Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​ហើយ ចំណាំ​មុខ​ផង! ចូល​ហាង ហៅ​ម្ហូប​ពេញ​តុ ពេល​គិតលុយ បែរ​និយាយ​មិនដឹង​អី ធ្វើ​ដូច​មនុស្ស​ឆ្​កួ-តចឹង សំខាន់​ខ្ចី​លុយ​ជិះ PassApp ទៀត

នេះជារឿងមួយ ធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គម ភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តខ្លាំងតែម្តង នៅពេលដែលបានដឹងថា ស្រ្តីវ័យក្មេងរូបស្រស់ស្អាត មិនដឹងថាធ្វើឡប់សតិ ឬយ៉ាងណា និងត្រូវបានដឹងថា បានដើរស៊ីផឹកស្ទើរគ្រប់ហាង​ ហៅម្ហូបពេញតុ តែពេលគិតលុយ បែរជាធ្វើនិយាយមិនដឹងអី​ ធ្វើដូចមនុស្សឆ្កួតអ៊ីចឹង។

ជាក់ស្តែង ថ្មីៗនេះ ម្ចាស់ហាងមួយ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Molin Vorn បានបង្ហោះវីដេអូពីស្រ្តីរូបនេះ និងរៀបរាប់ឲ្យបងប្អូនក្នុងបណ្តាញសង្គមបានដឹងយ៉ាងដូច្នេះថា៖ «សួរស្ដីបងប្អូនទាំងអស់គ្នា មានបងអូនណាស្គាល់គាត់អត់ គាត់មកញ៉ាំអីនៅហាង​ ខេ ម៉ូកះថះបែបថៃ – K Mookata Beb Thai #សាខាពោចិនតុង គាត់និយាយអត់ដឹងអីទាំងអស់ សួរផ្ទះនៅណាក៏មិនដឹង​ សាច់ញាតិបងអូនក៏អត់ដឹង​ សូមបងអូនជួយស៊ែរអោយបងប្អូនគាត់មកយកគាត់ផង​ អរគុណច្រើនពុកម៉ែបងប្អូន»។

ដោយឡែក នៅក្នុងវីដេអូមួយទៀត ស្រ្តីម្ចាស់ហាងបានប្រាប់ឲ្យដឹងថា ស្រ្តីវ័យក្មេងរូបនេះបានមកញ៉ាំនៅហាងរបស់គាត់លើកទី១ អស់ជាង ៦ ម៉ឺន អត់មានលុយឲ្យ សុំជំពាក់សិន តែបោកប្រាស់អត់យកលុយមកសងទេ។ ប៉ុន្តែ មកលើកទី២នេះ ប្រហែលគិតថា ភ្លេចមុខ ក៏បានធ្វើបែបនេះទៀត ដោយបានហៅអាហារពេញមុខតុ សូម្បីស្រា ស្រាប់តែពេលគិតលុយ ធ្វើលីឡឺអត់ដឹងអី និងសុំជំពាក់សិន ចាំ២ថ្ងៃទៀត ចាំយកមកសង។

តែអ្វីដែលគួរឲ្យហួសចិត្តនោះ គឺបន្ទាប់ពីសម្ងំធ្វើដូចឡប់ ស្រាប់តែស្រ្តីរូបនេះ បានងើបមុខប្រកែកតមាត់ឡើងខ្លាំងៗ ដាក់ទៅកាន់ម្ចាស់ហាងដោយគ្មានខ្លាចញញើតសូម្បីបន្តិចឡើយ ដោយនិយាយថា មួយជីវិត សម្បត្តិត្រឹមលុយ 50$ អត់មានមែន! បន្ទាប់ពីគ្មានលុយទូទាត់ថ្លៃស៊ីផឹក ហើយបម្រុងរកខ្ចីលុយម្ចាស់ហាងជិះ PassApp ទៀត។

ពិតណាស់ ដំបូងឡើយ មនុស្សជាច្រើនគិតថា ប្រហែលជាគេសម្តែង ដើម្បីប្រម៉ូតូហាង ប៉ុន្តែ ពេលនេះ បានដឹងថាច្បាស់ហើយថា ស្រ្តីរូបនេះអាចមានបញ្ហាសតិស្មារតីមិនប្រក្រតី ខណៈដែលបានស្គាល់ និងអ្នកលក់ដទៃ បានប្រាប់ឲ្យដឹងផងដែរថា៖ «គាត់មានជំងឺសសៃប្រសាទ ហើយរាល់ថ្ងៃ គាត់មានកូនដល់ទៅ2នាក់ មិញហ្នឹងខ្ញុំស្តាប់ ABC គ្រួសារគាត់កំពុងតែតាមរកគាត់, គាត់មានវិបត្តិផ្លូវចិត្ត គាត់ដើរធ្វើចឹងដាក់គ្រប់គ្នា គាត់ដើរអត់ដែលពាក់ស្បែកជើងទេ បើចូលហាងខោអាវរើសយកៗ រួចហើយយកមកហិតហើយសើច តែអត់ទិញទេ អោយទុកសិនស្អែកចាំមកយក, គាត់ស្អាតណាស់ រើសអីវ៉ានខ្ញុំពេញហាង សរុបជាលុយចូល 200$-300$ តែចុងក្រោយគាត់ថាអត់លុយ ហើយលេងចរិតដាក់យើងទៀត បានត្រឹមហួសចិត្ត!,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×