Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកវិនិយោគលើវិស័យកសិកម្ម ជាការចាប់យកឱកាសល្អនៅកម្ពុជា ខណៈពិភពលោក កំពុងជួបប្រទះបញ្ហា ស្បៀង

ភ្នំពេញ៖ អ្នកជំនាញលើកឡើងថា កម្ពុជា កំពុងមានឱកាសក្នុងការវិនិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ការផលិត និងកែច្នៃចំណីអាហារពីវត្ថុធាតុដើមកសិកម្ម សម្រាប់បម្រើទីផ្សារក្នុងស្រុក និងនាំចេញ ខណៈពិភពលោកកំពុងមានវិបត្តិជួបប្រទះបញ្ហាកង្វះខាតស្បៀង។

លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា និងជាអ្នកជំនាញក្នុងវិស័យសហគ្រាសមួយរូប បាន​លើក​ឡើងថា ការវិនិយោគផលិត និងការកែច្នៃ ដែលយកវត្ថុធាតុដើមពីវិស័យកសិកម្ម គឺកម្ពុជាកំពុងដំណើរការតែមិនទាន់មានទ្រង់ទ្រាយធំនៅឡើយ ដូច្នេះអ្នកដែលមានលទ្ធភាពសមត្ថភាព គួរពិចារណាធ្វើការវិនិយោគលើវិស័យកសិកម្ម និងការបង្កើតសហគ្រាសផលិត និងកែច្នៃឲ្យបានច្រើនថែមទៀត ដើម្បីរកផលចំណេញសម្រាប់ខ្លួនឯងផង និងសម្រាប់ជំរុញការផ្គត់ផ្គង់ចូលទីផ្សារក្នុងស្រុក និងក្រៅស្រុកផង ខណៈពិភពលោកកំពុងជួបប្រទះលើបញ្ហាកង្វះខាតស្បៀង។

លោកស្រី បានលើកឡើងថា ប្រទេសកម្ពុជាគឺជាប្រទេសដែលមានសក្តានុពលលើវិស័យកសិកម្ម ដោយកម្ពុជាមិនមានការបង្កដោយគ្រោះធម្មជាតិណាមួយឡើយ ក្នុងនោះឱកាសវិនិយោគទៅលើការដាំដុះវិស័យកសិកម្ម កសិឧស្សាហកម្ម គឺកម្ពុជាមានឱកាសច្រើន៕

វិស័យកសិកម្ម បានព្យាករថា និងមានកំណើន ០,៩% ក្នុងឆ្នាំ២០២៣ និង ១,១% នៅក្នុងឆ្នាំ២០២៤ ដែលគាំទ្រដោយអនុវិស័យដំណាំ និងអនុវិស័យចិញ្ចឹមសត្វ ស្របពេលអនុវិស័យនេសាទ រំពឹងនឹងងើបឡើងសន្សឹមៗ ខណៈការផលិតនិងកៃច្នៃពីវិស័យកសិកម្ម កម្ពុជាកំពុងស្រូបយកក្រុមហ៊ុនធំៗ មកវិនិយោគលើវិស័យនេះជាបណ្តើរៗផងដែរ។

គួរបញ្ជាក់ថា ក្នុងមួយឆ្នាំៗ កម្ពុជាបាននាំចេញអង្កររាប់សែនតោន ក្នុងនោះការដាំដុះ និងនាំចេញស្វាយចន្ទី ម្រេច កំពុងមានកំណើនល្អប្រសើរ និងនៅមានកសិផលចេញពីវិស័យកសិកម្មផ្សេងៗជាច្រើនទៀត ដែលកំពុងធ្វើឲ្យកម្ពុជា មានមោទនភាពនៃការនាំចេញលើវិស័យមួយនេះ៕

×