ក្នុងឆ្នាំ ២០១៦ គ្រូសារមួយនៅភូមិ Guobi ខេត្ត Sichuan ប្រទេសចិន បានកំពុងសង់ផ្ទះថ្មី។ នៅពេលជីកគ្រឹះ ជាងសំណង់បានប្រទះឃើញគល់ឈើដ៏ចម្លែកមួយមាន «រូបរាងដូចមនុស្ស» ដែលបង្កការភ្ញាក់ផ្អើលដល់អ្នករស់នៅជិតខាងជុំវិញ ដែលចង់ដឹងជាច្រើន មកមើលព្រោងព្រាត។
នៅពេលនោះ លោក Li ជាម្ចាស់ផ្ទះ បានស្នើឲ្យជាងសំណង់ពីរបីនាក់ ជួយលើកទៅដាក់នៅក្នុងឃ្លាំងគ្រឿងសង្ហារិមឈើ។ ដោយសារតែឃើញឈើប្រឡាក់ដី និងស្នឹមកំបោរ លោក Li ក៏បានត្រដុសជូតវា តែអ្វីដែលមិននឹកស្មានដល់នោះ គឺស្រាប់តែប្រទះឃើញសាច់ឈើ «ពណ៌មាស» ធ្វើឲ្យស្រឡាំងកាំងគ្រប់គ្នាៗតែម្តង។
ដោយដឹងថា នេះជាឈើដ៏មានតម្លៃ មនុស្សនៅតំបន់ជុំវិញក៏មកមើលកាន់តែច្រើន។ ព្រោះថា មនុស្សគ្រប់រូបពិតជាចង់ឃើញផ្ទាល់ភ្នែក នូវឈើដ៏មានតម្លៃពីបុរាណនេះ ដែលមានតែស្តេចប៉ុណ្ណោះដែលអាចប្រើប្រាស់បាន។ ដូចនេះមនុស្សដែលចង់ប៉ះឈើ… គ្មានអ្នកណាហ៊ានចូលទេ ធ្វើឲ្យទិដ្ឋភាពកាន់តែវឹកវរ។ ភ្លាមៗនោះ ប៉ូលីសក៏បានមកដល់ ដើម្បីរារាំងពីកន្លែងកើតហេតុ និងបំបែកហ្វូងមនុស្សដែលចង់ដឹងចង់ឃើញ។
ទន្ទឹមនឹងនោះ អ្នកជំនាញជាច្រើននាក់ ក៏ត្រូវបានអញ្ជើញមកឲ្យវាយតម្លៃ «ដុំឈើចម្លែក» នេះផងដែរ។ ជាលទ្ធផល គេបានបញ្ជាក់ថា ដុំឈើដែលលោក Li និងក្រុមជាងសំណង់បានរកឃើញនោះ គឺពិតជាឈើសូត្រមាសដ៏កម្រ។ នៅលើទីផ្សារនៅពេលនោះ ឈើប្រភេទនេះមានតម្លៃខ្ពស់ណាស់ អាស្រ័យលើទំហំ វាត្រូវបានគេប៉ាន់ស្មានថាមានតម្លៃរាប់សិបទៅរាប់រយលានយន់ឯណោះ ដែលត្រូវបានចាត់ទុកជាកំណប់ទ្រព្យ ជួយម្ចាស់ឲ្យក្លាយជាអ្នកមានពេញមួយយប់។
ទោះជាយ៉ាងណា ដោយសារតែគាត់ដឹងថា ឈើប្រភេទនេះមានតម្លៃណាស់ ហើយមានតម្លៃស្រាវជ្រាវខ្ពស់ លោក Li ក៏បានសម្រេចចិត្តប្រគល់កំណប់នេះទៅរដ្ឋ។
យោងតាមអ្នកជំនាញ សូត្រមាសគឺជាឈើដ៏មានតម្លៃពិសេសដែលត្រូវបានរកឃើញតែនៅក្នុងខេត្តស៊ីឈួន និងតំបន់មួយចំនួននៅភាគខាងត្បូងនៃទន្លេយ៉ាងសេ ប៉ុណ្ណោះ។ ព្រោះជាឈើដ៏កម្រ តាំងពីបុរាណកាលមក ឈើនេះជាឈើបម្រុងសម្រាប់ស្តេច និងក្សត្រិយ៍។ នោះហើយជាមូលហេតុដែលវាត្រូវបានគេស្គាល់ថាជា “ឈើអធិរាជ” ។
ឈើសូត្រនេះមានលក្ខណៈរឹងខ្លាំង ប្រើប្រាស់បានយូរ និងធន់នឹងសត្វល្អិត និងដួងស៊ី។ ដូច្នេះហើយ ទោះបីកប់ជ្រៅក្នុងដីរាប់ពាន់ឆ្នាំ ក៏វាមិនអាចពុករលួយបានទេ។ ក្រៅពីនេះ ដើមឈើនេះក៏មានលក្ខណៈលូតលាស់យឺតដែរ វាត្រូវចំណាយពេលជាង ៥០ឆ្នាំ ទើបដើមឈើវ័យក្មេងក្លាយជាដើមឈើពេញវ័យ។ ជាងនេះទៅទៀត ប្រសិនបើរស់នៅក្នុងបរិយាកាសមិនអំណោយផល ដំណាក់កាលបណ្តុះកូនរបស់វា ត្រូវតែមានរយៈពេល ១០០ ឆ្នាំជំនួសឱ្យ ៥០ ឆ្នាំដូចធម្មតា។ ដើមសូត្រកាន់តែចាស់ ឈើកាន់តែមានតម្លៃ។ ដូច្នេះឈើប្រភេទនេះកាន់តែកម្រ ហើយតម្លៃសេដ្ឋកិច្ចរបស់វាពិបាកវាស់វែងណាស់។
ក្នុងឆ្នាំ ២០១៣ ដើមសូត្រមាសក្នុងទីក្រុង Guizhou ប្រទេសចិន ត្រូវបានរន្ទះបាញ់ អ្នកពន្លត់អគ្គីភ័យបានព្យាយាមអស់ពីសមត្ថភាព ដើម្បីសង្គ្រោះវា ហើយទីបំផុតបានរក្សាទុកដើមប្រវែង ១១ ម៉ែត្រ ហើយលក់វាក្នុងតម្លៃ ១៧ លានយ័ន។ ក្រោយមក ឈើដ៏មានតម្លៃនេះត្រូវបានកែច្នៃជាគ្រឿងសង្ហារិមផ្សេងៗគ្នាជាច្រើន ហើយលក់ក្នុងតម្លៃសរុប ២៣០ លានយ័ន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង