មានមនុស្សយ៉ាងតិចណាស់៦នាក់បានស្លាប់ និង៧នាក់ផ្សេងទៀតបាត់ខ្លួនក្នុងហេតុការណ៍ក្រឡាប់ទូកនៅJavaខាងកើតភាគខាងលិចឥណ្ឌូណេស៊ីនៅថ្ងៃ១៩ខែកក្កដាម្សិលមិញនេះ។
កងកម្លាំងសង្គ្រោះកំពុងជញ្ជូនសាកសពជនរងគ្រោះ
តំណាងស្ថាប័នដោះស្រាយគ្រោះថ្នាក់ធម្មជាតិនៅឥណ្ឌូណេស៊ីឱ្យដឹងថា រលកដ៏ធំបានធ្វើឱ្យទូកក្រឡាប់ពេលធ្វើដំណើរលើសមុទ្រ។លើទូកមានអ្នកដំណើរ២១នាក់ ប៉ុន្ដែគេសង្គ្រោះបានតែ៨នាក់ប៉ុណ្ណោះ។
កងកម្លាំងសង្គ្រោះស្រង់បានសាកសពជនរងគ្រោះទាំងអស់ហើយកំពុងរុរកបន្ដអ្នកដែលបាត់ខ្លួន ក្នុងនោះមានទាំងនាវិកនាវានៃនាវានេះផងដែរ។
គួរកត់សម្គាល់ថា គ្រោះថ្នាក់ផ្លូវទឹកច្រើនកើតឡើងនៅប្រទេសនេះ ដោយហេតុថាឥណ្ឌូណេស៊ីគឺជាប្រព័ន្ធនៃកោះចំនួន17.500៕
សូយន