កាលពីប៉ុន្មានថ្ងៃមុននេះ បណ្តាអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងប្រទេសចិន បានចែករំលែកវីដេអូដ៏រន្ធត់ចិត្តមួយ ដែលបានកើតឡើងនៅលើរថភ្លើងក្រោមដី ក្នុងទីក្រុងប៉េកាំង។ នោះគឺនារីម្នាក់ត្រូវបានបុរសរោគចិត្តម្នាក់ លួចធ្វើសកម្មភាព «សម្រេចកាមខ្លួនឯង» ដោយបានបាញ់ «វត្ថុរាវ» មកលើនាង រហូតដល់ខ្នងអាវរបស់នាងសើម និងមានស្នាមប្រឡាក់គួរឲ្យខ្ពើម។
តាមរូបថតដែលអ្នកដំណើរម្នាក់ថត បានបង្ហាញនារីជនរងគ្រោះវ័យក្មេងពាក់អាវវាលឃ្លៀកភ្លឺ ឈរទល់មុខអ្នកអង្គុយលើកៅអី។ នៅពីក្រោយនាង មានបុរសម្នាក់ពាក់វ៉ែនតា និងពាក់អាវយឺតខ្មៅ ឈរផ្អឹបទៅនឹងនាង។ ប៉ុន្តែនៅខណៈពេលមួយនោះ បុរសរូបនោះស្រាប់តែឈររំញោចផ្នែកខាងក្រោម ដែលគេជឿថា កំពុងព្យាយាម «សម្រេចកាមដោយដៃ» និងបន្ទាប់មក ក៏ឃើញអាវរបស់នាងសើមមួយដុំតែម្តង។
បន្ទាប់មក បុរសរូបនេះ បានឈរមើលលទ្ធផលរបស់ខ្លួន នៅលើទូរសព្ទដៃ ដែលបានថតទុកក្នុងអំឡុងពេលរូបគេធ្វើសកម្មភាពប្រព្រឹត្តទង្វើដ៏មិនសមរម្យនេះ ទៅលើនារីរងគ្រោះទាំងមិនដឹងខ្លួន ដែលសូម្បីតែអ្នកនៅក្បែរៗជាច្រើន ក៏មិនបានកត់សម្គាល់នោះដែរ។
ទោះជាយ៉ាងណា អ្នកបង្ហោះដែលជាអ្នកដំណើរម្នាក់ ក្នុងចំណោមអ្នកឃើញហេតុការណ៍ បាននិយាយថា គាត់ពិតជាសោកស្តាយយ៉ាងខ្លាំង ដែលមិនបានលាតត្រដាង និងជួយស្ត្រីនៅកន្លែងកើតហេតុ។ ព្រោះដោយសារតែពេលនោះ គាត់មានអារម្មណ៍ច្របូកច្របល់ និងមិនប្រាកដចំពោះរឿងនេះ។ ប៉ុន្តែ បានថតឃ្លីបទុកជាភស្តុតាង មុននឹងពិនិត្យឲ្យបានច្បាស់ម្តងទៀត ហើយក៏បានសម្រេចរាយការណ៍ទៅអាជ្ញាធរត្រួតពិនិត្យផ្លូវរថភ្លើង។
បន្ទាប់មក នៅពីថ្ងៃទី២៣ ខែសីហា ប៉ូលីសក្រុងប៉េកាំង បានបញ្ជាក់ឲ្យដឹងថា អាជ្ញាធរបានស៊ើបអង្កេតករណីនេះ ហើយក៏បានចាប់ខ្លួនបុរសបុរសអាយុ ៣២ ឆ្នាំ រូបនោះ ដែលបច្ចុប្បន្ន កំពុងស្ថិតក្នុងការឃុំខ្លួន ដើម្បីដំណើរការស៊ើបអង្កេត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង