តុលាការឥណ្ឌូណេស៊ី បានកាត់ទោសស្ត្រីម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ និងពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីនាងបានសូត្រធម៌សាសនាឥស្លាម មុនពេលបរិភោគសាច់ជ្រូកនៅក្នុងវីដេអូ TikTok ដែលត្រូវបានរិះគន់យ៉ាងទូលំទូលាយ នៅក្នុងប្រទេសដែលមានប្រជាជនម៉ូស្លីម។
Lina Mukherjee អាយុ ៣៣ ឆ្នាំ ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទ “ផ្សព្វផ្សាយព័ត៌មានដែលមានគោលបំណងញុះញង់ ឱ្យមានការស្អប់ខ្ពើម ប្រឆាំងនឹងបុគ្គលសាសនា និងក្រុមគោរពច្បាស់លាស់” នៅតុលាការកាលពីថ្ងៃអង្គារនៅក្នុងទីក្រុង Palembang នៃកោះស៊ូម៉ាត្រាខាងត្បូង។
ករណីនេះបានកើតឡើង គឺបន្ទាប់ពីអ្នកស្រុកម្នាក់បានរាយការណ៍ថា នៅក្នុងខែមីនា Mukherjee បានបញ្ចេញវីដេអូដែលទទួលបានការចូលមើលរាប់លានដង ដែលក្នុងនោះនាងបាននិយាយការអធិស្ឋានមូស្លីមដែលបកប្រែថា «ក្នុងនាមជាព្រះ» មុនពេលទទួលទានស្បែកជ្រូក។
«សាច់ជ្រូក» ត្រូវបានហាមឃាត់នៅក្នុងសាសនាឥស្លាម ដែលជាសាសនាលេចធ្លោនៅក្នុងប្រទេសឥណ្ឌូនេស៊ី។
Mukherjee ត្រូវបានកំណត់អត្តសញ្ញាណថាជាជនមូស្លីម ហើយសកម្មភាពរបស់នាងត្រូវបានថ្កោលទោសដោយក្រុមអភិរក្ស រួមទាំងស្ថាប័នបព្វជិតមូស្លីមកំពូលរបស់ប្រទេស, ក្រុមប្រឹក្សា Ulema របស់ប្រទេសឥណ្ឌូនេស៊ី ដែលបានចេញសេចក្តីសម្រេចហៅវីដេអូនេះថា ជាការប្រមាថ។
ស្រ្តីរូបនេះត្រូវបានពិន័យជាប្រាក់ចំនួន ២៥០ លានរូពី (១៦,២០០ ដុល្លារ) ហើយការជាប់ពន្ធនាគាររបស់នាង នឹងត្រូវបន្តរយៈពេល ៣ ខែ ប្រសិនបើមិនត្រូវបានបង់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង