Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​រាប់ពាន់​គ្រឿង​ហ៊ុំ​ព័ទ្ធ​កណ្តាល​ដើមឈើ និង​ស្មៅ ធ្លាប់​បង្ក​ការ​ភ្ញាក់ផ្អើល តាមពិត​សុទ្ធ​ជារ​ថ​យន្ត​អគ្គិ​សនី ត្រូវ​បាន​បោះ​បោល​នៅ​ចិន ដោយសារតែ…

កាលពីពេលកន្លងទៅថ្មីៗនេះ រូបភាពចំណតរថយន្តអគ្គិសនីដែលហ៊ុំព័ទ្ធដោយស្មៅ និងដើមឈើ ដែលបានលេចចេញនៅលើបណ្តាញសង្គម ឃើញថាបានទាក់ទាញការចាប់អារម្មណ៍ពីមនុស្សជាច្រើន។ រូបភាពទាំងនេះបានចាប់ផ្តើមត្រូវបានចែករំលែកយ៉ាងទូលំទូលាយកាលពីដើមខែកក្កដា នៅលើទំព័រហ្វេសប៊ុកបរទេសមួយ ដោយបានភ្ជាប់ចំណងជើងថា «ទីបញ្ចុះសពរថយន្តអគ្គិសនីនៅប្រទេសបារាំង -វាមិនមានសុវត្ថិភាពទេ ក្នុងការទិញរថយន្តអគ្គិសនីនៅពេលដែលថ្មខូច»។

អង្គភាព​មួយ​ថែមទាំង​បាន​ផ្ទៀងផ្ទាត់​រូបថតទាំ​នោះ ដោយ​អះអាង​ថា ​មាន​រូបថត​ស្រដៀង​គ្នា​នេះ​មាន​នៅ​លើ Facebook តាំង​ពី​ខែ​ឧសភា ហើយ​ក៏​បាន​និយាយ​អំពី​ទីបញ្ចុះសព​រថយន្ត​ស្រដៀង​គ្នា​នៅ​ប្រទេស​បារាំង​ផងដែរ។ មិនត្រឹមតែនៅលើ Facebook ប៉ុណ្ណោះទេ បណ្តាញទំនាក់ទំនងសង្គមជាច្រើនទៀតដូចជា Reddit ឬ Twitter ក៏មានការបង្ហោះជាច្រើនដែលមានខ្លឹមសារស្រដៀងគ្នា ដោយអះអាងថា ទាំងនេះជាចំណតរថយន្តនៅទីក្រុងប៉ារីស។

ទោះយ៉ាងណា វាពិតមិនដូច្នេះទេ គឺតាមពិតចំណតរថយន្តអគ្គិសនីយក្សទាំងនេះ ត្រូវបានថតនៅក្នុងប្រទេសចិន ដែលត្រូវថតដោយអ្នកថតរូបជនជាតិប៉ូឡូញ ហើយបានបង្ហោះនៅលើគណនី Instagram របស់គាត់ឈ្មោះថា Greg Abandoned កាលពីដើមខែមិថុនា។ យោងតាម ​​USA Today អ្នកដែលបង្ហោះរូបថតទាំងនេះគឺជា “អ្នករុករកទីក្រុង” ដែលតែងតែធ្វើដំណើរជុំវិញពិភពលោក និងថតរូបទីកន្លែងដែលគេបោះបង់ចោល។

នៅក្នុងបទសម្ភាសន៍មួយ គាត់បាននិយាយថា រូបថតទាំងនេះត្រូវបានថតនៅក្នុងប្រទេសចិន កាលពីថ្ងៃទី៣ ខែឧសភា។ គាត់មិនបានចែករំលែកអាសយដ្ឋានជាក់លាក់នោះទេ ដោយសារតែគាត់ចង់ការពាររថយន្តអគ្គិសនីទាំងនេះ។

យោងតាមលោក Lou Gaofeng អតីតអ្នកគ្រប់គ្រងនៅក្រុមហ៊ុន Microcity បានឱ្យដឹងថា រថយន្តទាំងនេះមិនត្រូវបានប្រើប្រាស់ទៀតទេ ដោយសារតែថ្មខូច។ លោកបាននិយាយថា មានរថយន្តជាច្រើនដែលខូច ប៉ុន្តែក៏មានរថយន្តជាច្រើនដែលនៅតែអាចប្រើប្រាស់បាន ដែលសុទ្ធសឹងតែស្ថិតក្នុងការផលិតជំនាន់ដំបូង និងត្រូវបានជំនួសដោយបច្ចេកវិទ្យារីកចម្រើន។

រូបថតស្រដៀងគ្នានេះ ក៏បានលេចឡើងនៅលើបណ្តាញទំនាក់ទំនងសង្គមជាច្រើនទៀត ដែលដូចគ្នាទៅនឹងរូបថតរបស់លោក Greg Abandoned ដូចជាការថតរូបរថយន្តដែលមានរូបរាងស្រដៀងគ្នា និងស្លាកសញ្ញាពណ៌សបៃតងដូចគ្នានៅលើទ្វារអ្នកបើក។ កាសែតចិនដ៏ល្បីមួយបានអះអាងថា រថយន្តអគ្គិសនីទាំងនោះ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនជួលរថយន្ត Microcity ។

នៅក្នុងទីក្រុង Hangzhou រថយន្តជាច្រើនត្រូវបានទុកចោលជាយូរយារណាស់មកហើយ ដែលរហូតត្រូវបានរុក្ខជាតិដុះចេញ ហើយខ្លះទៀតត្រូវបានបោះបង់ចោលយ៉ាងប្រញាប់ប្រញាល់ ខណៈផ្នែក​ខាង​មុខ​រថយន្ត គឺ​នៅស្អាត​ដដែល​ដូច​រថយន្ត​បើក​លើ​ដងផ្លូវអ៊ីចឹង​។

រថយន្តទាំងនេះហាក់ដូចជាត្រូវបានបោះចោល បន្ទាប់ពីក្រុមហ៊ុនដែលជាម្ចាស់រថយន្តទាំងនោះក្ស័យធន ឬដោយសារតែពួកគេលែងប្រើនៅពេលដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីបន្តបញ្ចេញម៉ូដែលថ្មីៗ ជាមួយនឹងមុខងារទំនើប និងច្នៃប្រឌិតជាច្រើនបន្ថែមទៀត។

ចំណតរថយន្តដែលគេបោះបង់ចោលនេះ តំណាងឱ្យកាកសំណល់ ឬអេតចាយ ដើម្បីគាំទ្រដល់ដើមទុនត្រូវបានចាក់ចូលទៅក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើន ហើយក៏អាចជាវិមានដ៏ចម្លែកមួយចំពោះការរញ្ជួយដីដោយរថយន្តអគ្គិសនីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

យោងតាមអ្នកវិភាគជាន់ខ្ពស់ Young Huang នៅក្រុមហ៊ុន JSC Automotive ដែលជាអង្គភាពប្រឹក្សាដែលមានការិយាល័យនៅទីក្រុងសៀងហៃ ប្រទេសចិន និងទីក្រុង Stuttgart ប្រទេសអាឡឺម៉ង់៖ រថយន្តទាំងនោះភាគច្រើនត្រូវបានទិញដោយក្រុមហ៊ុនជួលរថយន្ត បន្ទាប់មកជួលឱ្យអ្នកបើកបរភាគច្រើន។ ហេតុនេះទីផ្សារការ​លក់​ត្រូវ​បាន​ប៉ះ​ពាល់​។ ខណៈមាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ប៉ុណ្ណោះ​ ដែល​ចំណាយ​ប្រាក់​ដើម្បី​ទិញ»។

ការបញ្ជាទិញរថយន្តអគ្គិសនីទាំងនេះបានជួយឱ្យឧស្សាហកម្មយានយន្តរបស់ចិនមានភាពរីកចម្រើន។ បច្ចុប្បន្ននេះ ប្រទេសចិនត្រូវបានចាត់ទុកថាជាប្រទេសនាំមុខគេលើពិភពលោកក្នុងវិស័យយានយន្តដែលមិនប៉ះពាល់ដល់បរិស្ថាន ដោយផលិតរថយន្តអគ្គិសនី និងកូនកាត់ មានប្រមាណ ៦ លានគ្រឿងនៅឆ្នាំ ២០២២ ។ ចំនួនរថយន្តអគ្គិសនីនៅក្នុងប្រទេសចិនមានចំនួន ៦០% នៃចំនួនយានយន្តសរុបនៅទូទាំងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃឧស្សាហកម្មរថយន្ត ក៏បន្សល់ទុកនូវផលវិបាកជាច្រើនផងដែរ។ ក្រុមហ៊ុនជួលរថយន្តជាច្រើនដែលបានទិញរថយន្តអគ្គិសនីដំបូង បានក្ស័យធន។

យានជំនិះដែលគេបោះបង់ចោលដ៏ធំទាំងនេះក៏ជាផលវិបាកមួយដែរ។ ព្រោះថាការដែលរថយន្តអគ្គិសនីត្រូវបានគេបោះចោលលឿនពេក ក៏ធ្វើឱ្យផលប្រយោជន៍បរិស្ថានរបស់ពួកគេគ្មានន័យដែរ ហើយកុំថាការផលិតរថយន្តអគ្គិសនីក៏បំផ្លាញបរិស្ថានដែរ គឺប៉ុន្មានឆ្នាំចុងក្រោយនេះវាកាន់តែស្និទ្ធនឹងបរិស្ថានជាងការផលិតរថយន្តដោយប្រើម៉ាស៊ីនចំហេះខាងក្នុង។

ក្រៅពីនេះ អាគុយនៅលើរថយន្តទាំងនេះក៏មានផ្ទុកនូវសារធាតុសំខាន់ៗដូចជា នីកែល លីចូម ឬ cobalt ដែលអាចកែច្នៃឡើងវិញ ដើម្បីធ្វើឱ្យរថយន្តអគ្គិសនីនាពេលបច្ចុប្បន្ននេះកាន់តែ “បៃតង” សម្រាប់បរិស្ថាន។

សារព័ត៌មានក្នុងស្រុកបាននិយាយថា រដ្ឋាភិបាលទីក្រុងក្វាងចូវ មានផែនការដោះស្រាយជាមួយនឹងគំនររថយន្តតាំងពីឆ្នាំ ២០១៩ ប៉ុន្តែនៅពេលដែលអ្នកយកព័ត៌មាន Bloomberg មកដល់ ពួកគេនៅតែឃើញកន្លែងចតរថយន្តទាំងនេះដដែល៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×