Friday, September 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២៥ កក្កដា ស្លាប់​៤​នាក់ របួស​១៦​នាក់​

​ភ្នំពេញ ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១០​លើក​(​យប់​៣​លើក​) បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៤​នាក់​(​ស្រី​២​នាក់​) រងរបួស​ធ្ងន់ ៦​នាក់​(​ស្រី​១​នាក់​) រង​របួសស្រាល ១០​នាក់ មិន​ពាក់​មួកសុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៧​នាក់ (​យប់​២​នាក់​) ។​

​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ១៦​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១០​គ្រឿង រថយន្ត​ធុន​តូច ៤​គ្រឿង រថយន្ត​ធុន​ធំ ២​គ្រឿង ។​មូលហេតុ គឺ​បណ្តាលមកពី​ល្បឿន ២​លើក​(​ស្លាប់​២​នាក់​), មិន​គោរព​សិទ្ធិ ៣​លើក​(​ស្លាប់​១​នាក់​), បត់​គ្រោះថ្នាក់ ៣​លើក និង​កត្តា​យាន ២​លើក​(​ស្លាប់​១​នាក់​) ។​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ៥​លើក ផ្លូវ​ខេត្ត ៤​លើក និង​ផ្លូវលំ ១​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៤​លើក រថយន្ត​តូច ៤​លើក និង​រថយន្ត​ធំ ២​លើក ។​ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ៖ ខេត្ត​បាត់ដំបង ២​លើក ស្លាប់​១​នាក់ របួស​២​នាក់​, ព្រះវិហារ ១​លើក ស្លាប់​១​នាក់​(​ស្រី​), កំពង់ឆ្នាំង ១​លើក ស្លាប់​១​នាក់​(​ស្រី​) របួស​១​នាក់​(​ស្រី​) និង​ខេត្ត​ស្វាយរៀង ១​លើក ស្លាប់​១​នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​២៥​នាក់ គិត​ចាប់ពី​ថ្ងៃ​ទី​១-២៥ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១៨០​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់ ១០៤​នាក់ របួស​សរុប ២៨៧​នាក់ របួសធ្ងន់ ១៦៨​នាក់ របួសស្រាល ១១៩​នាក់ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×