Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មកថ្មី​ទៀ​តហើយ! គ្រូ​សិល្បិ៍​ល្បី​ព្យាបាល​ជំ-ងឺ​រាប់មុខ​នៅ​ឯ​ខេត្តក្រ​ចេះ យក​ស្បង់​ចីពរ​របស់​ព្រះសង្ឃ​មក​ស្លៀក អង្គុយ​ក្នុង​ចាន​កា​ធុន​ផ្កាឈូក​ធ្វើ​ដូច​ព្រះ​អ៊ីចឹង

ជឿថា ប្រិយមិត្តជាច្រើនប្រហែលជាបានស្គាល់រួចមកហើយ ពីគ្រូស្រីមន្តអាគម ដោះអំពើ ឬព្យាបាលជំងឺសព្វគ្រប់មុខ ដែលមានឈ្មោះថា «អ្នកគ្រូនី» កាលពីពេលកន្លងមក បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន រិះគន់ឡើងកប់ៗ បន្ទាប់ពីបានឃើញវីដេអូឃ្លីបបង្ហាញគ្រូសិល្ប៍រូបនេះ ព្យាបាលអ្នកជំងឺគឺជា «ព្រះសង្ឃ» ដែលជាអ្នកបួសជ្រកក្រោមម្លប់ព្រះធម៌។

តែដោយឡែក ថ្មីៗនេះ មហាជនបានផ្ទុះការភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងទៀតហើយ ខណៈបានឃើញវីដេអូកំពុងត្រូវបានចែករំលែកតៗគ្នាឡើងព្រោងព្រាត បង្ហាញគ្រូស្រីរូបនេះបានយក «ស្បង់ចីពរ» របស់ព្រះសង្ឃ មកគ្រងធ្វើដូចជាព្រះពុទ្ធ កំពុងត្រាស់ដឹងអ៊ីចឹង ដែលនេះគឺជាទង្វើធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាយ៉ាងខ្លាំង។

ជាក់ស្ដែង នៅក្នុងវីដេអូឃ្លីបបានបង្ហាញឲ្យឃើញ គ្រូស្រីរូបនេះដែលបានយកស្បង់ចីពររបស់ព្រះសង្ឃមកគ្រង បានអង្គុយពែនភ្នែនហាក់ធ្វើសម្មាធិយ៉ាងស្ងប់ស្ងាត់ នៅក្នុងចានកាធុនពដ៏ធំមួយ ដែលត្រូវបានរចនាក្បាច់ជាផ្កាឈូក និងមានអុជទៀនជុំវិញដូចព្រះ ហើយបន្ទាប់មក គ្រូស្រីរូបនេះក៏បានផ្លាស់ប្ដូរកាយវិកាជាបន្ដបន្ទាប់ ទៅតាមធម៌ស្មូតដែលត្រូវបានចាក់នៅក្នុងអសនៈរបស់ខ្លួន។

ទោះជាយ៉ាងណា ក្រោយពីបានឃើញបែបនេះ ព្រះសង្ឃមួយអង្គដែលមានគណនីហ្វេសប៊ុកព្រះនាម Kim Tong ក៏បានយកវីដេអូមកបង្ហោះនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នេះ ដោយព្រះអង្គគ្មានពាក្យអ្វីលើកឡើង បានត្រឹមបានសរសេរយ៉ាងខ្លីបែបនេះថា៖ «ថ្មីទៀតហើយ! អាត្មានឹងមិននិយាយអ្វីទាំងអស់»។

ក្នុងនោះផងដែរ មហាជនជាច្រើនក៏បាននាំគ្នាហួសចិត្តថា៖ «ម៉េចយកស្បង់ចីពរ មករកស៊ីអីចឹង គួរឲ្យអាសូរណាស់ កុំព្រោះតែប្រយោជន៍, លង់នឹងអំអួត និងលាភសក្ការៈ លែងស្គាល់អ្វីជាព្រះពុទ្ធព្រះធម៌ព្រះសង្ឃហើយ សូម្បីតែខ្លួនឯង ក៏មិនស្គាល់ដែរ។ ព្រះពុទ្ធសាសនាខ្ញុំអើយ ត្រូវរលាយដោយសារមនុស្សមួយចំនួន ដែលមិនបានយល់ មិនបានគិតថា អ្វីទៅជាបុណ្យអ្វីទៅជាបាប»។ ទន្ទឹមនឹងនេះ មហាជនមួយចំនួនក៏បានអំពាវនាវដល់ក្រសួងធម្មការ និងសាសនា សូមមេត្តាពិនិត្យមើលផង ព្រោះទង្វើបែបនេះ បានធ្វើឲ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនាខ្លាំងណាស់ ដែលមិនអាចលើកលែងបានឡើយ។

គួរបញ្ជាក់ផងដែរថា គ្រូសីល្ប៍ស្រីខាងលើនេះ បច្ចុប្បន្នកំពុងតែរស់នៅក្នុងភូមិអូរឫស្សី១ សង្កាត់អូរឫស្សី១ ក្រុងក្រចេះ ខេត្តក្រចេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×