ក្នុងនាមជាកំពូលតារាក្បាច់គុននៅលើកញ្ចក់ទូរទស្សន៍ចិន លោក Donnie Yen ឬហៅថា «កុំកុំ» តែងតែហ៊ុំព័ទ្ធដោយស្រមោលពណ៌ផ្កាឈូកស្រស់ស្អាតជាច្រើន។ ដូច្នេះហើយ ក្នុងវ័យជាយុវវ័យ តារាសម្តែងកើតនៅឆ្នាំ ១៩៦៣ រូបនេះមានភាពល្បីល្បាញដោយសារស្នេហា។ តែទោះជាយ៉ាងណា ចាប់តាំងពីរៀបការជាមួយភរិយាជាកូនស្រីថៅកែពេជ្រដ៏ល្បីល្បាញនៅប្រទេសកាណាដារួចមក លោក Donnie បាន “រក្សាភាពស្រស់ស្អាត” នៃជីវិតគូទាំងស្រុង។
បានដឹងថា អ្នកស្រី Cissy Wang អតីតរាជនីសម្រស់មកទីក្រុងតូរ៉ុនតូ ដែលមានរូបសម្រស់ដ៏គួរឲ្យទាក់ទាញ កម្ពស់ ១,៨១ ម៉ែត្រ រាងសិចស៊ី គឺជាកូនស្រីរបស់អ្នកជំនួញដ៏សម្បូរបែប និងល្បីល្បាញក្នុងអាជីវកម្មគ្រឿងអលង្ការ ដែលត្រូវបានគេស្គាល់ថាជា “ស្តេចពេជ្រ” ក្នុងចំណោមជនជាតិចិននៅក្រៅប្រទេសនៅប្រទេសកាណាដា បានសម្រេចចិត្តរៀបការជាមួយកំពូលតារាហុងកុងរូបនេះមិនស្តាយក្រោយ ទោះបីនាងក្មេងជាង Donnie Yen ១៨ ឆ្នាំ ក៏ដោយ។
Donnie Yen និង Cissy Wang បានជួបគ្នាដំបូងនៅក្នុងពិធីជប់លៀងមួយក្នុងឆ្នាំ ២០០៣។ ពេលឃើញដំបូង តារាសម្តែងដែលមាននាមត្រកូល Yen រូបនេះ បានលង់ស្នេហ៍នឹងរាជនីសម្រស់ដែលមានអាយុ ១៨ ឆ្នាំ។ សប្តាហ៍ដំបូងនៃការស្គាល់គ្នា គូស្នេហ៍មួយគូនេះបានណាត់ជួបជារៀងរាល់ថ្ងៃ។ នៅសប្តាហ៍ទីពីរ Donnie Yen មានអារម្មណ៍ថា គាត់មិនអាចរស់នៅដោយគ្មាន Cissy Wang បានឡើយ ដូច្នេះគាត់បានស្នើសុំនាងរៀបការ។
ដោយសារតែការ «វាយប្រហារ» យ៉ាងខ្លាំងពីគូស្នេហ៍ នាង Cissy Wang មានអារម្មណ៍ថា «ឆ្កួត»។ ខណៈឪពុកម្តាយរបស់នាងក៏ព្រួយបារម្ភ ព្រោះខ្លាច Donnie Yen ស្រលាញ់កូនស្រីមិនមានភាពរឹងមាំ។ ប៉ុន្តែនៅពេលដែលនាងនៅជាមួយតារាសម្ដែងរូបនេះ Cissy Wang មានអារម្មណ៍កក់ក្តៅ និងសុវត្ថិភាព ទើបនាងងក់ក្បាលយល់ព្រម។
នៅខែសីហា ឆ្នាំ ២០០៣ Donnie Yen បានធ្វើឱ្យមានការរំជើបរំជួលខ្លាំង នៅក្នុងវិស័យកម្សាន្តចិន នៅពេលប្រកាសរៀបការជាមួយ Cissy Wang បន្ទាប់ពីបានយល់ចិត្តគ្នាទៅវិញទៅមករយៈពេល ៣ ខែ។ ក្រោយរៀបការរួច Cissy Wang ព្រមលាឈប់ពីអាជីព ដើម្បីជាខ្នងបង្អែករឹងមាំសម្រាប់ស្វាមី។
មិនត្រឹមតែមើលថែគ្រួសារទេ នាងក៏ជួយ Donnie Yen គ្រប់គ្រងការងារផងដែរ។ អតីតរាជនីសម្រស់រូបនេះ បាននិយាយថា នាងមិនដែលសោកស្តាយចំពោះជម្រើសនេះទេ។ សម្រាប់នាង ការរស់នៅដើម្បីស្វាមី និងកូន ការកសាងគ្រួសារដ៏មានសុភមង្គល គឺជាសមិទ្ធផលដ៏ពេញលេញបំផុតរបស់ស្ត្រី។
ចំណែក Donnie Yen វិញ ពេលណាគាត់និយាយដល់ប្រពន្ធ គាត់តែងតែនិយាយពាក្យផ្អែមល្ហែមដល់នាង។ តារាសម្ដែងរូបនេះបានសារភាពថា៖ “អរគុណដល់ភរិយា ខ្ញុំចាប់ផ្ដើមដឹងគុណចំពោះរឿងដ៏ស្រស់ស្អាតក្នុងជីវិត។ ចាប់ដៃគ្នាជាមួយ Cissy Wang ជីវិតរបស់ខ្ញុំកាន់តែមានការចាប់អារម្មណ៍ និងមនោសញ្ចេតនាខ្លាំង”។
ក្រោយរៀបការបាន ២០ ឆ្នាំ Donnie Yen (អាយុ ៦០ ឆ្នាំ និង Cissy Wang (អាយុ៤២ឆ្នាំ) មានកូន២នាក់ ស្រីម្នាក់ និងប្រុសម្នាក់។ កូនស្រីច្បងរបស់គូស្នេហ៍មួយគូនេះ មានអាយុ ១៩ ឆ្នាំ មានកាយសម្បទាលេចធ្លោ ខ្ពស់ជាងឪពុក ហើយកូនប្រុសពៅ ថ្វីត្បិតតែអាយុ ១៦ ឆ្នាំក៏ដោយ ប៉ុន្តែមានកម្ពស់ខ្ពស់ដូចតារា។
ថ្វីត្បិតតែសប្បាយចិត្ត និងជីវិតគ្រួសារពោរពេញដោយសុភមង្គលក៏ពិតមែន តែ Donnie Yen បានសារភាពថា ដើម្បីកាន់ដៃគ្នារហូតមកដល់ពេលនេះ លោក និងភរិយា ក៏ត្រូវឆ្លងកាត់ឧបសគ្គជាច្រើនផងដែរ។ ក្នុងនោះ ច្រើនដងហើយដែលគូស្នេហ៍នេះមានជម្លោះនឹងគ្នា រហូតគិតចង់បែកគ្នា ព្រោះ «អាពាហ៍ពិពាហ៍មិនមានភាពរីករាយដូចការគិតទេ»។
យ៉ាងណាក៏ដោយ មិនយូរប៉ុន្មាន អ្នកទាំងពីរបានឈប់គិត ដោយសារពួកគេបានដឹងថា ពួកគេមិនអាចរស់នៅដោយគ្មានគ្នាបានឡើយ។ ពួកគេជ្រើសរើសបន្ទាបខ្លួន ទទួលយកភាពខុសគ្នា និងទម្លាប់អាក្រក់របស់គ្នាទៅវិញទៅមក។
Donnie Yen បានសារភាពថា៖ “ខ្ញុំបានដឹងថា គូស្នេហ៍មួយគូនេះ ក្រៅពីរបស់ដែលស្រស់ស្អាត ក៏មានគុណវិបត្តិដែរ។ ជំនួសឱ្យការជីកកកាយរឿងរ៉ាវជុំវិញ យើងដើរឆ្លងកាត់ ហើយរកតែរឿងល្អៗ។ អរគុណដែល ជីវិតអាពាហ៍ពិពាហ៍មួយនេះ រឹងមាំ និងគ្រួសារមានសុភមង្គល”។
ដោយឡែក កាលពីនៅខែកក្កដា ឆ្នាំ ២០២៣ បើទោះបីជាមានអាយុ ៦០ ឆ្នាំ ហើយក៏ដោយ ក៏ Donnie Yen នៅតែរៀបចំពិធីមង្គលការដ៏ធំសម្រាប់ភរិយារបស់គាត់ ក្នុងឱកាសគម្រប់ខួប ២០ ឆ្នាំ នៃទំនាក់ទំនងរបស់ពួកគេ។ តារាសម្តែងជ្រើសរើសបឹង Como ជាកន្លែងដែល Cissy Wang ចូលចិត្ត ហើយតែងតែទៅលេងគ្រប់ដំណើរកម្សាន្ត ជាកន្លែងរៀបអាពាហ៍ពិពាហ៍។
គេដឹងថា Donnie Yen បានចំណាយច្រើនក្នុងការរៀបចំ “អាពាហ៍ពិពាហ៍ក្នុងក្តីស្រមៃ” សម្រាប់ភរិយា។ ខួបអាពាហ៍ពិពាហ៍របស់ពួកគេ គ្របដណ្តប់លើអាគារទាំងមូលដែលមានទំហំជាង 10,000 ម៉ែត្រការ៉េ តុបតែងលំហដោយផ្កាស្រស់ និងជួលទូកដ៏ប្រណិតសម្រាប់ “ការដង្ហែផ្លែស្ត្របឺរី”។ នេះបង្ហាញថា ចំនួនប្រាក់ដែលតារាសម្ដែង Ip Man ចំណាយសម្រាប់ពិធីមង្គលការ គឺមិនតិចនោះទេ។
បន្ទាប់ធ្វើពិធីខួបអាពាហ៍ពិពាហ៍រួច Donnie Yen បានចែករំលែកនូវពេលវេលាដ៏ស្រស់ស្អាត និងផ្អែមល្ហែមជាមួយនឹងសារមួយទៅកាន់ Cissy Wang ថា «ពេលវេលាបានកន្លងផុតទៅ អ្នកនិងខ្ញុំបានចាប់ដៃគ្នា ឆ្លងកាត់ឧបសគ្គជាច្រើនជាមួយគ្នា អស់រយៈពេល ២០ ឆ្នាំហើយ។ អរគុណសម្រាប់ការរួមរស់ជាមួយខ្ញុំ។ អរគុណសម្រាប់ក្តីស្រលាញ់ ភាពទន់ភ្លន់ និងភាពសប្បុរសរបស់អ្នក អរគុណដែលតែងតែជាខ្នងបង្អែកដ៏រឹងមាំរបស់ខ្ញុំ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង