិនអាចលើសពីជង្គង់បានទេ។ វាយ៉ាងហោចណាស់ ត្រូវពាក់កណ្តាលនៃកំភួនជើងរបស់អ្នក។ ដូច្នេះ អ្នកមិនអាចចូលបានទេ សុំទោសផង! នេះគឺជា SOP។ ខ្ញុំ៖ ទុកពេលឲ្យខ្ញុំ ៥ នាទី»។
នាងបន្តដ៏គួរឲ្យអស់សំណើចថា៖ «ខ្ញុំបានចូលឡានវិញភ្លាម ហើយបានប្រើខ្សែចងសក់របស់ខ្ញុំ ដើម្បីចងទ្រនាប់កៅអី ធ្វើជាសំពត់ ហើយខ្ញុំបានគ្របអាវធំពីលើ។ ប្រសិនបើគ្មានអាវនោះទេ វានឹងមិនអាចទៅរួចទេ គឺច្បាស់ណាស់នឹងត្រូវចំណាយពេលទៅផ្ទះ ហើយវិលមកម្ដងទៀត!»។
បន្ទាប់មក នាងក៏បានទៅជួបមន្រ្តីប៉ូលិសម្ដងទៀត ហើយនិយាយត្រង់ៗថា៖ «ប៉ូលិស! ខ្ញុំបានព្យាយាមអស់ពីសមត្ថភាពហើយ។ នៅពេលនោះ គាត់បានប៉ោយដៃឲ្យខ្ញុំចូលភ្លាមៗ។ តែពួកគេ (មន្ត្រីដែលមានវត្តមាន) ទាំងអស់ នាំគ្នាសើចនិយាយមិនចេញ»។
នាងបាននិយាយលេងសើចថា «ខ្ញុំមិនដឹងថាខ្ញុំមានសំណាងគ្រប់គ្រាន់ ក្នុងការចូលរួមឈ្នះពានរង្វាន់សំលៀកបំពាក់ច្នៃប្រឌិតបំផុតនៅឆ្នាំនេះទេ។ គ្មានសារុងឲ្យខ្ចីនៅប៉ុស្តិ៍ប៉ូលិសទេ ហើយគិតថា ខ្ញុំស្ទើរតែត្រឡប់ទៅផ្ទះដើម្បីផ្លាស់ប្តូរ»។
ទោះជាយ៉ាងណា Jeanne បានពន្យល់ថា នេះមិនមែនមានន័យថា គ្មានការមិនគោរពជាមួយនឹងបទដ្ឋានតម្រូវឲ្យស្លៀកពាក់សមរម្យនេះនោះទេ តែបានធ្វើវាឡើង គឺដោយសារតែនាងមានការប្រញាប់ខ្លាំង។
ចំណែកប៉ូលិសបាននិយាយថា Jeanne ប្រហែលមិនបានឈ្នះការប្រកួតសម្លៀកបំពាក់ច្នៃប្រឌិតណាមួយទេ ប៉ុន្តែនាងច្បាស់ជាឈ្នះពានរង្វាន់ជំនាញដោះស្រាយបញ្ហាច្នៃប្រឌិតបំផុត ក្នុងក្រសែភ្នែករបស់យើង!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង