Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លិចទូកនេសាទភូមិសាស្ត្រខេត្តកោះកុង ប៉ះរលកធំៗ មនុស្ស ៣នាក់ បានកម្លាំងស្នាក់ការសន្តិសុខឡាំដាំ ជួយសង្រ្គោះ

ភូមិសាស្ត្រខេត្តកោះកុង ៖ នៅវេលាម៉ោង00:18នាទីរំលងអធ្រាត្រ ឈាងចូលថ្ងៃ16 ខែកញ្ញា ឆ្នាំ2023 ទូកសាងម៉ឹក,ត្រី ១គ្រឿង បានលិចនៅចំណុចឃ្លងឡាំដាំ ភូមិឡាំដាំ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។ នៅលើទូកមានមនុស្សចំនួន ៣នាក់ បានកម្លាំងស្នាក់ការសន្តិសុខឡាំដាំ សហការជាមួយ នគរបាលការពារព្រំដែនទឹក និងអាជ្ញាធរភូមិ ចេញជួយសង្គ្រោះ នាំមកកាន់ស្នាក់ការដោយសុវត្តិភាព។

មនុស្សចំនួន ៣នាក់ បានកម្លាំងស្នាក់ការសន្តិសុខឡាំដាំ សហការជាមួយ នគរបាលការពារព្រំដែនទឹក និងអាជ្ញាធរភូមិ ចេញជួយសង្គ្រោះ ៖ 1.ឈ្មោះ ម៉ម សារិន តៃកុង អាយុ50ឆ្នាំ ជាអ្នកបើកបរ រស់នៅភូមិ2 ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តក្រុង 2.ឈ្មោះ វ៉ន វុធ អាយុ47ឆ្នាំ កូនដៃ ភូមិឃុំជាមួយគ្នា 3.ឈ្មោះ តា បាំង អាយុ62 កូនដៃរស់នៅភូមិឃុំជាមួយគ្នា។

លក្ខណៈបច្ចេកទេសទូក៖ ទូកពណ៌ប្រផេះ, ម៉ាស៊ីនបណ្តើតចំនួន 2គ្រឿង បណ្តោយ 12ម៉ែត្រ ទទឹង 2.7ម៉ែត្រ ជម្រៅ1.2ម៉ែត្រ មូលហេតុ ប៉ះរលកធំៗបណ្ដាលឲ្យលិចទូកបាត់ រកមិនទាន់ឃើញ ។

ឯកឧត្តម ឧត្តមនាវីទោ លី ហួត មេបញ្ជការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្របានយកចិត្តទុកដាក់ ឲ្យកម្លាំងសមត្ថកិច្ចទីបញ្ជាការជួរមុខនិងកម្លាំងបញ្ជាការដ្ឋានការពារកោះ ឆ្នេរ(កោះកុងក្រៅ)ស្វែងរកអស់២ថ្ងៃមកហើយក៏នៅមិនទាន់ឃើញ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×