កំពង់ស្ពឺ ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ខែតុលាឆ្នាំ២០២៣ បានមានប្រសាសន៍ស្នើសូមសាធារណជន ដែលត្រូវប្រើប្រាស់ផ្លូវជាតិលេខ៣ សូមមេត្តារកផ្លូវវាង តាមផ្លូវជាតិលេខ២ ឬតាមបណ្ដោយផ្លូវជាតិលេខ៤១សិន។
មូលហេតុដោយសារជំនន់ទឹកភ្លៀង បានបង្កការជនលិចផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិព្រៃនុក ឃុំស្នំក្រពើ ស្រុកគងពិសីខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត្រលេខ៤៦-៤៨។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណៈរណជនមេត្តាដោយក្តីអនុគ្រោះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី