Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ការស្រាវជ្រាវ​រកឃើញ​ថា​៖ ហានិភ័យ​កើត​ជំងឺ​, ស្លាប់​កើន​ខ្ពស់​ដោយសារ​ទទួលទាន​បាយ​តែម្នាក់ឯង​

​ការស្រាវជ្រាវ​ថ្មី​បំផុត​មួយ​របស់​ជប៉ុន​បាន​បញ្ជាក់ថា អ្នកទទួល​ទាន​បាយ​តែម្នាក់ឯង​ជាប្រចាំ មាន​ហានិភ័យ​ស្លាប់​ខ្ពស់ជាង​១,៥​ដង ប្រៀប​នឹង​អ្នកមាន​មនុស្ស​ទទួលទាន​ជាមួយ​។​

​ពួក​អ្នកស្រាវជ្រាវ​បានធ្វើការ​សិក្សា​លើ​មនុស្ស​ចាស់ ៧០.០០០​នាក់ មាន​អាយុ​ចាប់ពី​៦៥​ឆ្នាំ​ឡើងទៅ​។ ក្នុង​រយៈពេល​តាមដាន​៣​ឆ្នាំ ពួកគេ​រកឃើញថា អ្នករស់នៅ​មាន​គ្នា​តែ​ទទួលទាន​តែម្នាក់ឯង​ជាប្រចាំ នោះ​មាន​អត្រា​ស្លាប់​ខ្ពស់ជាង ៤៧​ភាគរយ​ប្រៀប​នឹង​អ្នក​ទទួលទាន​បាយ​រួមគ្នា​ជាមួយ​មនុស្ស​ច្រើន​។​

​តាម​លទ្ធផល​ស្រាវជ្រាវ មូលហេតុ​ដែល​នាំ​ដល់​គ្រោះថ្នាក់​ដូច្នេះ គឺ​ដោយសារ​ការទទួល​ទាន​បាយ​តែម្នាក់ឯង ច្រើន​ធ្វើ​ឱ្យគេ​ពុំមាន​អារម្មណ៍​សប្បាយ ហេតុនេះ​តែង​បង្ក​ល្បឿន​ទទួលទាន​ឱ្យ​លឿន​ឆាប់​រួចរាល់​។ ដូច្នេះហើយ​ចំនួន​ដង​នៃ​ការ​ទំពា​តិចជាង​, ទឹកមាត់​បញ្ចេញ​មក​ក៏​តិច នឹង​នាំមក​នូវ​អ​ម្រែ​ក​ដ៏​ធ្ងន់​សម្រាប់​ក្រពះ ពោះវៀន ទន្ទឹម​នោះ​ក៏​ន្ថ​យ​ការបញ្ចេញ Serotonin ឬ​ហៅថា​«​អ័រម៉ូន​សុភមង្គល​»​។​

​ពួក​អ្នកស្រាវជ្រាវ​ទូន្មាន​ថា ប្រសិនបើ​អ្នក​កំពុង​រស់នៅ​ម្នាក់ឯង នោះ​ចូរ​ឧស្សាហ៍​ទៅ​ទទួលទាន​អាហារ​រួមគ្នា​ជាមួយ​មិ​ត្ដ​ភក្ដិ ឬ​អ្នក​ស្គាល់គ្នា​។​

​ពូក​អ្នកស្រាវជ្រាវ​ក៏​សង្កេតឃើញថា ហានិភ័យ​ពី​ការទទួល​ទាន​បាយ​ម្នាក់ឯង​បាន​ឥទ្ធិពល​ដល់​បុរស​ច្រើនជាង​ស្ដ្រី​៕

លីសា

×