Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ ​ព្រមព្រៀង​ទិញលក់អង្ករ​ចំនួន​ជាង ​១​២ម៉ឺន​​តោន​ ​​ទៅកាន់ប្រទេសឥណ្ឌូ​នេ​ស៊ី

ភ្នំពេញ៖ នៅក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​រវាង​ឯកឧត្តម​ ​ប៉ាន​ ​សូរ​ស័ក្តិ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​និង​លោក​ ​P​a​h​a​l​a​ Nugraha​ ​Man​sur​y​ ​អនុ​រដ្ឋមន្ត្រីក្រសួងការបរទេស​នៃ​សាធារណៈ​រដ្ឋ​ឥណ្ឌូណេស៊ី​ ​កាលពីពេលថ្មីៗនេះ ភាគី​ទាំងពីរ បានឯកភាពក្នុងការ​ទិញ​-​លក់​អង្ករ​ ​ ​ដែល​បាន​ធ្វើឡើង ​ដោយមាន​ការចូលរួម​ពី​គណៈប្រតិភូ​មកពី​ស្ថាប័ន​​ពាក់ព័ន្ធ​។​

យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​បាន​ឱ្យ​ដឹង​ថា​ ​កម្ពុជា​ ​និង​ឥណ្ឌូ​នេ​ស៊ី​ ​បាន​ឯកភាព​គ្នា​ដូច​តទៅ​ ​៖​ ​ទី​១​ ​ភាគី​ឥណ្ឌូ​នេ​ស៊ី​ ​បាន​ឯកភាព​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​បរិមាណ​ ​១​២​៥​,០​០​០​តោន​ ​ក្នុង​នោះ​អង្ករ​-​ស​ ​បរិមាណ​ ​១​០​០​,​០​០​០​តោន​ ​ដោយ​ប្រើប្រាស់​យន្ត​ការ​ក្រុមហ៊ុន​ Bu​log​ ​និង​ក្រុមហ៊ុន​ហ្រ្គី​ន​ត្រេ​ដ​ ​និង​បរិមាណ​ ​២​៥​,​០​០​០​តោន​ ​ទៀត​ ​ជា​ប្រភេទ​អង្ករ​ប្រណិត​ ​ដោយ​អនុវត្ត​រវាង​ក្រុមហ៊ុន​ ​I​D​ ​Food​ ​និង​សមាជិក​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាCR​F​។​ ​ចំពោះ​តម្លៃ​ ​និង​លក្ខខណ្ឌ​ផ្សេងទៀត​ភាគី​ទាំង​ពីរ​ ​និង​បន្ត​ពិភាក្សាគ្នា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខនេះ​។​

ចំណុច​ទី​២​គឺ​ ​ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ឱ្យ​មាន​ការ​រៀបចំ​ឡើង​វិញ​នូវ​អនុ​ស្ស​រណ​នៃ​ការ​យោគយល់​ស្តីពី​ការ​ធ្វើ​ពាណិជ្ជកម្ម​អង្ករ​ ​រវាង​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី​ ​ក្នុង​បរិមាណ​អង្ករ​រហូតដល់​ ​២​៥​០​,០០០​តោន​ក្នុងរយៈពេល​មួយ​ឆ្នាំ​សម្រាប់​សុពលភាព​ ​៤​ឆ្នាំ​។​

ជាមួយគ្នានេះ ឯកឧត្តម​ ប៉ាន​  ​សូរ​ស័ក្តិ ​បាន​លើកទឹកចិត្ត​ឲ្យ​អ្នក​វិនិ​យោគិន​ឥណ្ឌូ​នេ​ស៊ី ក្នុង​ការ​វិនិយោគ​លើ​ស្រូវ​អង្ករ​ដោយ​យោង​តាម​ស្តង់​ដារ​នាំចេញ​ទៅ​កាន់​ទី​ផ្សារ​អន្តរជាតិ​។​

កិច្ច​ព្រមព្រៀង​ទិញ​អង្ករ​របស់កម្ពុជា ​ពីប្រទេស​ឥណ្ឌូណេស៊ី​ កើត​ឡើង​ប៉ុន្មាន​ថ្ងៃក្រោយ​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​រវាង​សម្តេចតេជោនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​និង​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​លោក​ Joko ​Widodo​ ​ដោយ​បញ្ជាក់​ពី​ចេតនា​របស់​ឥណ្ឌូ​នេ​ស៊ី ក្នុង​ការនាំចូល​អង្ករ​ពីប្រទេស​កម្ពុជា​៕​

×