Monday, November 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Geely ក្រុមហ៊ុនផលិតរថយន្តឯកជនដ៏ធំបំផុតមួយ របស់ប្រទេសចិន

http://news.bbc.co.uk/1/hi/business/8428455.stm

ក្រុមហ៊ុន Geely Automobile របស់ប្រទេសចិនមានការរីកចំរើនយ៉ាងខ្លាំង ប្រែក្លាយខ្លួនពីក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់បរិក្ខាត្រជាក់ពីមុន ឥឡូវក្លាយជាម្ចាស់ថ្មីរបស់ រថយន្តVolvo នេះជារឿងនឹកស្មានមិនដល់។ ក្រុមហ៊ុននេះមិនមែនជាក្រុមហ៊ុនផលិតរថយន្តរទេពីមុនរហូតដល់ឆ្នាំ១៩៩៧ ប៉ុន្តែឥឡូវនេះបានប្រែខ្លួនជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតមួយរបស់ប្រទេសចិន។

Geely ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៨៦ ដោយលោក Li Shufu ជាវិស្វករម្នាក់ ដែលបច្ចុប្បន្នលោកបានជាប់ចំណាត់ថ្នាក់ជាអ្នកមានបំផុតទី១២៣ របស់ប្រទេសចិនដែលមានទ្រព្យសម្បត្តិសរុបចំនួន ១ ពាន់លានដុល្លារ។ គាត់បានចាប់ផ្តើមអាជីវកម្មដំបូងជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់បរិក្ខាត្រជាក់ ប៉ុន្តែបន្ទាប់មកក្រុមហ៊ុននេះបានបន្តទៅផលិតគ្រឿងបន្លាស់ម៉ូតូ ហើយទីបំផុតបានផលិតម៉ូតូនៅដើមទសវត្សរ៍ឆ្នាំ១៩៩០។
រថយន្តដំបូងរបស់ក្រុមហ៊ុនគឺ Geely Haoqing SRV បានចាប់ផ្តើមផលិតយ៉ាងច្រើននៅឆ្នាំ១៩៩៨ ហើយនៅឆ្នាំ២០០១ Geely បានក្លាយជាក្រុមហ៊ុនផលិតរថយន្តឯកជនដំបូងគេដែលត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលចិន។

បច្ចុប្បន្ននេះ Geely បានដំណើរការរោងចក្រផលិតរថយន្តចំនួនប្រាំមួយនៅទូទាំងប្រទេសចិន ដោយមានសមត្ថភាពផលិតរថយន្តចំនួន៣០០,០០០ គ្រឿងក្នុងមួយឆ្នាំ ក៏ដូចជាពង្រីករោងចក្របន្ថែមទៀតទៅក្នុងប្រទេសផ្សេងទៀត រួមទាំងប្រទេសរុស្ស៊ី និងអ៊ុយក្រែនជាដើម។ ជាមួយគ្នានេះ Geely ក៏ដំណើរការផងដែរនូវហាងលក់រថយន្តចំនួន៥០០ និងស្ថានីយ៍សេវាកម្មចំនួន៦០០ នៅក្នុងប្រទេសចិន ហើយមានបុគ្គលិកសរុបចំនួន១២,០០០ នាក់។
ក្នុងឆ្នាំ២០០៥ ក្រុមហ៊ុននេះបានចុះបញ្ជីនៅផ្សារហ៊ុនហុងកុងដោយមានលោក Li Shufu ជាប្រធាន។ តម្លៃភាគហ៊ុនរបស់វាបានកើនឡើងច្រើនជាង៥០០% ក្នុងរយៈពេល១២ ខែចុងក្រោយនេះ បានទិញយកក្រុមផលិតរថយន្ត Volvo ពីក្រុមហ៊ុន Ford ទៀតផង។
ក្នុងឆ្នាំ២០០៧ Geely បានបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Manganese Bronze Holdings ក្នុងកិច្ចព្រមព្រៀងមួយ ដើម្បីចាប់ផ្តើមផលិតរថយន្តតាក់ស៊ីនៅទីក្រុងឡុងដ៍ដ៏ល្បីល្បាញ នៅក្នុងប្រទេសចិន។ ក្នុងឆ្នាំដដែលនោះ Geely បានប្រកាសពីផែនការផ្តោតលើទីផ្សារនៅខាងក្រៅប្រទេសចិន។

×