រឿងហេតុនេះប្រហែលជាគ្មានអ្នកណាដឹងទេប្រសិនបើនារីចិនរូបនេះមិនបានទៅពេទ្យដើម្បីវះកាត់បង្រួមក្រពះ។
Xiaoli មុននិងក្រោយពេលផឹកថ្នាំសម្រកទម្ងន់ងក្នុងអំឡុងពេល៧ឆ្នាំ
Xiaoli អាយុ២៥ឆ្នាំ បានចាប់ផ្ដើមផឹកថ្នាំសម្រកទម្ងន់តាំងពី៧ឆ្នាំមុនម្ល៉េះ ព្រោះតែមានជំនឿលើការផ្សាយពាណិជ្ជកម្មអំពីថ្នាំសម្រកទម្ងន់លើទូរទស្សន៍។ពេលនោះនាងមានទម្ងន់ត្រឹមតែជាង៤៥គីឡូក្រាមប៉ុណ្ណោះ ប៉ុន្ដែចង់ស្គមជាងនេះបន្ដិច នាងក៏ទិញថ្នាំខាងលើមកផឹក។
នាងរម្លឹកថា ដំបូងវាពិតជាមានប្រសិទ្ធភាពមែន ហើយនាងក៏ឈប់ផឹក ប៉ុន្ដែនៅពេលនាងឈប់ផឹក ទម្ងន់របស់នាងបែរជាឡើងលើសពេលមុនទៅវិញ ។វេលានោះឯងគឺជាការចាប់ផ្ដើមនៃភាពវិលវល់ ផឹកថ្នាំចុះ ហើយពេលឈប់ផឹកកាន់តែកើនលើសជាងមុន។៧ឆ្នាំក្រោយមក គិតទៅនាងបានចំណាយលើថ្នាំសម្រកទម្ងន់អស់ 200.000 yuan ប្រមាណ30.000 USD ហើយថ្នាំទាំងនោះមានច្រើនប្រភេទផ្សេងៗពីគ្នា រហូតដល់ថ្នាក់នាងមិនចាំបានថានាងផឹកថ្នាំអ្វីខ្លះ។
Xiaoli ត្រូវបានវេជ្ជបណ្ឌិតពិនិត្យមុនពេលវះកាត់បង្រួមក្រពះ
Xiaoli ពោលថា៖ អ្វីដែលនាងនិយាយ នាងមានភស្ដុតាងដែលសុទ្ធសឹងជាវិក្កយបត្រទិញថ្នាំសម្រកទម្ងន់កន្លងមកធ្វើជាភស្ដុតាង។នាងពុំចង់ប្ដឹងផ្ដល់អ្វីទេ ព្រោះជាជម្រើសខុសរបស់នាង។នាងគ្រាន់តែសង្ឃឹមថាមនុស្សគ្រប់រូបគប្បីយល់ច្បាស់អំពីបណ្ដាផលិតផលសម្រកទម្ងន់ដែលជាក់ស្ដែងវាមិនពិតដូចការស្រែកផ្សាយពាណិជ្ជកម្មទេ។
តាមកាសែតOddity Central ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យប្រទេសចិនបាននិយាយថា៖ តាមទម្លាប់ បរិភោគអាហាររបស់ Xiaoli វាមិនអាចធ្វើឱ្យនាងកើនទម្ងន់ខ្លាំងបែបនេះទេ ប៉ុន្ដែមូលហេតុសំខាន់គឺបណ្ដាលមកពីបណ្ដាប្រភេទឱសថដែលនាងបានប្រើប្រាស់ក្នុងរយៈ៧ឆ្នាំកន្លងមក ។
អ្នកវិទ្យាសាស្ដ្រតែងទូន្មានថា ពុំគប្បីជឿលើការផ្សព្វផ្សាយដោយពុំមានយោបល់របស់អ្នកជំនាញតាមផ្នែក៕
សូយន