Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជនជាង២០០នាក់ទទួលលទ្ធផលល្អក្នុងវេទិកាការងាររបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

វេទិកាការងារ ដែលសហការរៀបចំដោយ NEA និង ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ដោយរលូន ដោយមានបងប្អូន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ ជាង៣០០ នាក់ បានចូលរួមដាក់ពាក្យ និងសម្ភាសការងារជាមួយតំណាង ក្រុមហ៊ុនទាំង ៧។ ជាលទ្ធផល យុវជនចំនួន ២០៧ នាក់ បានសម្ភាសការងារជាប់ ក្នុងនោះមានអ្នកជាប់ជាស្ថាពរមានចំនួន ៣០ នាក់ ខណៈអ្នកសម្ភាសជាប់បឋមមានចំនួន ១៨៧ នាក់។

កញ្ញា ពុន ការ សិក្សានៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំនាញពន្ឋដារ ឆ្នាំទី២ ដែលបានសម្ភាសជាប់ជាស្ថាពរ នៅក្រុមហ៊ុន AEON(Cambodia) Co,.Ltd បាននិយាយថា៖ “នាងខ្ញុំទទួលបានការងារ ធ្វើហើយ។ អរគុណ NEA និង ក្រសួងការងារដែលបានផ្ដល់ឱកាស ការងារដល់ខ្ញុំ។ កម្មវិធីវេទិកាការងាររបស់ NEA ពិតជាផ្ដល់ភាពងាយស្រួល ដល់ យុវជនក្នុងការដាក់ ពាក្យរកការងារធ្វើមែនសូមបងប្អូន អញ្ជើញមក NEA ដើម្បីរកការងារ និងប្រឹក្សាយោបល់អំពីអាជីពការងារ»។

សម្រាប់យុវជន សិស្ស/និស្សិត ដែលមិនបានចូលរួមក្នុងវេទិកាការងារ ក្នុងថ្ងៃនេះ សូមមកចុះឈ្មោះស្វែងរកការងារជាមួយ NEA ដើម្បីអាចចូលរួម ក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើនដោយ ឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ទៀតដោយ NEA រួមមាន៖ វេទិកាការងារ, កិច្ចសម្ភាសន៍ការងារ, វគ្គបណ្តុះបណ្តាលអំពីការ ត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និង ជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស។

សូមជម្រាបថាក្រុមហ៊ុនធំៗទាំង៧ ក្នុងនោះរួមមាន៖ ក្រុមហ៊ុន JACCS, ធនាគារឯកទេស AEON,ក្រុមហ៊ុន ONLINE, ក្រុមហ៊ុន MEKONGNET, ផ្សារទំនើប AEON MALL, ម៉ាស្ទើស៊ុគីស៊ុប និង  ក្រុមហ៊ុន GATHER GROUNDS COFFEE AND EACTERY ។

ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

×