Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ម្នាក់​ស្រាប់តែ​បញ្ចេញ​សកម្ម​ភាព​ចម្លែ​ក​ៗ និង​ដោះ-សម្លៀកបំពាក់​ចោល​ផ្អើល​អស់អ្នក​ដំណើរ​ក្នុង​រថ​ភ្លើង លុះ​ដឹងពី​មូលហេតុ​នៅ​ពីក្រោយ គួរឲ្យ​អាណិតអាសូរ​នាង​ជា​ខ្លាំង

នៅពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ប្រភពព័ត៌មានមួយបានបញ្ចេញរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយថា កាលថ្មីៗនេះ នៅលើរថភ្លើងល្បឿនលឿន ខណៈពេលដែលមនុស្សមួយចំនួនកំពុងគេងលង់លក់ ខណៈអ្នកខ្លះទៀតក៏កំពុងអង្គុយមើលទូរស័ព្ទ ឬមើលតាមបង្អួច ស្រាប់តែឮសំឡេងខ្លាំងៗបានកើតឡើង ដោយនារីវ័យក្មេងម្នាក់បានក្រោកឈរភ្លាមៗ និង​ធ្វើ​សកម្មភាព​ដ៏​ចម្លែក​បំផុត ​ហាក់ដូច​ស្រវឹង​ខ្លាំង ឈរ​គ្រវី​ក្បាល និង​និយាយ​ពាក្យ​រកស្តាប់មិន​យល់នោះទេ។

ដោយសារតែហេតុការណ៍បានកើតឡើងភ្លាមៗបែបនេះ ធ្វើឲ្យអ្នកដំណើរជាច្រើនមិនដឹងជួយអន្តរាគមន៍បែបណា គឺបានត្រឹមមានការភ័យស្លន់ស្លោគ្រប់គ្នា ខណៈនារី​នោះ​ឈរ​នៅ​កណ្តាល​ផ្លូវ​ដើរ ហើយ​បន្ត​លោតរាំ​ដូច​ជា​នាង​កំពុងនៅ​ក្នុង​ហាង​ឌីស្កូ។ តែដោយសារសំឡេងរបស់នាងបានស្រែកកាន់តែខ្លាំងឡើងៗ ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍យ៉ាងខ្លាំង អ្នកដំណើរម្នាក់ក៏បានហៅអ្នកបម្រើលើរថភ្លើងមកដោះស្រាយបញ្ហា។

ពេល​អ្នក​បម្រើ​លើ​រថភ្លើង​មក​ដល់ អាកប្បកិរិយា​របស់​នារី​រូប​នេះ​កាន់​តែ​មាន​ភាព​តានតឹង។ មិន​ត្រឹម​តែមិន​ឈប់​ច្រៀង​រាំទេ តែនាង​ចាប់​ផ្តើម​ហែក​សម្លៀក​បំពាក់​ដោះ​ស្រាត​ទាំង​ស្រុង ​អាក្រាតកាយ​ក្នុង​រថភ្លើងតែម្តង។ នៅពេលនោះ គ្រប់គ្នាបានវិនិច្ឆ័យថា នារីនេះប្រហែលជាបានប្រើប្រាស់សារធាតុហាមឃាត់ហួសកំរិត ឬទទួលរងនូវជំងឺផ្លូវចិត្ត។ ឃើញបែបនេះ ពួកគេបានយកខោអាវមកឲ្យនាងស្លៀក បិទបាំងកេរ្តិ៍ខ្មាស ប៉ុន្តែពិបាកចូលទៅជិតណាស់ ដោយសារតែនាងខឹងខ្លាំង និងថែមទាំងជេរ និងវាយអ្នកបម្រើលើរថភ្លើង បណ្តាលឲ្យម្នាក់រងរបួស ដោយសារព្យាយាមចូលចាប់។

ទោះជាយ៉ាងណា នៅពេលដែលរថភ្លើងបានឈប់នៅស្ថានីយ៍ដែលនៅជិតបំផុត កម្លាំងប៉ូលីសបានកំពុងរង់ចាំជាស្រេច ហើយបាននាំនាងចេញទៅ។ នៅប៉ុស្តិ៍ប៉ូលីស ឪពុករបស់នាងក៏កំពុងរង់ចាំនៅទីនោះផងដែរ។ ឃើញ​ស្ថានភាព​កូនស្រីបែបនេះ ឪពុក​វ័យចំណាស់​ទប់​ទឹកភ្នែក​មិន​បាន​។

បុរសជាឪពុកដែលមកពីខេត្ត Hubei ប្រទេសចិន បានប្រាប់ឲ្យដឹងថា កូន​ស្រី​របស់​គាត់​ធ្លាប់​មាន​ភាព​សប្បាយ​រីក​រាយ និង​សកម្ម​ជា​មួយ​នឹង​អនាគត​ដ៏​​ជោគ​ជ័យ​នៅ​ពេល​ខាង​មុខ។ ប៉ុន្តែ អ្វីៗបានប្រែប្រួលស្ទើរមិនគួរឲ្យជឿ គឺនៅពេលនាង​ស្រឡាញ់​បុរស​ម្នាក់ ហើយ​រង​ទុក្ខ​ជា​ខ្លាំង​ក្នុង​ទំនាក់​ទំនង។ ហេតុនេះ ក្រោយ​ពេល​បែក​គ្នា ស្មារតី​របស់​នាង​ត្រូវ​ខ្ទេចខ្ទាំ​យ៉ាង​ខ្លាំង។ មិន​ត្រឹម​តែ​បុគ្គលិក​លក្ខណៈ​របស់​នាង​បាន​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​នោះ​ទេ ប៉ុន្តែ​ក៏​មាន​អាកប្បកិរិយា​មិន​សមរម្យ​បាន​លេច​ឡើង​ផង​ដែរ។ ក្រោយ​ពី​ក្រុម​គ្រួសារ​យក​នាង​ទៅ​មន្ទីរពេទ្យ គ្រូពេទ្យ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ថា​នាង​មាន​ជំងឺ​វិកលចរិក ដោយសារ​របួស​ផ្លូវចិត្ត។

ក្រោយ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផ្លូវចិត្ត ដោយ​ឃើញ​ស្ថានភាព​កូនស្រី​បាន​ធូរស្រាល គាត់​ក៏​នាំ​នាង​ទៅ​ផ្ទះ។ ប៉ុន្តែ​ ដោយសារ​ការ​ធ្វេសប្រហែស​របស់​ក្រុម​គ្រួសារ ស្រាប់តែនាងលួចមកជិះរថភ្លើងល្បឿនលឿនខាងក្រៅខ្លួន​ឯង ហើយបណ្តាល​ឱ្យ​កើត​មាន​ហេតុការណ៍បែបនេះតែម្តង។

ដោយដឹងថាកូនស្រីរបស់គាត់បានវាយអ្នកបម្រើលើរថភ្លើង ឪពុកក៏បានសុំទោសដោយផ្ទាល់ និងសម្តែងការដឹងគុណចំពោះជំនួយរបស់ពួកគេ និងសុំចេញថ្លៃព្យាបាលរបួស។ ចំណែក​អ្នក​បម្រើការ​លើរថភ្លើង​វិញ​ ក៏​មាន​ក្តី​អាណិត​អាសូរ​ជា​ខ្លាំងដល់នាងផងដែរ។

បន្ទាប់ពីហេតុការណ៍នេះ ត្រូវបានបង្ហោះតាមប្រព័ន្ធអ៊ីនធឺណេត មតិភាគច្រើនបាននិយាយថា ករណីដូចក្មេងស្រីនេះ គួរមានការអធ្យាស្រ័យ និងការពារ។ ពិភពរបស់មនុស្សដែលមានជំងឺផ្លូវចិត្ត គឺខុសគ្នាទាំងស្រុងពីអ្វីដែលមនុស្សមានសុខភាពល្អដូចយើងឃើញ។ គ្រួសារគួរតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះពួកគេ ហើយជៀសវាងការអនុញ្ញាតឱ្យពួកគេចេញទៅក្រៅតែម្នាក់ឯង ក្នុងករណីមានរឿងដែលមិននឹកស្មានដល់កើតឡើង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×