កប៉ាល់ដឹកប្រេង Lighthouse Winmore ព្យួរទង់ហុងកុងបានត្រូវចាប់ឃាត់កាលពីខែ១១ឆ្នាំ២០១៧ ព្រោះសង្ស័យថាបានជញ្ជូននិងផ្ទេរប្រេងជាមួយកប៉ាល់កូរ៉េខាងជើង។
តាមប្រពព័ត៌មានការទូតទាំងឡាយឱ្យដឹងថា រុស្ស៊ីនិងចិនបានស្នើសុំឱ្យទុកពេលវេលាបន្ថែមដើម្បីពិនិត្យសំណើរបស់អាមេរិកចង់ឱ្យក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិផ្អាករាល់សកម្មភាពដឹកជញ្ជូនប្រេងទៅកាន់កូរ៉េខាងជើង ហើយក៏ស្នើឱ្យមានភស្ដុតាងលំអិតចំពោះការដែលអាមេរិកចោទប្រកាន់ក្រុងព្យុងយ៉ាងបានបំពានលើកម្រិតកូតានាំចូលប្រេងដែលEUបានកំណត់។
ប្រតិភូអចិន្ដ្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិបានជជែកជាមួយគណៈកម្មាធិការទទួលបន្ទុកការដាក់ទណ្ឌកម្មលើ កូរ៉េខាងជើងដែលមាន១៥ប្រទេស ថាពួកគេកំពុង«ពិនិត្យយ៉ាងហ្មត់ចត់នូវសំណើនេះ ហើយក៏ស្វែងរកបន្ថែមនូវព័ត៌មានអំពីករណីដឹកជញ្ជូនប្រេងមិនស្របច្បាប់នីមួយៗ»
ប្រទេសចិនគាំទ្រសំណើចង់ឱយមានបន្ថែមព័ត៌មាននេះ។សប្ដាហ៍មុនអាមេរិកបានស្នើសុំឱ្យក្រុមប្រឹក្សាសន្ដិសុខចេញបញ្ជាឱ្យផ្អាកភ្លាមៗរាល់សកម្មភាពដឹកជញ្ជូនផលិតផលកែច្នៃឱ្យទៅកូរ៉េខាងជើងដោយសំអាងមូលហេតុថាកូរ៉េខាងជើងបានបំពានបទបញ្ជាដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដែលបានកំណត់កូតានាំប្រេងចូលប្រទេសនេះ ដោយពួកគេបានឃុបឃិតដឹកជញ្ជូននិងផ្ទេរប្រេងនៅកណ្ដាលសមុទ្រ៕
សូយន