Wednesday, January 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាង​សា​ឡន ជាង​រូប​សង្ហារ​ៗ បង្ក​ការ​ភ្ញាក់ផ្អើល​ខ្លាំ​ង បន្ទាប់​រូបភាព​​អតិថិជន​ស្រី​​ម្នាក់…ឈា-ម​ច្រមុះ តែ​ពេល​​ចុះ​ស៊ើបអង្កេត ប៉ូលិសហួសចិត្ត

កាលពីពេលថ្មីៗនេះ វីដេអូរីករាលដាលមួយ ពីហាងសាឡនមួយកន្លែងក្នុងប្រទេសចិន ដែលបង្ហាញឱ្យឃើញជាងជាបុរសសង្ហារៗ មិនពាក់អាវបញ្ចេញសាច់សខ្ចី ទទួលភ្ញៀវនារីៗ តែបញ្ចប់ដោយឈាមច្រមុះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងចង់ដឹងយ៉ាងខ្លាំង ពីសំណាក់អ្នកនិយមលេងអ៊ីនធើរណែត។

យោងតាមសារព័ត៌មាន China Press បានឱ្យដឹងថា បន្ទាប់ពីវីដេអូឃ្លីបនេះបានផ្ទុះឡើង ហាងកែសម្ផស្ស នៅក្នុងស្រុក Wuhua នៃទីក្រុង Kunming ប្រទេសចិន បានស្ថិតនៅក្រោមការស៊ើបអង្កេត ដោយអាជ្ញាធររបស់ប្រទេស។

វីដេអូឃ្លីបបានបង្ហាញឲ្យឃើញបុរសម្នាក់គ្មានអាវទាំងស្រុង និងម្នាក់ទៀតពាក់អាវអៀម កំពុងបម្រើសេវាកម្មដល់អតិថិជនស្រីៗ។ តែទន្ទឹមនឹងនោះ វីដេអូក៏បង្ហាញស្រ្តីម្នាក់ ស្រាប់តែបានហូរឈាមច្រមុះ អំឡុងពេលធ្វើក្រចកដៃ ដោយពុំដឹងមានរឿងហេតុអ្វីនោះទេ។

ទោះជាយ៉ាងណា ឆ្លើយតបនឹងសំណួររបស់សារព័ត៌មានចិនដីគោក ហាងកែសម្ផស្សនោះ បានប្រាប់ឲ្យដឹងថា ហាងរបស់ខ្លួនបើកដំណើរការធម្មតាទេ ហើយវីដេអូនេះត្រូវបានគេថតជារឿងកំប្លែង សម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្មប៉ុណ្ណោះ។

ពួកគេក៏​បាន​បញ្ជាក់​ថា បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​ដែល​បង្ហាញ​ក្នុង​វីដេអូ​ តាមពិតគឺជា​កូន​ជាង​នៅ​ហាង​សាឡន និង​បុរស​ទី​ពីរ​ជា​មិត្តភ័ក្តិ​របស់​គាត់។ ចំណែក​អតិថិជន​ស្រី​ដែល​មាន ​«ឈាម​ច្រមុះ» ជា​បុគ្គលិករបស់​ហាងផងដែរ។

សារព័ត៌មាន China Press បានដកស្រង់សម្តីអ្នកនាំពាក្យរបស់អាជ្ញាធរស្រុក Wuhua ដែលបាននិយាយថា ពួកគេបានចាប់ផ្តើមការស៊ើបអង្កេតនេះ គឺបន្ទាប់ពីបានទទួលពាក្យបណ្តឹងពីអ្នកប្រើប្រាស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×