Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ទាំងឡាយ​ត្រូវ​យល់ បង្កើតកូន​អាចធ្វើ​ឲ្យ​កោសិកា​ស្ត្រី​ចាស់​ជាង ១១ ឆ្នាំ​

បង្កើតកូន​និង​ថែទាំ​កូន អាចធ្វើ​ឲ្យ​កោសិកា​ស្ត្រី​ចាស់​ទៅ ១១ ឆ្នាំ ប្រៀប​នឹង​កម្រិត​ធម្មតា ។ ពួក​ជំនាញការ​ជឿថា បាតុភូត​នេះ​កើតឡើង​ដោយសារ​សម្ពាធ​របស់​កា​រ​មានគភ៌ និង​ចិញ្ចឹម​កូន ។​

​ការស្រាវជ្រាវ​រកឃើញ​ថា ការបង្កើត​កូន ឍ​នឹងធ្វើ​ឲ្យ telomere (​កំណាត់​តូច​ចុងក្រោយ​របស់​ក្រូម៉ូសូម​) រួញ​ខ្លី ។ Telomere វែង​ជាង​ជា​សញ្ញា​បង្ហាញថា ដំណើរការ​ចំណាស់​របស់​កោសិកា​នឹង​ប្រព្រឹត្តទៅ​យឺត​ជាង​, អាយុ​វែង​ជាង និង​សុខភាព​ទូទៅ​ល្អ​ជាង ។​

​របៀប​រស់នៅ​មិន​ត្រឹមត្រូវ ដូចជា​ជក់បារី​, ទទួលទាន​ស្រា ឬ​ធាត់ នឹងធ្វើ​ឲ្យ telomere រួញ​ខ្លី​មកវិញ ។​

​ក្នុងការ​ស្រាវជ្រាវ​រប​ស់​ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក​លើ​ស្ត្រី​ជាង ១៥០០ នាក់ មាន​អាយុ​ពី ២២ ទៅ ៤៤ ឆ្នាំ បង្ហាញថា ស្ត្រី​ដែលមាន​កូន​អាចធ្វើ​ឲ្យ telomere ខ្លី​មកវិញ ៤,២% ។ អត្រា​នេះ​ប្រហាក់ប្រហែល​នឹង ១១ ឆ្នាំ ។​

​ប៉ុន្តែ ពួក​អ្នកវិទ្យាសាស្ត្រ​មិន​ផ្តល់​ដំបូន្មាន​ស្ត្រី​មិនគួរ​បង្កើតកូន ព្រោះ​ផលប្រយោជន៍​និង​គ្រោះថ្នាក់ របស់​ការ​សម្រាលកូន ចំពោះ​សុខភាព​ស្ត្រី​បច្ចុប្បន្ន នៅតែ​ជា​ប្រធានបទ​ឈ្លោះប្រកែក​លើ​ពិភពលោក​។​

​បុរស​ទាំងឡាយ​ចូរ​ចងចាំ​ថា​៖ ពិភពលោក​នេះ​ទៅជា​យ៉ាងណា​ប្រសិនបើ​នារីៗ​ពុំ​ក្លាហាន​ទទួលយក​នូវ​ហានិភ័យ​នេះ​៕

​លី​សា​

pregnancy, rest, people and expectation concept – close up of pregnant woman lying in bed and touching her belly at home; Shutterstock ID 564114571
×