Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីដេអូស្តែងៗ! យន្តហោះ​ធ្លា-ក់​លើ​ផ្លូវ​ហា​វ៉េ នៅម៉ាឡេស៊ី ស្លាប់១០នាក់ ក្នុង​នោះ​ជនរងគ្រោះ២នាក់ កំពុង​ធ្វើដំណើរ​លើ​ដី

យន្តហោះធុនស្រាលមួយគ្រឿង បានធ្លាក់ចូលទៅក្នុងផ្លូវបួនគន្លង នៅជិតរដ្ឋធានីរបស់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ (ទី១៧ ខែសីហា ឆ្នាំ២០២៣) បានបណ្តាលឲ្យបាត់បង់ជីវិត១០នាក់ (ក្នុងនោះ មនុស្ស ៨ នាក់ នៅលើយន្តហោះ និងអ្នកបើកបរ២នាក់នៅលើដី)។

វីដេអូឃ្លីបពីកន្លែងកើតហេតុ បានបង្ហាញឱ្យឃើញ យន្តហោះនោះបានផ្ទុះឆេះដុំភ្លើងសន្ធោសន្ធៅ ខណៈផ្សែងខ្មៅយ៉ាងក្រាស់ បានផុសចេញពីកន្លែងធ្លាក់នោះ។

មេប៉ូលីស Mohamad Iqbal Ibrahim បានប្រាប់ AFP ឲ្យដឹងថា «មនុស្សយ៉ាងតិច១០នាក់បានស្លាប់ នៅក្នុងការធ្លាក់យន្តហោះនេះ។ ជនរងគ្រោះរួមមាន អ្នកធ្វើដំណើរលើដី​២​នាក់ (​ម្នាក់​ជិះ​ក្នុង​រថយន្ត និង​ម្នាក់​ទៀត​ជិះ​ម៉ូតូ) និងព្រមទាំងមនុស្សនៅ​លើ​យន្តហោះ​៨​នាក់​ទៀត»។

ប៉ូលិសបាននិយាយថា លោក Johari Harun ដែលជាសមាជិកសភា នៅកណ្តាលរដ្ឋ Pahang ទទួលបន្ទុកលំនៅដ្ឋាន និងបរិស្ថាន ក៏ស្ថិតក្នុងចំណោមអ្នកដំណើរក្នុងយន្តហោះដែលត្រូវបានធ្លាក់នេះផងដែរ។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ី (CAAM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកដំណើរ ៦ នាក់ និងនាវិក២នាក់ នៅលើយន្តហោះ Beechcraft Model 390 នៅពេលដែលវាបានធ្លាក់។

នាយកប្រតិបត្តិ CAAM លោក Norazman Mahmud បាននិយាយថា យន្តហោះនេះបានហោះចេញពីកោះរមណីយដ្ឋានភាគខាងជើង Langkawi ហើយកំពុងខិតជិតអាកាសយានដ្ឋាន Sultan Abdul Aziz Shah ក្នុងរដ្ឋ Selangor ភាគខាងលិចនៃរដ្ឋធានី Kuala Lumpur ។

ទោះជាយ៉ាងណា លោក​ Mahmud បានបញ្ជាក់​ថា ការ​ស៊ើបអង្កេត​លើ​ការ​ធ្លាក់​យន្តហោះ​នេះ ​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​ការិយាល័យ​ស៊ើបអង្កេត​គ្រោះថ្នាក់​អាកាស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×