Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពៃណី​រៀបការ​

​មាន​ជនបរទេស​ខ្លះ ជនជាតិ​ថៃ​ខ្លះ នៅ​ភូមិភាគ​កណ្ដាល បានចេញ​ទៅតាម​ជនបទ ហើយ​បានឃើញ​ពិធី​រៀបការ​បែប​ខ្មែរ ក៏​ពោលថា​ផ្សេង​ពី​ភូមិភាគ​កណ្ដាល ឬក៏​ទោះបី​ជនជាតិខ្មែរ​នៅ​ភូមិភាគ​ឦសាន​ក៏ដោយ ដែល​និយាយ​ភាសា សួយ​-​លាវ ក៏​និយាយថា ខុសប្លែក​ពី​ប្រពៃណី​របស់គេ​ដែរ​។ ដូចនេះ​អ្នកនិពន្ធ​សូម​លើក​យកមក​រៀបរៀង​នៅក្នុង​កម្មវិធី​នានា ដែល​ទាក់ទង​ទៅ​ការរៀប​មង្គល​ការជូន​ជ្រាប​ជា​បណ្ដើរៗ​។ ព្រោះថា គ្រាន់តែ​បានឃើញ​ត្រឹម​ពេល​រៀបចំ​ពិធី​មង្គល​នោះ វា​ប្លែក​រួចទៅហើយ ហើយ​នៅមាន​ចំណែក​ដែល​មិនបាន​ឃើញ​ទៀត វា​ចម្លែក​យ៉ាងណា​? ដូចជា​ជំនឿ ប្រស្នា​ផ្សេងៗ ពាក្យសួរ​ចែចូវ​រវាង​គ្នា​និង​គ្នា ទាំងអស់នេះ​សុទ្ធសឹងតែ​គួរ​ជ្រាប​ដោយ​ទូលំទូលាយ​ស៊ីជម្រៅ​ថែមទៀត​ផង​។​

​ពិធី​រៀបការ​

​ពិធី​រៀបការ គេ​បានជ្រើសរើស​រក​ខែ​-​ថ្ងៃ ឫក្ស​ពេលា​ដូចគ្នា និង​ថ្ងៃ​ឫក្ស​បញ្ជូន​កូនក្រមុំ​, មិន​បែងចែក​ថ្ងៃ​រៀបការ​នៅ​ដោយឡែក​ហើយ​បញ្ជូន​កូនក្រមុំ​នៅ​ថ្ងៃ​ដោយឡែក​ឡើយ​។ គឺ​គេ​ធ្វើ​នៅក្នុង​ថ្ងៃ​តែមួយ​ជាការ​ស្រេច​តែម្ដង​, រឿង​ពិធី​ជ្រើសរើស​ឫក្ស​ពេលា​រៀបការ​នេះ នឹង​ចុះ​នៅ​វគ្គ​ចុងក្រោយ​រឿង​រៀបការ ដើម្បី​ជា​មូលដ្ឋាន​ចំណេះដឹង​ដល់​កូនចៅ​បន្ដទៅទៀត​, ព្រោះថា​តាម​ការពិត​នោះ មាននៅ​ក្នុង​តម្រា​របស់​ព្រះសង្ឃ​ខ្លះ របស់លោក​អាចារ្យ​ចាស់ៗ​ខ្លះ នៅក្នុង​គម្ពីរ​ដីកា សាស្ដ្រា​ស្លឹករឹត​ខ្លះ ហើយ​នៅ​មិនទាន់មាន​នរណា​បោះពុម្ព​ផ្សព្វផ្សាយ​ដល់​អនុ​ជន ដែល​ត្រូវការ​ចង់ដឹង​ពី​មូលហេតុ​ដើម្បី​សិក្សា ក៏​ពិបាក​នឹង​រក​ណាស់ដែរ ទើប​នៅពេលនេះ​សូម​លើក​យកមក​ជម្រាបជូន​ជា​បណ្ដើរៗ ហើយ​នៅក្នុង​វគ្គ​នេះ​ក៏​សូម​និយាយ​រឿង​ពិធី​រៀបការ​សិន​។​

ក្បួន​ហែ​ខាន់ស្លា​

​កូនកំលោះ​ចាំបាច់​ត្រូវ​មិ​ត្ដ​កំលោះៗ​មកកាន់​ឆត្រ​ឱ្យ កូនកំលោះ​តែងខ្លួន​ដោយ​ស្លៀក​សារុង​ក្រ​ឡេ​ក្រឡា​៤​ជ្រុង លើក​គោម​ធំៗ ចម្រុះ​ពណ៌​ក្រហម​, លឿង​, ខៀវ​, ស ពណ៌​ទាំងនេះ​ច្រើន​ជា​ពណ៌​ស្រទន់ ស្រាល ត្រជាក់​ភ្នែក មិន​ចាំង​ភ្លឺ​ផ្លេក​។ ពាក់អាវ​ពណ៌​ស បង់ក​ក្រមា​សូត្រ​ពណ៌​ប្រហែលៗ​នឹង​សារុង តែ​ចាស់​ជាង​បន្ដិច​ពាក់​នៅលើ​ស្មា​។​

​ក្រៅពីនោះ​នៅមាន​ក្មេងប្រុស​ស្រី​កាន់​មាន់​, ទា ត្រឡាច នំ នំអន្សម នំគម​ផ្សេងៗ​ទៀត ដើរ​ជា​ក្បួន​ជូរៗ​មក មាន​ក្មេងប្រុស​ស្រី​កាន់​ហិប​, ថង់ ព្រមទាំង​អង្ករ ហើយ​និង​វង់ភ្លេង​, ភ្លេង​នាំមុខ​ក្បួន​ហែ​មក រហូត​ដល់ផ្ទះ​កូនក្រមុំ ហើយ​ក្បួន​ពិធីមង្គលការ​នោះ​នឹង​មកដល់​ពេលព្រឹក​ព្រលឹម​ជានិច្ច ហើយ​និង​អ្វីដែល​គេ​ខ្វះ​មិនបាន​នោះ​គឺ​អណ្ដើក​១(​នៅរស់​)​។​

​អណ្ដើក​នេះ​មាន​ប្រវត្តិ​និទាន​មក​ថា​៖ សម័យ​ដើម​មាន​អណ្ដើក​មួយ​ក្បាល​វា​ពូកែ​និយាយស្ដី​ខ្លាំងណាស់​។ វា​តែង​នាំពាក្យ នាំ​ផ្លូវ​ពីនេះ​ទៅនោះ ហើយពី​នោះ​វិញ​ជា​ដរាប ដែល​ធ្វើឱ្យ​បុរស​-​ស្ដ្រី​ឈានទៅ​រកគ្នា​ជា​គូស្រករ​បាន​។ ថ្ងៃមួយ អណ្ដើក​នៅក្បែរ​មាត់​ស្រះស្រង់​របស់​ព្រះរាជា ពួក​រាជបុត្រ រាជធីតា​កំពុង​នាំគ្នា​លេង​ទឹក​នៅក្នុង​ស្រះ​យ៉ាង​សប្បាយ​នោះ អណ្ដើក​ក៏​បញ្ចេញ​សំឡេង ខ៎​! ៗ​…​ពួក​រាជបុត្រ​និង​រាជធីតា​ភ័យ​ណាស់ ដោយ​នឹកស្មានថា​ជា​ពស់វែក​ក៏​រត់គេច​ទៅ តែ​ដល់ពេល​មករក​មើល​ឡើងវិញ​ក៏​ឃើញ​អណ្ដើក​នោះ ខឹង​ណាស់ ក៏​នាំគ្នា​ចាប់​អណ្ដើក​យកទៅ​គ្រវែង​ចោល​នៅ​កណ្ដាល​មហាសមុទ្រ​(​ផ្ចិត​សមុទ្រ​)​។ អណ្ដើក​ធ្លាក់​ទៅដល់​ឋាន​បាតាល ពួក​នាគ​ទាំងឡាយ​ក៏​រោម​មើល ហើយនឹង​គិត​ចាប់​យកទៅ​ប្រហារ​។ អណ្ដើក​ក៏​ពោល​ឡើង​ថា «​យើង​នេះ​មក​ក្នុងនាម​ឋានៈ​ជា​រាជទូត ដើម្បី​ចម្រើន​នូវ​សម្ព័ន្ធមេត្រីភាព​»​។​

​ពួកនាង​ដឹង​យ៉ាងនោះ ក៏​នាំទៅ​ជូ​ប​ជាមួយ​ស្ដេច​ភុជង្គនាគ​, អណ្ដើក​ប្រាប់ថា នៅឯ​ឋានមនុស្ស​លោក​មាន​នគរ​មួយ​ឈ្មោះ​… (​ក្នុង​រឿង​ភូ​វិទ​ត្ថរ​ង្សី​) ព្រះរាជា​មាន​ព្រះ​ធីតា​ដ៏​ស្រស់ស្អាត ចង់ឱ្យ​ព្រះរាជា​នៃ​ស្ដេច​ភុជង្គនាគ​ទៅ​ដណ្ដឹង​នាង​មក​ធ្វើជា​ព្រះ​មហេសី​នៃ​រាជបុត្រ​។ ស្ដេច​នាគ​ជឿ ក៏​លើកគ្នា​មក​ដណ្ដឹង​ព្រះរាជ​ធីតា ដំបូង​ឡើយ​ខាង​មនុស្សលោក​ក៏​ងឿងឆ្ងល់​ដែរ ព្រោះ​មិនបាន​បិទ​ប្រកាស​ប៉ាវគង​ឃោសនា​លក់​កូនស្រី​ដែរ ប៉ុន្ដែ​នៅពេលដែល​បានឃើញ​គ្នា​ជាក់ស្ដែង​អ៊ីចឹង ក៏​យល់​ព្រមឱ្យ​រៀប​អភិសេក នៅ​គ្រា​បំផុត​, ព្រះរាជ​ធីតា​និង​ព្រះរាជបុត្រ របស់​ស្ដេច​ភុជង្គនាគ​នេះឯង​គឺ​មាតា បិតា​នៃ​ព្រះ​ភូ​វិទ​ត្ថ​កុមារ​។​

​នៅ​ថ្ងៃ​រៀប​អភិសេក ក្នុង​គ្រានោះ​ផ្ដល់នូវ​គុណ​សម្បត្ដិ​ដល់​អណ្ដើក​ដែល​ស្ថិតក្នុង​ឋានៈ​ជា​អ្នក​ជួយ​ចងសម្ព័ន្ធ​មេត្រី ទើបបានជា​នាំគ្នា​យក អណ្ដើក​ហែហម​មក​ជាមួយនឹង​ក្បួន​តែម្ដង​។ ដោយហេតុថា ព្រោះតែ​រឿងនិទាន​នេះឯង ទើប​មាន​ការយក​អណ្ដើក​មក​ដង្ហែ​ជា​ក្បួន​ជូន​កូនកំលោះ​មក​ផ្ទះ​កូនក្រមុំ​រៀបការ​តាមរបៀប​ខ្មែរ​គ្រប់ៗ​លើក​។ ប៉ុន្ដែ​មកដល់​បច្ចុប្បន្ននេះ ពិបាក​នឹង​បានឃើញ​ណាស់ ព្រោះ​អណ្ដើក​ក៏​ពិបាក​រក ទើប​ខ្មែរ​យើង​ហៅ​ស្ដ្រី​អ្នក​ដឹកញីបន្ស៊ីឈ្មោល​នេះ​ថា​(​មេអណ្ដើក​)​។​

​មក​ពិចារណា​ម្យ៉ាង​ទៀតថា ខ្មែរ​ខ្លួនឯងបាន​ប្រកាន់​ខ្លួនឯង​ថា មានពូជ​ពង្ស​ជា​សាច់សាលោហិត​ស្ដេច​ភុជង្គនាគ រមែង​និយម​ចូលចិត្ត​ធ្វើ​បង្កាន់ដៃ​នាគ​ទាំង​ក្នុង​ការសាងសង់​ផ្ទះសម្បែង ការ​ភ្ជួរ​រាស់​នង្គ័ល​ចន្ទោល​រទេះ ដង​នឹម កណ្ដៀវ​។​ល​។ រមែង​មើល​តម្រា​នាគ​ប្រែ​(​សិរសា​)​ក្បាល​។ នោះ​គឺ​បណ្ដាលមកពី​រឿង​ភូ​វិទ​ត្ថ​ជាតក​នេះ តាម​ទស្សនៈ​ខ្មែរ​ខ្លួនឯងបាន​ប្រកាន់ ទុក​ក្នុង​សន្ដាន​ចិត្ត​ថា ខ្លួនឯង​គឺជា​អ្នកមាន​លោហិត​រួមផ្សំ​គ្នា​រវាង​នាគ​+​មនុស្ស ដោយ​អាស្រ័យ​អណ្ដើក​ជា​មេ​ទាក់ទង​សំខាន់ ដូច្នេះហើយ​ទើបបាន​ជាមាន​យក​អណ្ដើក​រួម​ហែ​ខាន់ស្លា​រាល់​លើក​។​

ការត្រៀម​ខាង​កូនក្រមុំ​

​សម័យ​មុនគេ​ធ្វើ​បា​រ៉ាំ​នៅខាងមុខ​ផ្ទះ តែ​សម័យនេះ​មិនសូវ​ជាមាន​ឡើយ អាចមកពី​ការរក​ឈើ​ពិបាក ទៅ​កាប់​ឈើ​មក​ច្រើន​អាចជា​ការកាប់​ព្រៃ​បំផ្លាញ​ធម្មជាតិ​។ ក៏​បណ្ដោយឱ្យ​ឈប់សម្រាក​កណ្ដាល​ថ្ងៃ​តែម្ដងទៅ​ក៏មានដែរ​, នៅ​ចុង​ជណ្ដើរ​មាន​ថ្ម​មួយ​ដុំ​ជា​ផ្ទាំង​ធំ​គូរ​សម ដែរ ល្មម​អាច​ឈរ​ដោយ​ជើង​ទាំង​ពីរបាន​។ ថ្ម​នេះ​សម្រាប់​កូនកំលោះ​ឈរ​ឱ្យ​កូនក្រមុំ​លាង​ជើង​ឱ្យ មាន​ចម្លើយ​ទៅលើ​ប្រស្នា​ថា ថ្ម​នេះ​មានឈ្មោះ​ម្យ៉ាង​ទៀតថា សិលា ហើយ​សិលា​គឺ​សីល ប្រែជា​សម្រាយ​ថា ជីវិត​គូស្រករ​ត្រូវ​រឹងមាំ​ដោយ​សីល ត្រូវ​ប្រកាន់ខ្ជាប់​នូវ សីល​ឱ្យ​គង់វង្ស មិន​រញ្ជួយ​ញាប់​ញ័រ​ចំពោះមុខ​ឧបសគ្គ​៕

លីសា

×