Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់! ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​សន្តិសុខ​នៅ​ព្រលា​នយន្​ត​ហោះ បុរស​អ្នកដំណើរ​ម្នាក់​ស្រាប់តែ​បាត់​លុយ ក្រឡេក​មើល​កាមេរ៉ា​សុវត្ថិភាព ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំ​ង…

នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ករណី​ថ្មីដ៏កម្រ​មួយនៅ​ព្រលាន​យន្តហោះ ហើយ​ហេតុការណ៍​ទាំង​មូល​ត្រូវ​បាន​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព ដែលបង្ហាញសន្តិសុខស្រីម្នាក់ នៅអាកាសយានដ្ឋានមួយក្នុងប្រទេសហ្វីលីពីន បែរជាកើតមានគំនិតបន្លំលួចយកប្រាក់របស់អ្នកដំណើរ ដែលធ្វើឱ្យសាធារណជនភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ព្រោះមិននឹកស្មានថាមនុស្សត្រូវបានរំពឹងទុកចិត្ត បែរជាធ្វើទង្វើបែបនេះ។

យោងតាមព័ត៌មានដែលបានចេញផ្សាយនៅក្នុង Mothership ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅច្រកចេញដំណើរលេខ1 នៃអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ដែលត្រូវបានគេស្គាល់ថាជា (អាកាសយានដ្ឋានអន្តរជាតិម៉ានីល ព្រោះវាបម្រើដល់រដ្ឋធានីម៉ានីល និងតំបន់ជុំវិញ) ក្នុងប្រទេសហ្វីលីពីន។

អ្នកដំណើរ​ប្រុស​ម្នាក់​ឈ្មោះ Cai បាន​ដាក់​កាបូប​របស់គាត់​នៅលើ​ថាស ​ដើម្បីឱ្យ​វា​ឆ្លងកាត់​ម៉ាស៊ីន​ស្កែន ​ក្នុងអំឡុងពេល​ដំណើរការ​ត្រួតពិនិត្យ​សុវត្ថិភាព ​នៅឯ​ព្រលានយន្តហោះ​។ បន្ទាប់​មក សន្តិសុខ​ស្ត្រី​ម្នាក់​បាន​យក​ថាស​ដែល​មាន​កាបូប​របស់​លោក Cai មកដាក់លើ​តុ​ដើម្បី​ពិនិត្យ​ដោយ​ដៃ​ម្តងទៀត។

បន្ទាប់​ពី​ឆែក​កាបូប​របស់​លោក Cai បុគ្គលិក​ស្រី​រូប​នេះ​បាន​បែរ​ចេញ ​ដោយ​ដៃ​ឆ្វេង​របស់​នាង​ កាន់​ជាប់​ដោយ​ហាក់​ដូច​ជា​លាក់របស់​អ្វី​មួយ​នៅ​​ក្នុងដៃ។ បន្ទាប់មក សន្តិសុខស្រីរូបនេះ បានប្រញាប់ដាក់របស់នោះនៅក្នុងខ្លួនរបស់នាង ហើយត្រឡប់ទៅតុត្រួតពិនិត្យវិញ។ តែនៅពេលនោះ លោក Cai ស្រាប់តែបានដឹងថា កាបូបរបស់គាត់ត្រូវបានបើក ហើយកាក់ជាច្រើនមានតម្លៃរហូតដល់ ៣០០ ដុល្លារអាមេរិក ត្រូវបានបាត់។

លោក Cai បាន​ប្រឈម​មុខ​នឹង​មន្ត្រី​សន្តិសុខ​ស្រី​រូប​នេះ ​រួម​ជា​មួយ​នឹង​មន្ត្រី​សន្តិសុខ​ម្នាក់​ទៀត​អំពី​បញ្ហា​នេះ។ នៅ​ពេល​នោះ បុគ្គលិក​ម៉ាស៊ីន​ស្កែន​ម្នាក់បាន​ផ្តល់​ដប​ទឹក​មួយ​ដប​ដល់​មន្ត្រី​សន្តិសុខ​ស្រី​នោះ។ បន្ទាប់ពីទទួលបានដបទឹកភ្លាម មន្ត្រីសន្តិសុខស្រីបានបែរខ្នង ហើយព្យាយាមលេបក្រដាសប្រាក់ពីរបីសន្លឹក ដោយរុញវាចូលក្នុងមាត់របស់នាង។ ប៉ុន្តែ​នាង​មិន​បាន​ដឹង​ថា នៅ​ពី​មុខ​នាង​ជា​កាមេរ៉ា​សុវត្ថិភាព​នោះ​ទេ ដូច្នេះ​ឥរិយាបថ​ទាំង​មូល​របស់​នាង​ត្រូវ​បាន​ថត​ទុក។

របាយការណ៍ផ្លូវការពីអាកាសយានដ្ឋានក៏បង្ហាញដែរថា អ្នកគ្រប់គ្រងបានដើរទៅរកមន្ត្រីសន្តិសុខស្រី ខណៈដែលនាងកំពុងព្យាយាមលេបកាក់ជាក់ស្តែង ដើម្បីធានាការបំផ្លាញភស្តុតាង។ ដូច្នេះហើយ ទាំងអ្នកគ្រប់គ្រង និងប្រតិបត្តិករម៉ាស៊ីនស្កេន អាចជាអ្នកសមគំនិតរបស់មន្ត្រីសន្តិសុខស្រី ក្នុងការលួចលុយនេះ។

កាលពីថ្ងៃទី១៨ ខែកញ្ញា ការិយាល័យសន្តិសុខដឹកជញ្ជូន (OTS) បាននិយាយថា ខ្លួនកំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរអាកាសយានដ្ឋានអន្តរជាតិម៉ានីល និងទីភ្នាក់ងារសន្តិសុខអាកាសចរណ៍ប៉ូលីសជាតិហ្វីលីពីន ដើម្បីស៊ើបអង្កេតករណីនេះ និងនាំ​អ្នក​ប្រព្រឹត្ត​ខុស​មក​ផ្ដន្ទាទោស​ចំពោះ​មុខ​ច្បាប់។

បច្ចុប្បន្ន សន្តិសុខស្រីរូបនេះ ​ដែល​ជាប់​សង្ស័យ​លួច​លុយ​អ្នក​ដំណើរ Cai ត្រូវ​បាន​ផ្អាក​ពី​ការងារហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×