បុណ្យសព គឺជាពិធីបុណ្យមរណៈទុក្ខ ដែលគ្រប់គ្នាជាក្រុមគ្រួសារ សាច់ញាតិ សម្តែងនូវទុក្ខដ៏ក្រៀមក្រំ និងសោកសង្រ្កេងខ្លាំងបំផុត ចំពោះមនុស្សជាទីស្រលាញ់ ដែលបានលាចាកលោកនេះទៅ ដោយម្នាក់ៗគ្មានពេលវេលាបង្ហាញនូវទឹកមុខរីករាយ ឬ សើចសប្បាយ នៅក្នុងថ្ងៃដ៏មានទុក្ខនេះឡើយ។
តែអ្វីដែលមិននឹកស្មានដល់ និងគួរឲ្យហួសចិត្តយ៉ាងខ្លាំងនោះ គឺស្រ្តីម្នាក់មិនដឹងថាហែសពម្តាយ ឬយាយ បែរជាឆ្លៀតលេង TiKTok ដ៏ខុសរបៀប ខុសពេលវេលាបែបនេះ និងសូម្បីមានអ្នកចូលរួមថតជាមួយទៀត ដោយសើចញញឹមដូចសប្បាយចិត្តណាស់អ៊ីចឹង ចាប់តាំងពីក្អួនដង្ហែសពចេញពីគេហដ្ឋាន រហូតដល់ឡដុតខ្មោចតែម្តង។
តាមរយៈវីដេអូ បានបង្ហាញស្រ្តីរូបនោះ បានដើរនៅខាងមុខគេ ដោយកាន់ដងកាមេរ៉ាថត Selfie ជាវីដេអូ បង្ហាញទឹកមុខដ៏រីករាយហាក់គ្មានកើតទុក្ខអ្វីសោះឡើយ។ ហើយជាមួយគ្នានោះផងដែរ ក៏មានស្រ្តី២នាក់ដទៃទៀត បែកស្លុយមកចូលរួមបង្ហាញមុខ Cute ដាក់កាមេរ៉ា ទៅកាន់អ្នកមើល។ អ្វីដែលកាន់តែហួសចិត្តជាងនេះនោះ គឺបានបង្ហោះនៅលើ TikTok សូម្បីដាក់បទចម្រៀងសុទ្ធតែបទរ៉េបទៀតផង។
ក្រោយពីបានឃើញហួសចិត្តខ្លាំងពេក អ្នកលេងបណ្តាញសង្គម បានត្រឹមបញ្ចេញមតិបែបនេះថា៖ «មួយប្រទេសមានមួយ, គេកាន់ទុក្ខគ្រប់គ្នា ឯងបែរមកនាំគ្នាសប្បាយដូចពិធីជប់លៀង, ដាក់ខុសបទហើយមីង សង្ស័យចេញលេង Tik Tok ថ្ងៃដំបូង, កំពុងsadផង ឡូវដល់កន្លែងសើចល្មម សំខាន់វ៉ៃសុទ្ធបទ Bro Vanda ទៀត ពិតជាមិនធម្មតាមែន!…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
@user7912545944042 ♬ Nika x នំបុ័ង – Metro Remix
@user7912545944042 ♬ Nika x នំបុ័ង – Metro Remix
@user7912545944042 ♬ original sound – _hov_