Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុក​កូ-នៗ​លេង​កណ្តាលផ្លូ​វ ទៅ​អង្គុយ​រួម​តុ​ផ្ទះ​អ្នកជិ​ត​ខា​ង ពេល​កូ​នដួ-ល ម្តាយ​បង្ហោះ​រិះ​គ-ន់​ថា​ភាគី​​ឡាន​បើក​លឿន​ៗ តើ​ជា​កំហុ-ស​ឡាន ឬ​អាណាព្យាបាល?

ជាការពិតណាស់ អ្នកមានឡានចំនួនតូច ចូលមកក្នុងបុរីហើយ គឺនៅតែបើកបរលឿនៗ ដោយមិនខ្លាចបង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើងនោះទេ។ ប៉ុន្តែ សម្រាប់ករណីនេះ សូមឲ្យបងប្អូនក្នុងបណ្តាញសង្គម ពិចារណាតាមការគួរ ខណៈស្រ្តីជាម្តាយម្នាក់ បានរិះគន់រថយន្ត១គ្រឿងថាបានបើកលឿន ធ្វើឲ្យកូនប្រុសរបស់ខ្លួន ភ័យជិះកង់ឆ្លងផ្លូវដួល។

យ៉ាងណាមិញ បើពិនិត្យតាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញគឺនៅមុនពេលហេតុការណ៍ភ័យស្លន់ស្លោកើតឡើង គេបានឃើញស្រ្តីជាម្តាយម្នាក់ បានយកកូនកង់១មកដាក់ខាងមុខផ្ទះ រួចដើរត្រឡប់ទៅផ្ទះអ្នកជិតខាងទល់មុខគ្នា ចូលទៅអង្គុយតុ (ទំនងជុំគ្នាហូបចុក) ដោយទុកឲ្យកូនប្រុសស្រីតូចៗ៣នាក់ ជិះកង់លេងកណ្តាលផ្លូវ។ តែមិនទាន់ដាក់គូទអង្គុយបានប៉ុន្មានផង ស្រាប់តែកូនប្រុសម្នាក់ជិះកង់ឆ្លងផ្លូវ ហើយទំនងឃើញឡានចូលមកភ័យខ្លាំង ក៏បានដួលកង់ខ្លួនឯង ហើយស្របពេលនោះ ឡានបានមកដល់ ក៏ស៊ីប្លេផ្ទួនៗ ដើម្បីឲ្យឪពុកម្តាយបានដឹង ធ្វើឲ្យស្រ្តីជាម្តាយរត់មកលើកកូនទាំងភ័យស្លន់យ៉ាងខ្លាំង។

តែអ្វីដែលមិននឹកស្មានដល់នោះ គឺបន្ទាប់ករណីនេះបានកើតឡើង ស្រាប់តែស្រ្តីជាម្តាយដែលមានគណនីហ្វេសប៊ុកឈ្មោះ Savry KN បានបង្ហោះវីដេអូ និងភ្ជាប់សាររិះគន់ឡានបែបនេះថា៖ «ភ័យមិនទាន់បាត់ទេបងប្អូន ឆ្ងល់ណាស់នៅក្នុងបុរីជិះលឿនធ្វើអី។ បើចូលដល់ក្នុងបុរីហើយគួរតែបើកយឺតៗទាំងអស់គ្នាទៅ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ ថ្ងៃនេះខ្ញុំអោយកូនលេងក្រៅជួបបញ្ហាបែបនេះម្តាយណាមិនភ័យស្លន់ ហើយបើឃើញក្មេងគួរតែបន្ថយល្បឿនតិចទៅ បើស៊ីផ្លេវិញស៊ីផ្លេតែមួយម្តងទៅ បើនៅជប៉ុនវិញគេគោរពអ្នកដើរណាស់។ នៅខ្មែរវិញអ្នកមានឡានមួយចំនួនតូចចេញមកតែឯងហ្មង ដែលខ្ញុំបានជាប់កន្លងមក។ ខាងបុរីហាមហើយថាចូលមកដល់ក្នុងហាមជិះលឿន តែអ្នកខ្លះគ្មានស្តាប់ទេ។ ផុសនេះមិនមែនចង់ល្បីអីទេ គ្រាន់តែចង់សរសេរអ្វីក្នុងចិត្ត»។

ទោះជាយ៉ាងណា ក្រោយឃើញស្រ្តីជាម្តាយរិះគន់ទៅលើភាគីឡានបែបនេះ មហាជននាំគ្នាដាក់ឲ្យដឹងឡើងព្រោងព្រាតថា៖ «គេស៊ីផ្លេ គោលបំណងចង់ប្រាប់ឲ្យមកមើលកូនដួលនៅកណ្តាលផ្លូវ សាកជិះហួស ស្រួលមិនស្រួលថា ឡានបុកទៀត ប្រសិនបើគ្មាន Camera កំហុសធំដឹងតែឡានហើយ, ឡានស៊ីផ្លេ ក្នុងបំណងឣោយចាប់ក្មេងៗចូលផ្ទះ ប្រហែសណាស់ទុកក្មេងៗចោល បែរខ្លួនឯងជាម្តាយទៅអង្គុយផឹកស៊ីយ៉ាងរំភើយ, ម្ចាស់ផ្ទះខ្លះអាងតែផ្ទះបុរី បណ្ដោយឲ្យកូនរត់លេងពេញផ្លូវ ហើយទៅបន្ទោសឡាន និងម៉ូតូខ្លួនឯងមិនចេះការពារខ្លួនផង ទៅឲ្យម៉ូតូឡាន ប្រយ័ត្នជំនួសយ៉ាងមិច, ផ្លូវឡានម៉ូតូបើក មិនមែនកន្លែងអោយក្មេងលេងទេ ឡានគេជិះយឺតហើយ ថាគេជិះលឿនទៀត គិតអោយបានវែងឆ្ងាយផង,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×