និន្នាការបង្កើនសម្រស់ថ្មីប្លែកដ៏គួរឱ្យភ្ញាក់ផ្អើល បានកំពុងកើតឡើងក្នុងប្រទេសចិន នាពេលបច្ចុប្បន្ន ខណៈដែលស្ត្រីវ័យក្មេងកំពុងចំណាយប្រាក់ពី $0.70 ទៅ $1.40 សម្រាប់សន្លឹកស្ទីគ័រសាក់សិប្បនិម្មិត ដែលរចនាឡើងមើលទៅដូចជាផ្ចិតក្បាលពោះពិតអ៊ីចឹង ដែលប្រើប្រាស់វាជាមធ្យោបាយធ្វើឱ្យជើងរបស់ពួកគេកាន់តែវែង។
សម្រាប់ការប្រើប្រាស់ ស្ទីគ័រសិប្បនិម្មិតនេះត្រូវដាក់ពីរបីសង់ទីម៉ែត្រពីលើផ្ចិតពិតប្រាកដ ហើយបន្ទាប់មកត្រូវបានបិទបាំងជាមួយនឹងសំពត់ ឬខោ ដើម្បីធ្វើឱ្យដងខ្លួនហាក់ដូចជាខ្លី និងជើងវែងជាង។ ស្តាប់ទៅដូចជាល្ងង់ណាស់ ប៉ុន្តែអ្នកផលិតស្ទីគ័រផ្ចិតសិប្បនិម្មិតនេះកំពុងតស៊ូដើម្បីឆ្លើយតបតាមតម្រូវការ ហើយវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Xiaohongshu កំពុងត្រូវបានជន់លិចជាមួយនឹងការបង្រៀនវីដេអូអំពីរបៀបប្រើស្នាមសាក់បណ្តោះអាសន្ន និងឈុតខ្លីៗ បង្ហាញពីឥទ្ធិពលរបស់វាទៅលើអ្នកពាក់។
អ្នកប្រើម្នាក់បានបញ្ចេញមតិថា៖ «លទ្ធផលគឺធម្មជាតិណាស់ ហើយខ្ញុំគិតថាវាមើលទៅល្អជាងផ្ចិតក្បាលពោះរបស់ខ្ញុំ។ វាបានផ្តល់ឱ្យខ្ញុំនូវជើងវែងគួរឲ្យពេញចិត្ត»។
ការពិតដែលថា ផ្ចិតក្លែងក្លាយទាំងនេះត្រូវបានគេចាត់ទុកថាមានភាពទាក់ទាញជាងធម្មជាតិ គឺជាការពន្យល់មួយផ្សេងទៀត សម្រាប់ការយល់ឃើញពួកគេ។ អ្នកខ្លះចាត់ទុកផ្ចិតក្បាលពោះធម្មជាតិដែលមានរាងមូល គ្រមឹបៗ ប្រហោងគ្រហ៊ូ ឬលៀនចេញក្រៅមិនស្អាតនោះទេ ដូច្នេះហើយពួកគេចូលចិត្តបិទបាំងវា ហើយបង្ហាញស្ទីគ័រនេះវិញ។
សារព័ត៌មានចិនមួយចំនួនបានលើកសរសើរពីប្រជាប្រិយភាពដែលមិននឹកស្មានដល់ របស់ស្ទីគ័រផ្ចិតក្បាលពោះនេះ ដែលឱសថបុរាណចិននិយាយថា ពោះខាងក្រោមត្រូវតែរក្សាកំដៅ ដើម្បីរក្សាសុខភាពរាងកាយទាំងមូល។ តាមរយៈការរក្សាផ្ចិតក្លែងក្លាយ អ្នកប្រើប្រាស់អាចស្លៀកខោចង្កេះខ្ពស់ដែលគ្របពោះភាគច្រើន ខណៈដែលនៅតែពាក់សម្លៀកបំពាក់ដូចជាអាវធំធម្មតា។
បើទោះជាមនុស្សមួយចំនួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានរិះគន់ស្ទីគ័រផ្ចិតក្បាលពោះក្លែងក្លាយទាំងនេះ ដែលកំពុងត្រូវបានផ្សព្វផ្សាយស្តង់ដារភាពស្រស់ស្អាតដែលមិនគួរឱ្យជឿ អ្នកប្រើប្រាស់ប្រចាំថ្ងៃហាក់ដូចជាចូលចិត្តពួកគេ។ ក្នុងនោះ មនុស្សម្នាក់បានសរសេរនៅលើ Weibo ថា “ខ្ញុំសុខចិត្តហៅពួកវាថាជាការបង្កើតឡើងដែលជោគជ័យបំផុតនៅឆ្នាំ 2023!” ខណៈអ្នកផ្សេងទៀតបានសរសេរនៅលើ Douyin ដែលជាកំណែ TikTok ថ្មីរបស់ចិនថា “ស្ទីគ័រទាំងនេះមិនងាយរបើកទេ ហើយថែមទាំងមិនជ្រាបទឹកទៀតផង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង