អ្នកសុំទានម្នាក់អាយុប្រហែល ៧០ ឆ្នាំ ម្នាក់ នៅទីក្រុង Guangzhou ខេត្ត Guangdong បានកំពុងបង្កឲ្យមានការពិភាក្សា និងរិះគន់យ៉ាងខ្លាំង នៅលើបណ្តាញសង្គមចិន។ បើតាមអ្នកស្រុកបានឲ្យដឹងថា គាត់គឺជាអ្នកសុំទាន “អាជីព” មិនថាដោយសារអសមត្ថភាពធ្វើការងារ ដោយសារអាយុចាស់ ឬមិនចង់ធ្វើការនោះទេ គឺតែងតែលេចឡើងនៅកន្លែងដដែលជារៀងរាល់ថ្ងៃ។ ប៉ុន្តែអ្វីទៅ ដែលធ្វើឱ្យបុរសសុំទានម្នាក់នេះ ទាក់ទាញចំណាប់អារម្មណ៍ពីសហគមន៍អនឡាញ?។
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ខណៈពេលកំពុងដើរតាមផ្លូវ ស្រ្តីម្នាក់ឈ្មោះ Vuong បានចាប់អារម្មណ៍ទៅលើលើបុរសសុំទានម្នាក់នេះដោយចៃដន្យ។ នាងបានឃើញអ្នកសុំទានអាយុ ៧០ ឆ្នាំ កំពុងលុតជង្គង់លើដី ហើយកាន់ទូរស័ព្ទដៃថត ខណៈមនុស្សម្នាដែលភាគច្រើនជាក្មេងស្រីៗ ស្លៀកសំពត់ខ្លី និងខោខ្លី ដោយសារតែអាកាសធាតុក្តៅ។
ជាក់ស្តែង ដោយសារថ្មីៗនេះ ការលួចថតរូបអ្នកដ៏ទៃដោយសម្ងាត់ បានធ្វើឱ្យមានការពិភាក្សាគ្នាយ៉ាងក្តៅគគុកនៅលើអ៊ីនធឺណិត។ ហើយបានដឹងបែបនេះ អ្នកស្រី Vuong ក៏ឈប់សង្កេតមើលទង្វើរបស់អ្នកសុំទាន។ ដូចការសង្ស័យ ទើបបាននាងឃើញបុរសសុំទានវ័យចំណាស់រូបនេះ លួចថតស្រីៗជាច្រើន ដោយធ្វើជាដាក់ទូរសព្ទដៃទាប ប៉ុន្តែ លួចតម្រង់កាមេរ៉ា ទៅកាន់នារីស្លៀកសំពត់ខ្លី និងខោខ្លី ដែលដើរកាត់ពីមុខគាត់។ គាត់បានអនុវត្តការងារនេះប្រកបដោយវិជ្ជាជីវៈយ៉ាងខ្លាំង ដោយបានប្តូរទៅរបៀបថតមុំធំទូលាយ 0.5x ដើម្បីចាប់យករូបភាពបន្ថែមទៀត ដោយផ្តោតលើភ្លៅរបស់ក្មេងស្រីតែម្តង។
ទង្វើនេះត្រូវបានអ្នកស្រី Vuong លួចថតពីចម្ងាយ និងបង្ហោះវីដេអូចូលបណ្ដាញសង្គម។ នាងជឿថា អ្នកសុំទានរូបនេះមានចេតនាអាក្រក់ និងធ្វើរឿងដ៏គួរឲ្យអាម៉ាស់ដោយមិនស្ទាក់ស្ទើរ។ មែនហើយ មនុស្សជាច្រើននឹងពិបាកគិតថាបុរសសុំទានក្នុងវ័យនោះនឹងធ្វើទង្វើបែបនេះ។
ភ្លាមៗបន្ទាប់ពីត្រូវបានបង្ហោះ វីដេអូនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្ដាញសង្គម។ មនុស្សជាច្រើនជឿថា អាកប្បកិរិយារបស់បុរសចំណាស់នេះ គឺមិនសមរម្យទាំងស្រុង។ ក្នុងនោះ មនុស្សជាច្រើនបានសម្តែងការហួសចិត្តថា៖ «ឃើញអ្នកសុំទានវ័យចាស់បែបនេះ ខ្ញុំតែងអាណិតអាសូរ តែពេលឃើញសុំទានបង្កប់ទង្វើរដ៏សិលធម៌បែបនេះ ពិតជាគួរឲ្យស្អប់ខ្លាំងណាស់ ខណៈក្មេងស្រីៗនៅទីនោះមានអាយុត្រឹមតែជាចៅប៉ុណ្ណោះ នេះជាការយាយីដោយចេតនា, គាត់មិនត្រឹមតែថតរូបភ្លៅស្រីៗប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏ចេះកែសំរួល Lens និងចាប់មុំថតបានល្អទៀត។ ការថតបែបអាជីពបែបនេះត្រូវតែធ្វើច្រើនដងហើយ, មូលហេតុដែលបុរសចំណាស់ម្នាក់នេះហ៊ានថតរូបយ៉ាងចំៗ និងជាសាធារណៈបែបនេះ គឺប្រហែលជាមកពីគាត់មានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការដោះសារពេលគេចាប់បាន ដូច្នេះគាត់មិនខ្វល់ពីភ្នែកអ្នកដទៃទេ ទោះជាយ៉ាងនេះក្តី រឿងនេះពិតជាគួរឲ្យសោកស្ដាយណាស់»។
បច្ចុប្បន្ននេះ ប្រធានបទនៃអ្នកសុំទានវ័យ៧០ឆ្នាំរូបនេះ កំពុងត្រូវបានគេលើកយកមកពិភាក្សាក្តៅគគុក នៅលើបណ្តាញសង្គមចិន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង