ខេត្តស្វាយរៀង៖ ដោយសារស្ថានភាពផ្លូវជាតិលេខ១ នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀងមានភាពចង្អៀត បណ្តាលអោយកកស្ទះចរា ចរណ៍ ទាំងរថយន្តទាំងតូច ទាំងធំ ជាពិសេស រថយន្តដឹកភ្ញៀវទេសចរនោះ លោកឧត្តមសេនីយ៍ត្រី ខាត់ សារ៉ាត់ អនុប្រធាននាយកដ្ឋានអន្តោប្រវេសន៍ច្រកទ្វារទី២ និងជានាយប៉ុស្តិ៍អន្តោប្រវេសន៍ ច្រកទ្វាព្រំដែន អន្តរជាតិ បាវិតនិងលោកស្រី ស ពៅ បានជួយស្ថាបនា និងជួសជុលផ្លូវចាក់ថ្មមិចប្រវែង ២ ២០០ម៉ែត្រ ពីចំណុចមាត់ច្រកទ្វាព្រំដែន អន្តរជាតិបាវិត ទៅវត្តព្រៃយាយ នៅក្នុងក្រុងបាវិត។ លោកនាយប៉ុស្តិ៍បានប្រាប់ក្រុមអ្នកសារព័ត៍មានប្រចាំខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៧នេះថា ៖ ផ្លូវដែលលោកនិងលោកស្រីជួសជុលក្នុងគោលបំណងសម្រួលការកកស្ទះចរាចរណ៍តាមបណ្តោយផ្លូវលេខ១ហើយក្នុងនាមរូបលោកជានាយប៉ុស្តិគឺ តែងតែយកចិត្តទុក ដាក់ជាមួយកងកម្លាំង អង្គភាពប៉ូលិស អន្តោប្រវេសន៍ និងបានអប់រំណែនាំមន្ត្រីក្រោមឱវាទ ត្រូវបំពេញតួនាទីឲ្យបានល្អ ជាពិសេសត្រូវបម្រើសេវា ឯកសារផ្សេងៗ ដល់ភ្ញៀវទេសចរណ៍ឲ្យបានរលូន ។
លោកឧត្តមសេនីយ៍ត្រីបានបន្តទៀតថា ដោយមើលឃើញ នូវការកកស្ទះចរាចរណ៍ នៅតាមផ្លូវជាតិលេខ១ ក្នុងក្រុង បាវិតដែលមានរថយន្តច្រើនឆ្លងកាត់ក្រុង រូបលោកនិង លោកស្រី បានជួយជួសជុលស្ថាបនា ផ្លូវវាងចាក់ថ្មមិចប្រវែង២២០០ម៉ែត្រ នេះ ។
លោកឧត្តមសេនីយ៍ត្រីបាន បន្ថែមថា មិនត្រឹមតែជួយផ្នែកអាណាចក្រនោះទេ តែផ្នែកពុទ្ធចក្រក៏លោកនិងលោកស្រី ចូលរួមយ៉ាងសកម្ម ក្នុងវិស័យព្រះពុទ្ធសាសនាផងដែរ ដូចជាបាន កសាង ព្រះវិហារ សាលាឆាន់ ស្រះទឹក ក្លោងទ្វារវត្ត និងសមទ្ធិផលនានាជាច្រើន នៅមូលដ្ឋានក្រុងបាវិត និងនៅតាម បណ្តាខេត្តផ្សេងទៀតផងដែរ។
សូមបញ្ជាក់ផងដែរថាៈដោយសារកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានការកើនឡើងធ្វើឱ្យចរន្តនៃទំនិញមានឆ្លងកាត់ពីមួយថ្ងៃទៅមួយថ្ងៃជាហេតុធ្វើឱ្យស្ថានភាពផ្លូវជាតិលេខ១មានសភាពចង្អៀតហើយកកស្ទះយ៉ាងខ្លាំងជាពិសេសនៅពេលកម្មករ កម្មការិនីចេញពីរោងចក្រម្តងៗដោយកន្លែងខ្លះត្រូវស្ទះរាប់ម៉ោងទំរាំអាចឆ្លងកាត់បាន៕វ៉ៃកូ