ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយកាត់លើភាគខាងត្បូងប្រទេសកម្ពុជា ខណៈសម្ពាធទាបមួយភ្ជាប់នៅចុងប្រព័ន្ធសម្ពាធទាបនេះ នៅខាងកើតឆ្នេរភាគកណ្តាលប្រទេសវៀតណាមបានវិវត្តទៅជាសម្ពាធទាបសកម្ម។ សម្ពាធទាបសកម្មនោះ នឹងរំកិលឆ្ពោះពីទិសខាងលិចមកដល់លើខ្ពង់រាបភាគឦសាននៅថ្ងៃទី១៧ ខែតុលា។ រីឯ ទិសដៅខ្យល់បន្តបក់ប្រែប្រួល ប្តូរមកពីទិសខាងកើតនិងទិសអាគ្នេយ៍ (Variable winds)។
ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣៖ប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយកាត់លើភាគខាងត្បូងប្រទេសកម្ពុជា ខណៈសម្ពាធទាបមួយភា្ជប់នៅចុងប្រព័ន្ធសម្ពាធទាបនេះ នៅខាងកើតឆ្នេរភាគកណ្តាល ប្រទេសវៀតណាមបានវិវត្តទៅជាសម្ពាធទាបសកម្ម។ សម្ពាធទាបសកម្មនោះ នឹងរំកិល ឆ្ពោះពីទិសខាងលិចមកដល់លើខ្ពង់រាបភាគឦសាននៅថ្ងៃទី១៧ ខែតុលា។ រីឯទិសដៅ ខ្យល់បន្តបក់ប្រែប្រួល ប្ដូរមកពីទិសខាងកើតនិងទិសអាគ្នេយ៍ (Variable winds)។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា៖
- បណ្តាខេត្តស្ថិតនៅតំបន់ខ្ពង់រាបភាគឦសាន និងភាគខាងកើតជាប់នឹងប្រទេសវៀតណាម អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្ហូរលាយឡំផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្រប ដណ្តប់លើផ្ទៃដីពី ៦០-៨០%។
- ចំណែកឯ រាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តដទៃទៀត អាចមានភ្លៀងធ្លាក់នៅក្នុង កម្រិតពីខ្សោយទៅមធ្យម លាយឡំផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីព ៥០-៦០%៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី