Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំ​ជូត ៖ ការងារ ល្អប្រសើរ មាន​ឱកាស​បាន​ចេញ​ក្រៅ​រៀនសូត្រ​បន្ថែម​អំពី​ជំនាញ ។ លុយកាក់ រីកចម្រើន តែ​ក៏​គួរ​វិនិយោគ​ជាមួយនឹង​ទឹកប្រាក់​តិចតួច ។ មនោសញ្ចេតនា គួរលៃ​ពេល​ឲ្យបាន​ច្រើន​សម្រាប់​មនុស្សជាទី​ស្រឡាញ់​រប​ស់​អ្នក ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ អំណោយផល​ល្អ មាន​អ្នក​ជួយ​យក​អាសា ។ លុយកាក់ យីអ៊ុន​មិនល្អ មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា ល្អប្រសើរ ថ្ងៃនេះ​សមស្រប​សម្រាប់​ការ​ណាត់​ជួប​ស្នេហ៍ ។​

​ឆ្នាំ​ខាល ៖ ការងារ ធម្មតា មិនមាន​កើត​រឿង​អ្វី​ក្រៅ​បំណង ។ លុយកាក់ ខាតបង់​ប្រាក់​កាស គួរ​ចេះ​ទប់ចិត្ត​ពេល​ទិញ​របស់ ។ មនោសញ្ចេតនា មិន​បាន​ប្រសើរ ងាយ​កើត​មាន​ការឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​ថោះ ៖ ការងារ ទោះបី​ជួប​រឿង​រំខាន​ចិត្ត​មួយ​ចំនួន តែ​ចុងក្រោយ​គ្រប់​បញ្ហា​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួចរាល់ ។ លុយកាក់ មាន​អញ​នក​ទំនុក​បម្រុង ។ មនោសញ្ចេតនា មាន​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​រឿង​មនោស​ញ្ចេ​ត​នា ដើម្បី​បញ្ចៀស​កើត​មាន​រឿង​បែកបាក់ ។​

​ឆ្នាំ​រោង ៖ ការងារ មិន​ត្រូវ​លោភលន់ ប្រញាប់ប្រញាល់​ហួស​ក្នុង​ការងារ ចូរ​គោរព​នូវ​អ្វី​ដែល​កំពុង​មាន ។ លុយកាក់ ៖ គួរ​ស្វែងយល់ឲ្យ​បានល្អិ​ត​ល្អន់​មុន​ពេល​បោះទុន​វិនិយោគ ។ មនោសញ្ចេតនា គួរ​មាន​ភាព​អត់ឱន អធ្យាស្រ័យ​រវាង​គ្នា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ មាន​ការខ្វែងគំនិត​គ្នា​ជាមួយ​ថ្នាក់លើ​ក្នុង​ការងារ​លុយកាក់ ទទួលបាន​ប្រាក់​ចំណេញ​ពី​ការវិនិយោគ​សមស្រប ។ មនោសញ្ចេតនា កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​មមី ៖ ការងារ មាន​អ្នក​ច្រណែន ឈ្នានីស​ពីក្រោយ​ខ្នង ត្រូវ​ចេះ​ប្រយ័ត្ន​ខ្លួន ។ លុយកាក់ ល្អប្រសើរ មាន​ឱកាស​រក​ប្រាក់​បាន​ច្រើន ។ មនោសញ្ចេតនា បញ្ហា​សុខភាព​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមែ ៖ ការងារ ប្រព្រឹត្តទៅ​ជា​ធម្មតា ពុំមាន​បញ្ហា​អ្វី​កើតឡើង ។ លុយកាក់ មិនត្រូវ​មាន​ចិត្ត​លោភលន់​ជ្រុល​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា​កក់ក្តៅ សុភមង្គល ។​

​ឆ្នាំ​វក ៖ ការងារ គួរ​រំពឹង​មិត្តភក្តិ​ឲ្យជួយ​ដោះស្រាយ​នូវ​ការលំបាក​ក្នុង​ការងារ ។ លុយកាក់ មិន​ត្រូវ​ខ្ជះខ្ជាយ គួរ​ទុកដាក់​ប្រាក់​ឲ្យ​មធ្យ័​ត ។ មនោសញ្ចេតនា កើតមាន​ទំនាស់​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​រកា ៖ ការងារ ត្រូវ​មាន​ចិត្ត​ដាច់ខាត​ក្នុង​ការងារ កុំ​ធ្វើ​អ្វី​ដោយ​ស្ទាក់ស្ទើរ​អល់អែក ។ លុយកាក់ រីកចម្រើន ត្រូវ​ប្រឹងប្រែង​ជា​នេះ​ទៀត នោះ​ប្រភព​ចំណូល​នឹង​ហូរហៀរ ។ មនោសញ្ចេតនា កុំឲ្យ​បញ្ហា​លុយកាក់​ឥទ្ធិពល​ដល់​រឿង​ស្នេហា ។​

​ឆ្នាំចរ ៖ ការងារ​ទទួលបាន​លទ្ធផល​ល្អ​ច្រើន ។ លុយកាក់ ត្រូវ​ប្រឹងប្រែង​ជាងនេះទៀត​ក្នុង​ការស្វែងរក​ឱកាស​រក​ប្រាក់ ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​កុំឲ្យ​កើតមាន​ទំនាស់​ជាមួយ​គូស្នេហ៍ ។​

​ឆ្នាំ​កុរ ៖ កុំឲ្យ​រឿង​ផ្ទាល់ខ្លួន​ឥទ្ធិពល​ដល់​ការងារ គួរ​សម្រួល​ផ្លូវចិត្ត​ឡើងវិញ ។ លុយកាក់ មាន​អ្នក​ជួយ​ជ្រោមជ្រែង​ទំនុកបម្រុង​ប្រាក់កាស ។ មនោសញ្ចេតនា កុំឲ្យ​រឿង​មិន​សប្បាយចិត្ត​ពី​ក្រៅ​បង្ក​ឥទ្ធិពល​អាក្រក់​ដល់​រឿង​មនោសញ្ចេតនា ៕​

×