Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ​ កងកម្លាំងគ្រប់ប្រភេទ​ និងអាជ្ញាធរដែនដី ដែលសហការគ្នាជួយ​អន្តរាគមន៍សង្គ្រោះ​ និងនាំប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាព ក្នុងស្ថានភាពគ្រោះធម្មជាតិជំនន់ទឹកភ្លៀង

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ​, កងកម្លាំងគ្រប់ប្រភេទ​ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងសស្រាក់សស្រាំ​ ក្នុងការអន្តរាគមន៍សង្គ្រោះ​ និងនាំប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព​ ព្រមទាំងបានជួយដោះស្រាយការលំបាកចំពោះមុខផ្សេងៗក្នុងស្ថានភាពគ្រោះធម្មជាតិជំនន់ទឹកភ្លៀង។

តាមរយៈបណ្ដាញសង្គម នៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “សូមបងប្អូន អ៊ំពូមីង លោកយាយ លោកតា មេត្តាចូលរួមសហការ និងចាកចេញពីទីកន្លែងជន់លិច ទៅកាន់ទីទួលសុវត្ថិភាព ហើយក៏សូមមើលថែទាំសមាជិកគ្រួសារ ជាពិសេសកូនចៅតូចៗ ឱ្យនៅឆ្ងាយពីទឹក ឬទីកន្លែងហានិភ័យនានា។ សូមជូនពរសុខសុវត្ថិភាព និងសុខភាពល្អ”៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×