ថ្វីត្បិតតែមានអាជីពជាមេធាវីពេញម៉ោង លោក Jiang ដែលជា Influencer ដ៏ល្បីនៅលើបណ្តាញសង្គម ត្រូវបានគេស្គាល់តាមរយៈការបង្កើតខ្លឹមបង្កឲ្យមានភាពចម្រូងចម្រាស។ តែទោះបីជាដឹងថា គាត់ទទួលបានការរិះគន់ប៉ុន្មានឆ្នាំមកនេះក៏ដោយ ក៏លោក Jiang នៅតែបន្តជីវិតរបស់គាត់ តាមរបៀបដែលគាត់មើលឃើញថាសមរម្យ។
ជាក់ស្តែង នៅក្នុងការបង្ហោះនៅលើ Instagram កាលពីពេលថ្មីៗនេះ លោក Jiang បានធ្វើការផ្តល់ជូនដ៏គួរឱ្យភ្ញាក់ផ្អើល ដល់អ្នកដែលចង់បានកូន។ នោះគឺសម្រាប់អ្នកដែលបានព្យាយាមអស់ពីសមត្ថភាព ដើម្បីមានកូន ប៉ុន្តែមិនបានសម្រេច ហេតុនេះ លោក Jiang មានដំណោះស្រាយសម្រាប់អ្នក ហើយវាអាស្រ័យលើអ្នកក្នុងការសម្រេចចិត្ត ឬសូម្បីតែពិចារណារឿងនេះ។
លោក Jiang បានធ្វើការប្រកាសបែបនេះថា៖ «ខ្ញុំត្រៀមខ្លួនជាស្រេច ក្នុងការបរិច្ចាគមេជីវិតឈ្មោលរបស់ខ្ញុំដល់អ្នកហើយ។ តែអ្វីដែលខ្ញុំត្រូវការ គឺអាំងប៉ាវ»។ Jiang ថែមទាំងបានធានាថា ប្រសិនបើអ្នកជាអ្នកទទួល «អំណោយ» របស់គាត់ នោះក្មេងកើតមកនឹងធំធាត់ដូចគាត់ ស្បែកសស្អាត និងទទួលបានការងារវិជ្ជាជីវៈដូចអ្វីដែលគាត់ធ្វើសព្វថ្ងៃអ៊ីចឹង។
ទោះជាយ៉ាងណា គេបានសម្តែងការហួសចិត្តថា ពិតមែនហើយ តាមហ្សែន វាអាចទៅរួចនៅពេលនិយាយអំពីលក្ខណៈរាងកាយ ប៉ុន្តែការទស្សន៍ទាយជោគវាសនាអនាគតរបស់កូនគាត់ ក្នុងអាជីព គឺវាហាក់ដូចជានៅឆ្ងាយពេកហើយ។
នៅពេលបានលឺបែបនេះហើយ អ្នកនិយមលេងអ៊ីនធឺណិត បានឆ្លើយតប និងរិះគន់ ចំពោះខ្លឹមសារនេះ ដោយនិយាយថា ពួកគេនឹងស្វែងរកជម្រើសផ្សេងទៀត ជាជាងសុំជំនួយពី Jiang ។ ក្នុងនោះ មនុស្សជាច្រើនបានសើចចំអក និងដាក់ឲ្យបែបនេះថា៖ «តើមានស្រ្តីណាម្នាក់ត្រូវការវាទេ?, ខ្ជិលណាស់ ខ្លាចកូនកើតមកដូចឯង អត់អីទេអរគុណហើយ, ប្រសិនបើអ្នកចង់បរិច្ចាគគ្រាន់តែធ្វើរឿងនេះ ហេតុអ្វីចាំបាច់រំពឹងមានអាំងប៉ាវ?,..»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង