ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម ចេញប្រកាសព័ត៌មានអំពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣៖ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា កម្ពុជាទទួលឥទ្ធិពខ្សោយពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើអាងមេគង្គ ថៃ និង ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។
សានភាពបែបនេះនឹងធ្វើឱ្យ៖
- បណ្តាខេត្តនៅភាគពាយ័ព្យ និង ភាគខាងជើង អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ជាមួយ នឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៣០-៤០%។ រីឯរាជធានី និងបណ្ដាខេត្តដទៃទៀត នៅភាគខាងត្បូង ខាងកើតជាប់ប្រទេសវៀតណាម និងតំបន់មាត់សមុទ្រ អាចមានភ្លៀងនៅក្នុងកម្រិត ពីតិចទៅបង្គួរ ជាមួយនឹងភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៧០-៩០%។
- ដោយឡែករាជធានីភ្នំពេញនៅក្នុងថ្ងៃនេះ អាចមានភ្លៀងនៅកម្រិតបង្ហូរ ជាមួយនឹងភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដី៩០%៕រក្សាសិទ្ធដោយ ៖ សុទ្ធលី