កណ្តាល ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកណ្ដាល បានដឹកនាំក្រុមការងារការិយាល័យជំនាញ ចូលរួមសហការជាមួយលោក ជួប រដ្ឋា អភិបាលរងនៃគណៈអភិបាលស្រុកអង្គស្នួល អាជ្ញាធរមូលដ្ឋាន បានចូលរួមពិធីប្រគល់និងទទួលព្រះបដិមា ដែលប្រជាពលរដ្ឋទើបប្រទះឃើញ ក្នុងដីចំការរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅភូមិព្រៃទទឹង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ដោយក្នុងស្មារតីនៃការចូលរួមចំណែកថែរក្សា ការពារ និងជាកាតព្វកិច្ចដែលកូនខ្មែរគ្រប់រូបត្រូវចូលរួមផងនោះ ម្ចាស់ដែររកឃើញ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានសម្រេចប្រគល់ព្រះបដិមាខាងលើ ជូនមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ រក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ។
គិតត្រឹមម៉ោង១:៣០នាទី ថ្ងៃត្រង់លោកស្រីប្រធានមន្ទីរ និងក្រុមការងារការិយាល័យជំនាញលោកអភិបាលរងនៃគណៈអភិបាលស្រុកអង្គស្នួល អាជ្ញាធរមូលដ្ឋាន បានដឹកបដិមាដែលប្រជាពលរដ្ឋប្រគល់ឱ្យនោះ មករក្សានៅឃ្លាំងរបស់មន្ទីរដោយសុវត្ថិភាពរង់ចាំការសិក្សាបន្ត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី