Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះតែ​មាន​ហើ​យ! អ្នកដំណើរ​ម្នាក់ យក​កាំ-បិត​ឡើងលើ​យន្តហោះ និង​ប្រើប្រាស់​យ៉ាង​រំភើយ ខណៈ​អ្នក​បំពាន​ច្បាស់​ត្រូវ​ផាក​ពិន័យ​រហូត​ដល់​ទៅ…

យោងតាមវីដេអូឃ្លីបមួយ ដែលត្រូវបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម បានបង្ហាញអ្នកដំណើរម្នាក់ ក្នុងចំណោមពីរនាក់ បានប្រើកាំបិត ដើម្បីចិតផ្លែឈើនៅលើយន្តហោះ នៃជើងហោះហើរមួយរបស់វៀតណាម យ៉ាងរំភើយ បើទោះបីជាអាកប្បកិរិយានេះត្រូវបានហាមឃាត់ក៏ដោយ។

ទាក់ទិននឹងករណីដ៏ហួសចិត្តនេះ នៅថ្ងៃទី២ ខែសីហា តំណាងក្រុមហ៊ុនអាកាសចរណ៍ ក៏បានបញ្ជាក់ពីអ្នកដំណើរពីរនាក់នោះ ស្ថិតនៅលើជើងហោះហើររបស់ខ្លួន ពីទីក្រុងហាណូយ ទៅ Nha Trang កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ នាយកដ្ឋានសន្តិសុខនៃក្រុមហ៊ុនអាកាសចរណ៍ បានផ្ញើសេចក្តីជូនដំណឹងនេះ ទៅរដ្ឋបាលអាកាសចរណ៍ស៊ីវិលវៀតណាម, អាជ្ញាធរអាកាសយានដ្ឋានភាគខាងជើង និងអាកាសយានដ្ឋានអន្តរជាតិ Noi Bai ដើម្បីសម្របសម្រួល និងពិនិត្យឡើងវិញ ដើម្បីទប់ស្កាត់ករណីស្រដៀងគ្នានេះ មិនឲ្យកើតឡើងនាពេលខាងមុខ។ ជើងហោះហើរ ក៏បានធ្វើដំណើរដោយសុវត្ថិភាព ហើយបានចុះចតទាន់ពេលវេលានៅម៉ោង ១៣ និង៥០ នាទី ថ្ងៃទី ១ ខែសីហា នៅអាកាសយានដ្ឋាន Cam Ranh ខេត្ត Khanh Hoa ។

យោងតាមក្រុមហ៊ុនអាកាសចរណ៍នេះ អ្នកដំណើរតែងតែត្រូវបានណែនាំអំពីរបស់របរ ដែលមិនត្រូវបានអនុញ្ញាត នៅលើជើងហោះហើរ នៅពេលឆែកឆេរនៅបញ្ជរពិនិត្យចូលរបស់ក្រុមហ៊ុនអាកាសចរណ៍។

ក្នុងករណីដែលអ្នកដំណើរដោយចេតនានាំយកវត្ថុគ្រោះថ្នាក់មកលើជើងហោះហើរ ដោយមិនជូនដំណឹងដល់ប្រតិបត្តិករ និងអង្គភាពជំនាញ ពួកគេត្រូវបានដោះស្រាយដោយយោងតាមក្រឹត្យលេខ 09/VBHN-BGTVT – បទប្បញ្ញត្តិស្តីពីការបំពានទណ្ឌកម្ម នៃរដ្ឋបាលក្នុងវិស័យអាកាសចរណ៍ស៊ីវិល។

វត្ថុបង្កគ្រោះថ្នាក់ ក្នុងនោះជាពិសេស ឡាម កាំបិតចុច កាំបិតដែលមានផ្លែ ប្រវែងជាង ៦ សង់ទីម៉ែត្រ ឬមានប្រវែងសរុបនៃចំណុចទាញ និងផ្លែ លើសពី ១០ សង់ទីម៉ែត្រ ត្រូវបានហាមឃាត់មិនឱ្យនាំចូលទៅក្នុងកាប៊ីនអ្នកដំណើរនៃយន្តហោះ ដែលជាតំបន់ហាមឃាត់ឡើយ។ ហេតុនេះ ប្រសិនអ្នកដំណើររូបនណាបំពាន នឹងអាច​ត្រូវ​ពិន័យ​តាម​ក្រឹត្យ​លេខ ១៦២ ពិន័យ​ជា​ប្រាក់​ចន្លោះ​ពី ៧ ទៅ ១០ លាន​ដុង ឬ (ស្មើពីជិត ៣០០ ដុល្លារ ទៅជាង ៤០០ ដុល្លារ)៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×