Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របកគំហើញ​ថ្មី! មហាជន​ផ្ទុះ​ការ​ហួសចិត្ត​ព្រោងព្រាត ក្រោយពី​បានឃើញ «បច្ចេកទេស» ដាក់​គម្រប​លូ​កណ្តាលផ្លូវ​បែបនេះ ជិះកង់ម៉ូតូ ប្រយ័ត្នផង!

ថ្មីៗនេះ រូបភាពមួយសន្លឹក បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង នោះគឺ «គម្របលូ» មួយ ត្រូវបានដាក់ចំកណ្តាលទ្រូងផ្លូវ ដែលកម្របានឃើញពីមុនមក។

តាមរយៈរូបភាពបង្ហាញឲ្យឃើញ «គម្របលូ» នេះ ត្រូវបានធ្វើដោយយកបង្គោលស៊ីម៉ង់ត៍៥ដើម ប្រវែងប្រហែលជាងកន្លះម៉ែត្រ ដាក់តម្រៀបក្នុងទិស «បណ្តោយផ្លូវ» ទុកគម្លាតចន្លោះទំហំល្មមជើងកង់ចូល ខណៈជើងកង់ម៉ូតូ ប្រសិនបើកមិនប្រយ័ត្ន គឺអាចប៉ះទង្គិចបណ្តាលឲ្យដួលក៏ថាបានដែរ។

នេះបើតាមទំព័រហ្វេសប៊ុក Traffic Cambodia នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នេះបានបង្ហោះរូបភាពមួយសន្លឹក ភ្ជាប់ Caption ទាំងហួសចិត្តបែបនេះថា៖ «កង់ឡាន​មិនអី​ទេ​ តែ​បើ កង់ ​ម៉ូតូ​ ដឹងតែ​ប្រាវ…​ដួល​មិនដឹង​ប៉ុន្មាន​ត្រឡប់​ទេ​ សរសើរ​វិស្វករ​ដែល​រកនឹក​ដាក់​គម្រប​លូ​បែប​នេះ​!»។ ទំព័រហ្វេសប៊ុកខាងលើ ក៏បានប្រាប់ពីទីតាំងឲ្យដឹងថា បានកើតឡើងស្ថិតនៅផ្លូវជាប់ការ៉ាស់សាំងតេលា ​ក្បែរសាលាបឋមសិក្សាភូមិប្ញស្សី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។

ពិតណាស់ បើទោះជាដាក់គម្របលូនៅកណ្តាលទ្រូងផ្លូវបែបនេះក៏ដោយ ក៏មិនមែនជាបញ្ហាប៉ុន្មាននោះទេ ប៉ុន្តែ អ្វីដែលធ្វើឲ្យគ្រប់គ្នាហួសចិត្តខ្លាំងបំផុតនោះ គឺត្រង់ថា គម្របលូមិនដាក់កាត់ «ទទឹង» ទេ តែបែរជាដាក់ «បណ្តោយ» ផ្លូវបែបនេះ គឺអាចបង្កហានិភ័យគ្រោះថ្នាក់យ៉ាងខ្លាំង ជាពិសេសសម្រាប់អ្នកជិះកង់ ម៉ូតូ តែម្តង ប្រសិនបើជិះមិនប្រយ័ត្ន។

ក្រោយពីបានឃើញបែបនេះ មហាជនអ្នកលេងបណ្តាញសង្គម បានបញ្ចេញមតិលើកឡើងទាំងហួសចិត្តថា៖ «របបគំហើញថ្មី, កង់ខ្ញុំជិះទៅដឹងតែផ្លាប់តែម្តង, បើដាក់ទទឹងផ្លូវទៅវាថី, ដួលបាក់ធ្មេញខានស៊ីបាយ បើចេញមកតែរបៀបនេះ…»។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋក៏សូមស្នើដល់អាជ្ញាធរមូលដ្ឋាននៅទីនោះ សូមមេត្តាជួយកែសម្រួលគាស់ដាក់ទទឹងផ្លូវវិញផង ដើម្បីសុវត្ថិភាពសម្រាប់បងប្អូនអ្នកធ្វើដំណើរជាពិសេសអ្នកជិះ កង់ ម៉ូតូ តែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×